ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចលុបចោល ក្រុមការងារចុះត្រួតពិនិត្យរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកក្រៅក្របខណ្ឌកំណត់ នៅក្នុងភូមិសាស្ដ្រខណ្ឌទាំង១៤។ ការលុបនេះ មិនទាន់ដឹងថា មកពីមូលហេតុអ្វីនោះទេ ព្រោះក្នុងសេចក្តីសម្រេចចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ឯក ស ថេតនៅថ្ងៃទី១៧ ខែតុលា…
Author: Khmer CM
អ្នកនាំពាក្យក្រសួងយុត្តិធម៌លើកយកទិដ្ឋភាពច្បាប់ចំនួនពីរចំណុចពាក់ព័ន្ធនឹងការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី
ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ទណ្ឌិត សម រង្ស៊ី បានចេញឃ្លីបវីដេអូដែលមានចំណងជើងថា សេចក្តីអំពាវនាវរបស់លោក សម រង្ស៊ី ជូនចំពោះប្រជារាស្រ្តខ្មែរ និងកងកម្លាំងប្រដាប់អាវុធ៖ ត្រូវតែមានការផ្លាស់ប្តូរនៅកម្ពុជាក្នុងឆ្នាំ២០២៣។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ចាត់ទុកការអំពាវនាវនេះគឺមានបំណងញុះញង់ និងអំពាវនាវឱ្យប្រជាពលរដ្ឋ…
នាយករដ្ឋមន្រ្តី ទុកពេល២សប្តាហ៍ឲ្យអភិបាលខេត្តបាត់ដំបង និងប៉ៃលិន ដោះស្រាយព្រំប្រទល់
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសទុករយៈ ពេល២សប្តាហ៍ឲ្យអភិបាលខេត្តបាត់ដំបងលោក សុខ លូ និងខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ ដោះស្រាយបញ្ហាព្រំប្រទល់ នៅតំបន់មួយឲ្យបានចប់ ។ ជាមួយនឹងការទុកពេលត្រឹមរយៈ២សប្តាហ៍ឲ្យអភិបាលទាំង២ដោះស្រាយ…
រដ្ឋមន្រ្តីមហាផ្ទៃណែនាំបន្ថែម ឲ្យបង្ក្រាបទីតាំងល្បែងស៊ីសងគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាព
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ត្រីអនុវត្តច្បាប់ ត្រូវបង្ក្រាបឲ្យមានប្រសិទ្ធភាពទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ នៅតាមមូលដ្ឋានដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពផ្ដល់រង្វាន់ដល់ទូកទទួលបានជ័យលាភី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នៅខេត្តព្រៃវែង…
សម្តេចតេជោថា សម រង្ស៊ី ជាត្រកូលអ្នកក្បត់ជាតិ ៣ជំនាន់ និងប្រកាសចាត់វិធានការ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា លោក សម រង្ស៊ី ជាពូជត្រកូលក្បត់ជាតិ៣ជំនាន់ ។ ៣ជំនាន់ដែលសម្តេចថានោះ គឺមានជីតា ឪពុក និងលោក…
លោក កើត រិទ្ធ សាទរចំពោះជោគជ័យដែលលោក លី ច័ន្ទតុលា ត្រូវបានបោះឆ្នោតជ្រើសតាំងសាជាថ្មីជាប្រធានគណៈមេធាវីសម្រាប់អាណត្តិទី ១៤
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានបង្ហាញការសាទរចំពោះលោក លី ច័ន្ទតុលា ដែលត្រូវបានបោះឆ្នោតជ្រើសតាំងសាជាថ្មីជាប្រធានគណៈមេធាវីសម្រាប់អាណត្តិទី១៤។ នេះបើតាមការលើកឡើងរបស់លោក កើត រិទ្ធ ក្នុងឱកាសដែលោកចូលរួមក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាលើកទី២៧ និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១៤ នៅថ្ងៃទី១៦ តុលានេះ។…
លោក កើត រិទ្ធ ចង់ឃើញមេធាវីប្រកាន់យកនូវស្មារតីសន្តិភាពនិយមតាមរយៈការព្យាយាមដើរតួនាទីជាអ្នកផ្សះផ្សាបញ្ចប់វិវាទនៅក្រៅប្រព័ន្ធតុលាការ
ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចង់ឃើញមេធាវីគ្រប់រូបប្រកាន់យកនូវស្មារតីសន្តិភាពនិយម តាមរយៈការព្យាយាមដើរតួនាទីជាអ្នកផ្សះផ្សា ឬសម្រុះសម្រួលបញ្ចប់វិវាទនៅក្រៅប្រព័ន្ធតុលាការ ជាពិសេសករណីវិវាទគ្រួសារ វិវាទដីធ្លី វិវាទផ្នែករដ្ឋប្បវេណី និងវិវាទពាណិជ្ជកម្ម។ ថ្លែងក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាលើកទី២៧ និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១៤ នៅថ្ងៃទី១៦ តុលានេះ…
សម្ដេចតេជោ អញ្ជើញចូលរួមព្រះរាជពិធីឧទ្ទិសព្រះមហាកុសលគម្រប់ខួប១០ព្រះវស្សា ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានអញ្ជើញចូលរួមព្រះរាជពិធីឧទ្ទិសព្រះមហាកុសលគម្រប់ខួប១០ព្រះវស្សា ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ។ ថ្ងៃនេះ ជាខួបគម្រប់១០ព្រះវស្សា នៃការយាងសោយទិង្គតរបស់ ព្រះករុណា…
ប្រជាពលរដ្ឋ ៦០៦គ្រួសារ នៅស្រុកស្ទោងទទួលបានពូជស្រូវស្រាល សម្រាប់ការដាំដុះឡើងវិញ
កំពង់ធំ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសហការី នាំយកពូជស្រូវស្រាលមិនប្រកាន់រដូវ OM ៥៤៥១ (៩០-៩៥ថ្ងៃ) ចែកជូនប្រជាពលរដ្ឋដែលទទួលរងការខូចខាតដំណាំស្រូវទាំងស្រង់លើផ្ទៃដីចំនួន ២៦៣ហិចតា ស្មើនឹង ៦០៦គ្រួសារ ស្មើនឹង ៣៥១០០គីឡូក្រាម…
ឃាត់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធករណីលិចទូកដនៅស្រុកលើកដែក បណ្តាលឲ្យស្លាប់១១នាក់
ភ្នំពេញ ៖ បន្ទាប់ពីរកឃើញអ្នកស្លាប់គ្រប់ចំនួន ក្រុមសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣នាក់ដែលជាប់ ពាក់ព័ន្ធធ្វើឲ្យសិស្សសាលាស្លាប់ចំនួន១១នាក់ ក្នុងករណី លិចទូកដ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីម៉ោងប្រមាណជា៧ នារាត្រីថ្ងៃទី១៣ តុលា។ លោកឧត្តមសេនីយ៍ទោ ឈឿន…