មួយសប្ដាហ៍ !នគរបាលឃាត់ខ្លួនជនសង្ស័យ២៩៥នាក់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

ភ្នំពេញ៖ កម្លាំងនគរបាលជាតិ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនយ៉ាងសកម្មនៅគ្រប់មូលដ្ឋានភូមិ ឃុំ សង្កាត់ ទូទាំងប្រទេស ដោយនៅក្នុងសប្ដាហ៍កន្លងទៅនេះ មានជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនទ្រង់ទ្រាយតូចចំនួន២៩៥នាក់ទៀតហើយ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនៅថ្ងៃទី ២៥…

អ្នកឧកញ៉ាគួច ម៉េងលី ក៏ជាម្ចាស់ភាគទុនក្រុមហ៊ុន CIC

ភ្នំពេញ៖  អ្នកឧកញ៉ា គួច ម៉េងលី ដែលបានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវ  និងផ្តន្ទាទោសចំពោះ ថ្នាកដឹកនាំក្រុមហ៊ុន CIC ក្រោយធ្វើឱ្យបាត់បង់ប្រាក់ជាច្រើនលានដុល្លារពាក់ព័ន្ធឆបោក ហើយលោកបានបាត់បង់ប្រាក់ជាង ៣០ ម៉ឺនដុល្លារដែនោះរ រូបលោក ក៏ជា ម្ចាស់ភាគទុនរបស់ក្រុមហ៊ុននេះដែរ ។…

រដ្ឋមន្រ្តីបរិស្ថានព្រមានដកហូតគម្រោងវិនិយោគទេសចរណ៍ណាដែលមិនបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល

ពោធិសាត់៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ លោក អ៊ាង សុផល្លែត បានព្រមានដកហូតគម្រោងវិនិយោគទេសចរណ៍ទាំងឡាយណាដែល មិនបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងទុកចោល ដោយគ្មានការអភិវឌ្ឍន៍ យកមកដាំកូនឈើជំនួសវិញ។ ការព្រមានរបស់លោក អ៊ាង សុផល្លែត ធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២៤ ខែមីនា…

រដ្ឋមន្ដ្រី ឌិត ទីណា ប្ដេជ្ញា​ធ្វើ​ឱ្យ​ខេត្ត​បន្ទាយ​មាន​ជ័យ មាន​សេវាសាធារណៈ​ល្អ​ដាច់​គេ

លោក រដ្ឋមន្ដ្រី ឌិត ទីណា ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ប្ដេជ្ញា​ធ្វើ​យ៉ាង​ណា​ឱ្យ​ខេត្ត​បន្ទាយ​មាន​ជ័យ ក្លាយ​ជា​ខេត្ត​ដែល​ល្អ​ដាច់​គេ​ក្នុង​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ដល់​ប្រជាជន​។ ការប្រកាសរបស់រដ្ឋមន្ត្រីរូបនេះ ធ្វើឡើងនៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ស្រុក​ថ្ម​ពួក នា​រសៀល​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​មីនា ឆ្នាំ​២០២៤​នេះ។ ថ្លែងទៅ​កាន់​អង្គ​ប្រជុំ លោក​រដ្ឋមន្ដ្រី​បាន​លើក​ទឹក​ចិត្ត​ដល់មន្ដ្រី​រាជការ​និងអាជ្ញាធរ​នៅ​ឃុំ​ទាំង​៦នៃ​ស្រុក បន្ត​យក​ចិត្ត​ទុក​ដាក់បម្រើ​ប្រជាជន​ឱ្យ​អស់​ពី​សមត្ថភាព​…

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសថ្នាំញៀនជាង ១៨៥គីឡូក្រាម នៅភ្នំពេញ  

ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសថ្នាំញៀនជាង ១៨៥គីឡូក្រាម នៅរាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះ អនុវត្តតាមបញ្ជារបស់លោក ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់លោក ប៊ុនប៉ា ម៉ារីលុច,លោក…

រឿងកាន់តែធ្ងន់ធ្ងរ! អ្នកឧកញ៉ា គួច ម៉េងលីជំរុញឱ្យមានការស៊ើបអង្កេតបន្ទាន់ករណីថ្នាក់ដឹកនាំក្រុមហ៊ុន CIC ដែលធ្វើឱ្យបាត់បង់ប្រាក់រាប់សិបលានដុល្លារ

ភ្នំពេញ៖  អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជំរុញឱ្យអាជ្ញាធរមានសត្ថកិច្ច ចាប់ផ្តើម ស៊ើបអង្កេតបន្ទាន់នូវករណីថ្នាក់ដឹកនាំក្រុមហ៊ុន CIC Plc ដែលធ្វើឱ្យបាត់បង់ប្រាក់របស់ក្រុមហ៊ុនរាប់សិបលានដុល្លារ និងធ្វើឱ្យសមាជិករបស់ខ្លួនរងគ្រោះពីការផ្តល់ប្រាក់កម្ចី  ខណៈអ្នកនាំពាក្យក្រសួងយុត្តិធម៌ឱ្យជងរងគ្រោះដាក់ពាក្យបណ្តឹង ដើម្បីឱ្យអាជ្ញាធរមានសត្ថកិច្ចមានភស្តុតាងក្នុងការស៊ើបអង្កេត ។ ការជំរុញរបស់…

៥៣ ថ្ងៃ សាលាដំបូងខេត្តព្រះសីហនុបានចាត់ការសំណុំរឿងអត្រានុកូលដ្ឋាន ចំនួន ៨៩រឿង

ព្រះសីហនុ៖ នៅក្នុងរយៈពេល ៥៣ថ្ងៃ នៃថ្ងៃធ្វើការ (គិតចាប់ពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤) នៃយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ សាលាដំបូងខេត្តព្រះសីហនុ មានសំណុំរឿង អត្រានុកូលដ្ឋានសរុបចំនួន ៩៤រឿង…

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣នៅក្រុងព្រះសីហនុតម្លៃជាង១៩ លានដុល្លារសម្ពោធដាក់ឱ្យដំណើការជាផ្លូវការ

ព្រះសីហនុ៖ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានតម្លៃជាង១៩ លានដុល្លារចំនួន  និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ត្រូវបានសម្ពោធដាក់ឱ្យដំណើការជាផ្លូវការ ។ ការសម្ពោធដាក់ឱ្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នេះ ធ្វើឡើងនៅថ្ងៃទី ២២…

Continue Reading

អាស៊ែបៃហ្សង់ចង់ឱ្យមានជើងហោះហើរត្រង់កម្ពុជា-អាស៊ែបៃហ្សង់

ភ្នំពេញ៖ លោក Shovgi Mehdizada ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំកម្ពុជាបានបង្ហាញចក្ខុវិស័យក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀតលើវិស័យអប់រំ ទេសចរណ៍ និងវិស័យចំណីអាហារហាឡាល់ជាដើម។ លោក Shovgi Mehdizada  ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាមបានបង្ហាញចក្ខុវិស័យបែបនេះ ក្នុងពេលលោក…

ប្រទេស ​ ៨៨​ នឹងអញ្ជើញមកខេត្តសៀមរាបដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០​ នៅឆ្នាំ២០២៦​  

ភ្នំពេញ៖ ប្រទេសចំនួន​ ៨៨​ នឹងអញ្ជើញមកខេត្តសៀមរាបដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០​ នៅឆ្នាំ២០២៦។ នេះ បើតាមកិច្ចប្រជុំ​អន្តរក្រសួង ដើម្បីពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០​ នៅឆ្នាំ២០២៦​ ក្រោមអធិបតីភាព លោក សុខ​ ចិន្ថាសោភា ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួងការបរទេស…