ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បាន ឱ្យដឹងថា វិស័យសំណង់និង អចលនទ្រព្យនៅឆ្នាំនេះនៅបន្តកំណើនវិជ្ជមាន ប៉ុន្តែថមថយសកម្មភាពទិញ-លក់ ខណៈសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣នេះ, ត្រូវបានវាយតម្លៃឡើងវិញថានឹងសម្រេចបាននូវកំណើន ក្នុងរង្វង់ ៥,៦%, ដូចគ្នានឹងការព្យាករកាលពីដើមឆ្នាំ, គឺខ្ពស់ជាងឆ្នាំ ២០២២ ដែលសម្រេចបាននូវកំណើតក្នុង អត្រា…
Category: សេដ្ឋកិច្ច
សេដ្ឋកិច្ច
លោក ថោង ខុន បង្ហាញឱកាសវិនិយោគលើវិស័យទេសចរណ៍ជូនរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញពីសក្ដានុពលវិស័យទេសចរណ៍នៅកម្ពុជានិង ឱកាសវិនិយោគលើវិស័យទេសចរណ៍នេះ ដល់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម លោក ថានីប៊ីន អាម៉េដ អាល់ ហ្សេយូឌី ។ ក្នុងជំនួបពិភាក្សាការងារនាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣…
កម្ពុជា-វៀតណាម រៀបចំវេទិកាពាណិជ្ជកម្មឆ្នាំ២០២៣
ភ្នំពេញ៖ កម្ពុជា-វៀតណាម រៀបចំ វេទិកាពាណិជ្ជកម្មកម្ពុជា-វៀតណាម ឆ្នាំ២០២៣ ក្នុងគោលបំណង ដើម្បីអញ្ជើញអ្នកជំនួញ និងអ្នកវិនិយោគកម្ពុជា-វៀតណាម ទាំងផ្នែកឯកជន ទាំងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីមកពិគ្រោះ ពិភាក្សាគ្នា រិះរកមធ្យោបាយដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ…
កសិដ្ឋានចិញ្ចឹមត្រីក្រាញ់លក្ខណៈគ្រួសារក្នុងស្រុកក្រឡាញ់ ចាប់ផ្តេីមប្រមូលផលជាបណ្តេីរៗ
ភ្នំពេញ៖ ភូមិដំណាក់ខ្ចាស់ ជាភូមិមួយក្នុងចំណោមភូមិទាំង៨ស្ថិតក្នុងឃុំសំបួរ ដែលមានចំនួនគ្រួសារច្រើនជាងគេ ហើយក្នុងភូមិនេះ មានគ្រួសារមួយបានចិញ្ចឹមត្រីក្រាញ់បែបលក្ខណៈគ្រួសារលើទំហំផ្ទៃដី៦០ម៉ែត្រ x ១០០ ម៉ែត្រ ដែលទីតាំងចិញ្ចឹមនេះ គឺស្ថិតនៅវាលស្រែចុងរលំ។ លោក ឆន ឈី ជាកសិករភូមិដំណាក់ខ្ចាស់ បានជីកក្រវ៉ាត់ព័ន្ធជុំវិញកម្ពស់៧ម៉ែត្រ…
ជលផលធម្មជាតិនៅកម្ពុជា បានបញ្ចប់នីតិវិធីនាំចេញទៅចិន
ភ្នំពេញ ៖ បើតាមការផ្សព្វផ្សាយពីស្ថានទូតចិនប្រចាំកម្ពុជានាថ្ងៃ១ មិថុនានេះ គឺរដ្ឋបាលគយនៃប្រទេសចិនបានធ្វើបច្ចុប្បន្នភាពអំពី “ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស”។ ក្នុងនោះក្រុមហ៊ុននាំចេញផលិតផលជលផលធម្មជាតិដំបូងគេនៅកម្ពុជាបានបញ្ចប់ការត្រួតពិនិត្យនិងត្រូវបានអនុញ្ញាតដោយរដ្ឋបាលគយ ហើយក្រុមហ៊ុនខាងលើបានចុះបញ្ជីដោយជោគជ័យនៅក្នុងប្រព័ន្ធ”ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស”។ រហូតមកដល់បច្ចុប្បន្ននេះ ផលិតផលជលផលធម្មជាតិនៅក្នុងកម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយគេបង្អស់ក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចសម្រេចបាននូវការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតនិងចុះបញ្ជីនាំចេញផលិតផលជលផលធម្មជាតិទៅកាន់ប្រទេសចិនគឺ ក្រុមហ៊ុន KIM CHOU Co.,…
ខេត្តព្រះសីហនុ ស្វាគមន៍ក្រុមហ៊ុនវិនិយោគថ្មីចំនួន៣មានទុនវិនិយោគ២៨លានដុល្លារ
ព្រះសីហនុ៖ ក្រុមហ៊ុនវិនិយោគថ្មីចំនួន៣សម្រេចបោះទុន ២៨លានដុល្លារក្នុងការវិនិយោគ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ ។ នេះបើតាមកិច្ចប្រជុំ “ច្រកចេញចូលតែមួយ” ក្រោមអធិបតីភាព លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និង លោក…
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារកម្មទន្លេបាសាក់ ឆ្ពោះទៅកាន់សមុទ្រ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារ
ភ្នំពេញ៖ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារកម្មទន្លេបាសាក់»ឆ្ពោះទៅកាន់សមុទ្រ ដែលជាផ្លូវទឹកថ្មីរបស់កម្ពុជានេះ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ នេះ បើតាមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី ១៩…
ក្រុមហ៊ុនចិនមួយមានទុន ៤០០ លានដុល្លារ ត្រូវការដី ៣០ ម៉ឺនហិកតាសម្រាប់វិនិយោគលើវិស័យកសិកម្មនៅខេត្តកំពង់ធំ
កំពង់ធំ៖ ក្រុមហ៊ុនដ៏ធំមួយមកពីប្រទេសចិនមានទុនវិនិយោគប្រមាណ ៤០០ លានដុល្លារ ត្រូវការដីជាង ៣០ ម៉ឺន ហិកតា នៅខេត្តកំពង់ធំ ដើម្បីធ្វើការវិនិយោគលើវិស័យកសិកម្ម សម្រាប់ រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកទេសកសិកម្មបែបទំនើប។ ក្នុងជំនួបជាមួយលោក ងួន រតនៈ…
ក្រសួងកសិកម្ម ៖ កសិករមិនគួរប្រថុយដាំស្រូវដើមរដូវវស្សាទេ
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា សម្រាប់ការដាំដុះស្រូវដើមរដូវវស្សា កសិករមិនគួរប្រថុយប្រថានដាំដុះ ដោយពឹងលើប្រភពទឹកតិចតួចឡើយ ព្រោះអាចប្រឈមនឹងការខូចខាតដោយសាររាំងស្ងួត។ ក្រសួងកសិកម្ម លើកឡើងបែបនេះក្រោយពីក្រសួងធនធាន ទឹកនិងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីការព្យាករណ៍អាកាសធាតុ ថា…
កម្ពុជា នឹងបញ្ចេញពូជដង្កូវនាងប្រភេទថ្មីឈ្មោះ «នាងសូត្រស» ដែលស្របទៅនឹងតម្រូវការទីផ្សារ
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងបញ្ចេញពូជដង្កូវនាងប្រភេទថ្មី មានឈ្មោះថា «នាងសូត្រស» ដែលស្របទៅនឹងតម្រូវការទីផ្សារ ព្រមទាំងធន់នឹងការប្រែប្រួលអាកាសធាតុផងដែរ។ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ លោក តូច ប៊ុនហួរ…