សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងធ្វើដំណើរទៅខេត្ត៤ រយៈពេល៥ថ្ងៃ ដើម្បីដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា នឹងធ្វើដំណើរទៅកាន់ខេត្ត៤ជាប់ព្រំដែនថៃ ដោយប្រើរយៈពេល៥ថ្ងៃ ៤យប់ ចាប់ពីថ្ងៃទី២០ តុលាទៅ។

ដំណើរទៅកាន់ខេត្តទាំង៤នេះ ត្រូវបានសម្តេចតេជោអះអាងក្នុងបណ្តាញសង្គមនាថ្ងៃ១៨ តុលាថា “គឺជាដំណើរដ៏សំខាន់ជួប និងដោះស្រាយជូនប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង”។

ខេត្តទាំងនោះរួមមាន ៖ ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់។

សម្តេចតេជោបន្តថា ត្រៀមខ្លួនហត់នឿយកិច្ចការ ក្នុងប្រទេស មុននឹងហត់កិច្ចការអន្តរជាតិដែលមាន ASEAN.G20.APEC ក្នុងខែវិច្ចកាខាងមុខ៕ ដោយ រិន ចំរើន