ប្រេងឆៅកម្ពុជាដែលកប៉ាល់លួចដឹកទៅបរទេស រដ្ឋាភិបាលយកមកវិញលក់បានជាង១៤លានដុល្លារ

ភ្នំពេញ៖ បន្ទាប់ពីការប្រកាសក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy និងការចាកចេញរបស់ កប៉ាល់ផ្ទុកប្រេងពីកម្ពុជា កាលពីឆ្នាំមុននេះ ដំណក់ប្រេងដំបូងរបស់កម្ពុជា ត្រូវបានមតិភាគ ច្រើនចាត់ទុកថា ជាបរាជ័យរបស់កម្ពុជា នៅក្នុងដំណើរផលិតកម្មប្រេងរបស់ខ្លួន ហើយបានបាត់បង់ធនធានទាំងនេះទាំងស្រុង។ ផ្ទុយពីការយល់ឃើញខាងលើនេះ លោក ម៉េង សក្តិធារ៉ា…

សម្តេចតេជោ ៖ អាស៊ាន ជាតំបន់មានសក្តានុពលសេដ្ឋកិច្ចខ្ពស់ និងអភិវឌ្ឍន៍ឆាប់រហ័ស ដោយសារការចូលរួមដ៏សកម្មរបស់ស្ត្រី

ភ្នំពេញ ៖ ខណៈកំពុងកាន់តំណែងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២នេះ ហើយក៏ជិតនឹងបញ្ចប់ភាពជាប្រធាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានលើកកម្ពស់ពីក្រុមស្ត្រីថា អាស៊ានគឺជាតំបន់ដែល មានសក្តានុពលសេដ្ឋកិច្ចខ្ពស់ និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសដោយសារការចូលរួមដ៏សកម្មរបស់ស្ត្រី។ ក្នុងកិច្ចប្រជុំកំពូលស្ដ្រីអាស៊ាន លើកទី២ ក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព…

អតីតមេដឹកនាំម៉ាឡេស៊ីវ័យ៩៧ឆ្នាំ លោក មហាធា មហាម៉ាត់ គ្រោងនឹងឈរឈ្មោះបោះឆ្នោតសភាខាងមុខនេះ

(កូឡាឡាំពួរ)៖ អតីតមេដឹកនាំម៉ាឡេស៊ីវ័យ ៩៧ឆ្នាំ លោក មហាធា មហាម៉ាត់ គ្រោងនឹងឈរឈ្មោះក្នុងការបោះឆ្នោតជាសកលរបស់ប្រទេសម៉ាឡេស៊ីនៅពេលខាងមុខនេះ។ តែទោះបីជាយ៉ាងនេះក្តីនៅមានភាពស្រពិចស្រពិលថាតើលោកអាចក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាលើកទីបីឬអត់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីអិនអិននៅថ្ងៃ១២ តុលានេះ។ លោក មហាធា ដែលបានសម្រាកព្យាបាលជំងឺបេះដូងនៅមន្ទីរពេទ្យកាលពីដើមឆ្នាំ បាននិយាយកាលពីថ្ងៃទី១១ តុលាថា រូបលោកនឹងការពារកៅអីរបស់លោកប្រចាំកោះ…

ពន្ធដារ ប្រមូលចំណូលជាង២ពាន់លានដុល្លារ គិតត្រឹម៩ខែ

ភ្នំពេញ ៖ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២ ពន្ធដារ ប្រមូលចំណូលតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យប្រមាណ ២៦៩៣,៣៨លានដុល្លារ ស្មើនឹង ៩៥,៥៣% នៃផែនការច្បាប់ ស្ដីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែកញ្ញា…

លោក ហ៊ុន ម៉ានី៖ សេចក្តីសម្រេចរបស់តុលាការបារាំង គឺជាការផ្តល់នូវភាពស្អាតស្អំចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ សេចក្តីសម្រេចរបស់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ដែលសម្រេចថា «សម្តេចតេជោ ហ៊ុន សែន មិនមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោក ហុក ឡង់ឌី» គឺជាការផ្តល់នូវភាពស្អាតស្អំ និងភាពយុត្តិធម៌បំផុតចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលរងនូវការចោទប្រកាន់ពីជនអគតិ ដែលតែងតែរិះរកវិធីសាស្ត្រក្នុងការបំភ្លៃ និងបំផ្លាញកិត្តិយសថ្នាក់ដឹកនាំកម្ពុជា។ នេះជាការលើកឡើងរបស់លោក…

សហមេធាវីបារាំង៖ តុលាការបារាំងរកឃើញថា សម រង្ស៊ី មានមូលដ្ឋានអង្គហេតុតិចតួចបំផុតដើម្បីគាំទ្រការចោទប្រកាន់របស់ខ្លួន

ភ្នំពេញ៖ តុលាការប្រទេសបារាំងកាលពីថ្ងៃទី១០ តុលា កន្លងទៅនេះ បានចេញសាលក្រមរឿងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្តឹងលោក សម រង្ស៊ី ពីបទ «បរិហារកេរ្តិ៍» ករណីនៃការស្លាប់លោក ហុក ឡង់ឌី។…

រាជរដ្ឋាភិបាល ផ្តល់អាទិភាពខ្ពស់លើការគ្រប់គ្រងគ្រោះមហន្តរាយ ខណៈស្ទើរជារៀងរាល់ឆ្នាំ កម្ពុជាទទួលរងផលប៉ះពាល់គ្រោះមហន្ដរាយនានា

ភ្នំពេញ ៖ តាមរយៈសារលិខិត ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្ដរាយនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបាន បញ្ជាក់ថា នៅកម្ពុជាស្ទើរតែជារៀងរាល់ឆ្នាំតែងតែទទួលរងប៉ះពាល់ពីទឹកជំនន់ រាំងស្ងួត ខ្យល់កន្ដ្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ…

រដ្ឋបាលខេត្តព្រះសីហនុ មិនឱ្យរថយន្តធុនធ្ងន់កម្ពស់លើស២,៣ម៉ែត្រ ធ្វើដំណើរលើផ្លូវលេខ៨០១, ៨២១, ៨២៣ និង៨២៧

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសហាមឃាត់ មិនឱ្យរថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទដែលមានកម្ពស់លើសពី២,៣ម៉ែត្រ ធ្វើចរាចរឆ្លងកាត់ផ្លូវលេខ ៨០១, ៨២១, ៨២៣ និងផ្លូវលេខ៨២៧ ។ ការហាមឃាត់នេះ ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រោះកន្លងមការធ្វើចរាចររថយន្តដឹកដីទម្ងន់ ២,៥តោន រថយន្តដឹកអ្នកដំណើរ…

ក្រសួងបរិស្ថាន សម្ពោធគម្រោង ស្តីពី “ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព”

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានសម្ពោធគម្រោង ស្តីពី “ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព IKI SCP Asia” និងការដាក់ឱ្យប្រើប្រាស់ផែនទីបង្ហាញផ្លូវស្តីពី “ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាពនៅកម្ពុជា ២០២២-២០៣៥”។ ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី ១១…

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ស្នើសុំឱ្យក្រសួងបន្ធូរបន្ថយពន្ធនាំចូលលើរថយន្តប្រភេទ Hybrid

ភ្នំពេញ៖ លោក Ryoji Fujita អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ស្នើសុំឱ្យក្រសួងពិនិត្យលទ្ធភាព លើការសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid សំដៅរួមចំណែកក្នុងការជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជាងាកមកប្រើប្រាស់រថយន្ត ប្រភេទHybridឱ្យបានច្រើន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ កាត់បន្ថយការបំភាយឧស្ម័នពុល…