ភ្នំពេញ៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានអំពាវនាវឲ្យមានការអនុគ្រោះចំពោះប្រជាពលរដ្ឋនោះ នាថ្ងៃ១៩ តុលានេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាសមាជិករបស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងផ្ដល់ការយោគយល់អនុគ្រោះចំពោះអតិថិជនរងផលប៉ះពាល់ជាក់ស្ដែងដោយសារទឹកជំនន់ធ្ងន់ធ្ងរ។ យោងតាមសេចក្ដីថ្លែងការណ៍រួមរបស់សមាគមធនាគារនៅកម្ពុជា…
Author: Khmer CM
រដ្ឋមន្រ្តីកសិកម្មថ្មី ចុះពិនិត្យទីតាំងពលរដ្ឋរងគ្រោះដោយទឹកជំនន់
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទថ្មី នៅព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ បានចាប់ផ្ដើមជាផ្លូវការចុះពិនិត្យទីតាំងដែលប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដើម្បីចែកជំនួយសម្រាប់ស្តារឡើងវិញនូវការខូចខាតនៅតមបណ្តាខេត្តមួយចំនួន។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។ ការចុះពិនិត្យនេះ…
រដ្ឋមន្រ្តីសុខាភិបាល ឲ្យពលរដ្ឋការពារជំងឺកូវីដ អំឡុងពិធីបុណ្យអុំទូកខាងមុខនេះ
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើការណែនាំដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការពារការចម្លងជំងឺកូវីដ-១៩ ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក។ យោងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលចុះហត្ថលេខាដោយលោកម៉ម ប៊ុនហេង នាថ្ងៃទី១៨ តុលា បានឲ្យដឹងថា ទោះកម្ពុជាសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក នៅថ្នាក់ជាតិក៏ដោយ…
ធនាគារជាតិនៃកម្ពុជាស្នើគ្រឹះស្ថានធនាគារ បន្ដអនុគ្រោះតាមរយ:ការរៀបចំឥណទានឡើងវិញចំពោះអ្នកខ្ចីប្រាក់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរ
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៨ តុលានេះ បានចេញសេចក្តីជូនដំណឹងដោយស្នើឱ្យស្នើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បន្ដអនុគ្រោះតាមរយ:ការរៀបចំឥណទានឡើងវិញចំពោះអ្នកខ្ចីប្រាក់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរ ស្របពេលដែលខេត្តមួយចំនួនបាននិងកំពុងជួបប្រទះបញ្ហាទឹកជំនន់ធ្ងន់ធ្ងរ។ បើតាមធនាគារជាតិនៃកម្ពុជា ក្នុងនោះការកាត់បន្ថយចំនួនទឹកប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន,ការកាត់បន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម, ការពន្យាពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់ និងការផ្ដល់រយ:ពេលអនុគ្រោះដោយគ្មានការទូទាត់សង ដែលអាចមានរយ:ពេលរហូតដល់៦ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី…
ភ្ញៀវទេសចរទូទាំងប្រទេសកើនឡើងជិត១លាននាក់ នៅសប្ដាហ៏ទី២ ខែតុលានេះ
ភ្នំពេញ៖ តួលេខភ្ញៀវទេសចរទូទៅក្នុងសប្តាហ៍ទី២ ចាប់ពីថ្ងៃទី១០-១៦ ខែតុលា ២០២២ ឡើងដល់ចំនួន៩៣៨,៩២៨នាក់ ក្នុងនោះភ្ញៀវជាតិ៩១៤,៥៤៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២៤,៣៨៥នាក់។ បើតាមក្រសួងទេសចរ បានឱ្យដឹងថា តួលេខខាងលើ មានការកើនឡើងប្រមាណ១៥០.៤៥% ធៀបនឹងសប្តាហ៍កន្លងមក។ កំណើនភ្ញៀវផ្ទៃក្នុងច្រើនក្នុងសប្តាហ៍កន្លងមក ដោយសាររដ្ឋបាលខេត្តកំពង់ចាម ព្រៃវែង…
លោក លី ច័ន្ទតុលា៖ ជ័យជំនះសម្រាប់ប្រធានគណៈមេធាវីអាណត្តិទី១៤នេះ មិនត្រឹមតែជាជោគជ័យសម្រាប់រូបខ្ញុំផ្ទាល់ម្នាក់ឯងទេ ប៉ុន្តែជាជោគជ័យរួមរបស់វិជ្ជាជីវៈមេធាវីរបស់យើង
ភ្នំពេញ៖ លោក លី ច័ន្ទតុលា បានបន្តជាប់ឆ្នោតជាប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី១៤ (២០២២-២០២៤) តាមរយៈលទ្ធផលបោះឆ្នោតគាំទ្រពីសមាជិកចំនួន ២ ០១៦ នាក់ ក្នុងចំណោម ២០៤៥ នាក់ ក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី២៧…
សម្តេចតេជោ ប្រាប់មន្រ្តីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាមថា អាទិភាពធំ គឺជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត-ខេត្ត ជាប់ព្រំដែន
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ទៅលោក វ៉ូ វ៉ាន់ធឿង សមាជិកការិយាល័យនយោបាយ និងជាលេខាធិការអចិន្ត្រៃយ៍ នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ថាការងារជាអាទិភាព គឺជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តនិងខេត្ត តាមព្រំដែនឲ្យបានល្អជាទីបំផុត។ ក្នុងជំនួបជាមួយសម្ដេចតេជោ នាថ្ងៃទី១៨…
ប្រធានាធិបតីទីម័រឡេស្តេ នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចាប់ពីថ្ងៃស្អែក
ភ្នំពេញ៖លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៩-២១ ខែតុលា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់ប្រធានាធិបតេយ្យទីម័រនេះ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី…
រដ្ឋមន្ដ្រីកសិកម្មថ្មី ៖ អ្វីសំខាន់ គឺបម្រើផលប្រយោជន៍ពលរដ្ឋកម្ពុជាយើង នេះជាការប្ដេជ្ញាចិត្តរបស់ខ្ញុំ
ភ្នំពេញ ៖ ភ្លាមៗបន្ទាប់ពីការប្រកាសចូលកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី លោក ឌិត ទីណា បានតាំងចិត្តប្ដេជ្ញាខ្ពស់ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ និងអះអាងពីការប្រែក្លាយវិស័យកសិកម្មកម្ពុជាឲ្យទៅជាកសិកម្មបែបលក្ខណៈទំនើប។ ការប្រកាសចូលកាន់តំណែងរបស់លោកឌិត ទីណាជាកូនលោក ឌិត មន្ទី ប្រធានតុលាការកំពូល ដែលជារដ្ឋមន្រ្តីក្រសួងកសិកម្មវ័យក្មេងថ្មីនេះ…
សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងធ្វើដំណើរទៅខេត្ត៤ រយៈពេល៥ថ្ងៃ ដើម្បីដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា នឹងធ្វើដំណើរទៅកាន់ខេត្ត៤ជាប់ព្រំដែនថៃ ដោយប្រើរយៈពេល៥ថ្ងៃ ៤យប់ ចាប់ពីថ្ងៃទី២០ តុលាទៅ។ ដំណើរទៅកាន់ខេត្តទាំង៤នេះ ត្រូវបានសម្តេចតេជោអះអាងក្នុងបណ្តាញសង្គមនាថ្ងៃ១៨ តុលាថា…