ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទថ្មី នៅព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ បានចាប់ផ្ដើមជាផ្លូវការចុះពិនិត្យទីតាំងដែលប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដើម្បីចែកជំនួយសម្រាប់ស្តារឡើងវិញនូវការខូចខាតនៅតមបណ្តាខេត្តមួយចំនួន។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។
ការចុះពិនិត្យនេះ បន្ទាប់ពីប្រជុំវាយតម្លៃ និងចាត់ចែងការងារនៅក្រសួងពេញមួយថ្ងៃ នាថ្ងៃ១៨ តុលា។ បេសកកម្មជាលើកដំបូងរបស់លោក ឌិត ទីណា ធ្វើដំណើរតាមឧទ្ធម្ភាគចក្រជាមួយ លោក គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។
ជាមួយគ្នានេះ ឌិត ទីណា ក៏បានបញ្ជាក់ថា ការងារនេះ ចាំបាច់និងបន្ទាន់ ដើម្បីធានាដល់ប្រជាកសិករ បានទទួលពូជស្រូវសម្រាប់ដាំដុះឡើងវិញទាន់ពេលវេលា នៅពេលដែលទឹកចាប់ស្រកទៅវិញ៕ ដោយ៖ រិន ចំរើន