ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មានការរកឃើញករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មីគួរឱ្យកត់សម្គាល់ក្នុងបណ្តាខេត្តមួយចំនួននៅប្រទេសកម្ពុជា។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល។ សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ក្នុងខណៈនេះក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល មន្ទីរសុខាភិបាល ស្រុក ប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព…
Category: សុខភាព
សុខភាព
ដំណឹងល្អ! បន្តិចទៀត គ្រប់ទីវត្តអារាម នៅទូទាំងប្រទេស នឹងមានបន្ទប់ទឹកស្អាតៗ ក្រោមកិច្ចសហការរបស់ក្រសួងពីរ
ភ្នំពេញ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធម្មការនិងសាសនា បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពី ការសាងសង់និងស្តារស្រះសហគមន៍ និងការសាងសង់បន្ទប់អនាម័យ (វច្ចកុដិ)នៅតាមទីវត្តអារាម។ យោងតាមអនុស្សារណៈ នៃការយោតយល់គ្នារវាងក្រសួងទាំងពីរខាងលើ ដែលចុះហត្ថលេខាដោយ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ…
នាយករដ្ឋមន្រ្តី អំពាវនាវ កុំឱ្យមានលក់ ភេសជ្ជៈផ្អែមៗ នៅតាមសាលា ខ្លាចប៉ះពាល់សុខភាពដល់សិស្សកើតទឹកនោមផ្អែម
ភ្នំពេញ ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការអំពាវនាវ ដល់បណ្ដាសាលាជាពិសេស សាលាឋមសិក្សា កុំឱ្យមានការលក់នូវភេសជ្ជៈណាដែលមានរសជាតិផ្អែមៗតទៅទៀត ព្រោះភេសជ្ជៈប្រភេទនេះ អាចធ្វើឱ្យមានការប៉ះពាល់ដល់សុខភាពរបស់សិស្សានុសិស្ស ជាពិសេសកើតមានជំងឺទឹកនោមផ្អែម។ ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ក្រោមប្រធានបទ «គ្រូបង្រៀន…
អបអរសាទរ! ក្រសួងអប់រំ សម្រេច សាងសង់អគារសិក្សាថ្មី១ខ្នង ៥បន្ទប់ ជូនបឋមសិក្សាដំណាក់ក្សាន្ត ក្រោយមានការផ្សព្វផ្សាយលិចទឹក
ភ្នំពេញ ៖ បន្ទាប់ពីមានការចែករំលែករូបភាពគ្រូបង្រៀន និងសិស្សកំពុងបង្រៀន នៅក្នុងរោងដោល នៅសាលាបឋមសិក្សាដំណាក់ក្សាន្ត ស្ថិត ក្នុងឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលថាមានទឹកលិចត្រឹមជង្គង់នោះ ពេលនេះក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា ដោយសារ មានភ្លៀងធ្លាក់យ៉ាងគំហុក ដែលធ្វើឱ្យទឹកហូរចេញពី…
សម្តេច ហ៊ុន ម៉ាណែតបញ្ជាឱ្យត្រៀមបញ្ចេញស្បៀងអាហារ សម្ភារៈបរិក្ខាចាំបាច់នានា ដើម្បីជួយពលរដ្ឋ រងគ្រោះដោយទឹកជំនន់
ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការណែនាំក៏ដូចជាបញ្ជា ឱ្យអភិបាលរាជធានី-ខេត្ត ទាំងអស់ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ត្រៀមបញ្ចេញស្បៀងអាហារ សម្ភារៈបរិក្ខាចាំបាច់នានា ទុកជាមុន ដើម្បី ជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ឱ្យបានទាន់ពេលវេលា។…
សម្តេច ហ៊ុន ម៉ាណែត៖ រយៈពេល៣៩ខែ រដ្ឋបញ្ចេញថវិកាជាង ១២០០លានដុល្លារ ជួយពលរដ្ឋក្រីក្រ
ភ្នំពេញ៖ បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួន បានចោទសួរថាតើ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកយ៉ាងណាទេ? ជាការឆ្លើយតប សម្ដេច ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា គិតមកដល់ពេលនេះ មានរយៈចំនួន៣៩ខែហើយ ដែលរដ្ឋបានចំណាយថវិកាសរុបចំនួន ៤,៨០៥,៨០១,៦៩៩,០០០រៀល (ឬ១,១៧២,១៤៦,៧៥៦ ដុល្លារ…