ភ្នំពេញ៖ អ្នកឧកញ៉ា គួច ម៉េងលី ដែលបានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវ និងផ្តន្ទាទោសចំពោះ ថ្នាកដឹកនាំក្រុមហ៊ុន CIC ក្រោយធ្វើឱ្យបាត់បង់ប្រាក់ជាច្រើនលានដុល្លារពាក់ព័ន្ធឆបោក ហើយលោកបានបាត់បង់ប្រាក់ជាង ៣០ ម៉ឺនដុល្លារដែនោះរ រូបលោក ក៏ជា ម្ចាស់ភាគទុនរបស់ក្រុមហ៊ុននេះដែរ ។ នេះ បើយោងតាមឯកសារលក្ខន្តិកៈរបស់ក្រុមហ៊ុន CIC ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៤។
ប្រភពដដែលនេះ បង្ហាញថា អ្នកឧកញ៉ា គួច ម៉េងលី ជាភាគទុនិករបស់ CIC ក្នុងចំណោម្ចាស់ភាគទុនិកចំនួន ១៣នាក់ មាន លោក គុយ វ៉ាត លោក ហ៊ុន មុន្នីវណ្ណ លោក ម៉ៅ សាវិន លោក ប៉ុលហំម នីកូឡាលោក សេង ឡូន លោក លឹម សុជាតិ លោក លី លាង លោក សុខ ពិសិដ្ឋ លោក ឃឹម សុខហេង លោក ឱម សេងបូរ៉ា លោក ប៉ិច ប៉ូឡែន និង លោក ជិន ភារុំ។
អ្នកឧកញ៉ា គួច ម៉េងលី បានអះអាងបណ្តាញសារព័ត៌មានថា ខ្លួនក៏ជាមនុស្សមួយរូបដ៏ឆ្លៀសវ័យឆ្លាត នៅតែមានចន្លោះប្រហោងសម្រាប់ពួកក្រុមឆបោកធ្វើសុីអស់៣០ ម៉ឺននដុល្លារ ចុះទំរាំពលរដ្ឋស្លូតត្រង់ដែលមិនសូវមានចំណេះដឹង ខ្វះការរិះគិត ពួកក្រុមឆបោកមិនសុីផុយទេឬ ?