រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានព្រមានពីករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃដែលអាចនឹងកើនឡើងពី៣ខ្ទង់ (ខ្ទង់រយ) ទៅកាន់៤ខ្ទង់ (ខ្ទង់ពាន់) ក្នុងពេលឆាប់ៗខាងមុខនេះ ប្រសិនបើប្រជាពលរដ្ឋមួយចំនួននៅតែបន្តធ្វេសប្រហែស និងមិនអនុវត្តវិធានការ ០៣ការពារ និង០៣កុំ…
Category: សុខភាព
សុខភាព
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ៖ បាតុករអតីតបុគ្គលិកណាហ្គាវើលដ៍១៩នាក់បន្ថែមទៀត រកឃើញផ្ទុកមេរោគកូវីដ១៩
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ កុម្ភៈនេះ បានប្រកាសថា បាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន១៩នាក់បន្ថែមទៀត រកឃើញថា មានផ្ទុកមេរោគកូវីដ១៩ ដោយឡែកអ្នកពាក់ព័ន្ធនឹងអ្នកទាំង១៩នាក់នេះ គឺតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃដោយគោរពឱ្យបានម៉ឺងម៉ាត់បំផុតរបស់វិធានសុខាភិបាល។ ការប្រកាសរកឃើញអ្នកផ្ទុកកូវីដ១៩ បន្ថែមលើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលនេះ គឺធ្វើឡើង បន្ទាប់ពីក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើតេស្តសំណាកដើម្បីស្វែងរកមេរោគកូវីដ១៩ លើក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើល…
ហុងកុងពន្យារពេល ជ្រើសរើសមេដឹកថ្មីរបស់ខ្លួន ដោយសារតែចំនួនអ្នកឆ្លងជំងឺកូវីដ១៩ កំពុងផ្ទុះឡើងខ្លាំង
ទីក្រុងហុងកុងនៅថ្ងៃទី១៨ កុម្ភៈនេះ បានប្រកាសពីការពន្យារពេលជ្រើសរើសមេដឹកនាំថ្មីរបស់ទីក្រុងមួយនេះ ដែលគ្រោងធ្វើនៅចុងខែមីនាខាងមុខនេះ ទៅខែឧសភា ឆ្នាំ២០២២វិញ ដោយសារតែជំងឺកូវីដ១៩ បាននឹងកំពុងផ្ទុះឡើងខ្លាំងនៅក្នុងទីក្រុងមួយនេះ នាពេលបច្ចុប្បន្ននេះ។ មជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់របស់ប្រទេសចិននេះ បច្ចុប្បន្នបាននឹងកំពុងតែរងគ្រោះយ៉ាងខ្លាំងដោយសារតែកំណើននៃការឃើញអ្នកឆ្លងកូវីដ១៩ មានការកើនឡើងខ្ពស់ដែលមានករណីឆ្លងរាប់ពាន់នាក់ក្នុងមួយថ្ងៃដែលធ្វើឱ្យមន្ទីរពេទ្យមិនអាចទ្រទ្រង់អ្នកជំងឺបាន។ មេដឹកនាំទីក្រុងហុងកុងលោកស្រី Carrie Lam បានប្រាប់អ្នកសារព័ត៌មានថា…
កូវីដ១៩ ៖ សម្តេច ហ៊ុន សែន សម្រេចជាផ្លូវការអនុញ្ញាតឱ្យកុមារអាយុចន្លោះពី៣ឆ្នាំទៅ៥ឆ្នាំ អាចទទួលការចាក់វ៉ាក់សាំងបាន
ក្នុងសារជាសំឡេងនៅយប់ថ្ងៃទី១៧ កុម្ភៈនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចជាផ្លូវការអនុញ្ញាតឱ្យកុមារ ដែលមានអាយុចន្លោះពី៣ឆ្នាំទៅ៥ឆ្នាំ អាចទទួលការចាក់វ៉ាក់សាំងកូវីដ១៩ដូសមូលដ្ឋានបាន ស្របពេលដែលកំណើននៃការរកឃើញនៃការឆ្លងវីរុសកូវីដ១៩ ប្រភេទអូមីក្រុង បានកើតឡើងកុមារកម្ពុជាអាយុក្រោម៥ឆ្នាំ មានជាង២០ភាគរយហើយនោះ។ សម្រាប់សម្តេចនាយករដ្ឋមន្ត្រី គ្មានជម្រើសណាល្អជាងការចាក់វ៉ាក់សាំងដូសទី១ និងដូសទី២…
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមានថា ការចម្លងវីរុសអូមីក្រុង អាចទៅហួសបន្ទាត់ក្រហម នឹងធ្វើឱ្យបាត់បង់ជីវិតបាន
ស្របពេលដែលសន្ទុះនៃការឆ្លងវីរុសអូមីក្រុងបានកើនឡើងជាខ្លាំងជារួមនៅលើពិភពលោក និងដោយឡែកនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានព្រមានថា សន្ទុះនៃការចម្លងវីរុសអូមីក្រុងនាពេលបច្ចុប្បន្ននេះ អាចទៅហួសបន្ទាត់ក្រហម នឹងធ្វើឱ្យបានបាត់បង់ជីវិតបានប្រសិនបើគ្មានវិធានការការពារឱ្យបានម៉ត់ចត់ និងមានប្រសិទ្ធភាពនោះទេ។ នេះបើយោងតាមលិខិតចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះរបស់ក្រសួងសុខាភិបាល។ បើតាមលោករដ្ឋមន្ត្រី វីរុសអូមីក្រុងនេះ បានគ្រប់ដណ្តប់លើវីរុសអាល់ហ្វា…
អ្នកនាំពាក្យក្រសួងសុខាភិបាល ៖ វីរុសកូវីដ១៩ ប្រភេទអូមីក្រុង កំពុងចរាចរឆ្លងយ៉ាងលឿននៅក្នុងសហគមន៍
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថា បច្ចុប្បន្នវីរុសកូវីដ១៩ ប្រភេទអូមីក្រុង បាននឹងកំពុងចរាចរឆ្លងយ៉ាងលឿននៅក្នុងសហគមន៍ហើយ។ ត្រង់ចំណុចនេះ លោកស្រីវេជ្ជបណ្ឌិត បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ចូលរួមអនុវត្តន៍វិធានការសុខាភិបាល និងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ និងដូសជំរុញ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី១០…