សៀមរាប៖ សួនឧទ្យាន ANGKOR WILDLIFE & AQUARIUM ជាផលិតផលទេសចរណ៍ថ្មីមួយ នៅខេត្តសៀមរាប ដោយមានអាងពិព័រណ៍ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទ ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់បើកដំណើរការហើយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដែលមានទីតាំងស្ថិតនៅ…
Continue ReadingAuthor: Khmer CM
សម្ដេចតេជោ ៖ ដោយសារប្រទេសយើង គ្មានការវាយប្រហារភេរវកម្ម ទើបថ្នាក់ដឹកនាំមហាអំណាចមក ប្រជុំអាស៊ាន
ភ្នំពេញ ៖ ក្នុងនាមជាប្រធានអាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបង្ហាញពីមោទកភាពអំពីថ្នាក់ដឹកកំពូលៗរបស់ប្រទេសមហាអំណាចដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃ៨ដល់១៣វិច្ឆិកា ។ ការបង្ហាញពីមោទកភាព នេះដោយសារសម្តេចតេជោ អះអាងថា…
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ សិស្សានុសិស្ស និង គ្រូបង្រៀន ត្រូវភ្ជាប់ខ្លួនទៅកាន់នវានុវត្តន៍នៃការអប់រំថ្មីៗ
ភ្នំពេញ៖ ជាមួយនឹងការទទួលស្គាល់នូវភាពឆាប់រហ័ស និង ផលប្រយោជន៍នៃល្បឿនបរិវត្តកម្មឌីជីថលក្នុងវិស័យសង្គម-សេដ្ឋកិច្ចនាដំណាក់កាលចុងក្រោយនេះ, ជាពិសេសនៅក្នុងវិស័យអប់រំ, យើងក៏ត្រូវចាប់អារម្មណ៍ និងងាកទៅមើលលើផលវិបាកដោយផ្ទាល់ និងប្រយោលនៃការចាប់យកបច្ចេកវិទ្យាឌីជីថល ពីសំណាក់សិស្សានុសិស្ស, គ្រូបង្រៀន, និងគណៈគ្រប់គ្រងសាលារៀន ដើម្បីកាត់បន្ថយគម្លាតឌីជីថល និងហានិភ័យអនឡាញ (Online Risk) ផងដែរ។…
Continue Readingគម្រប់១ឆ្នាំ នៃការបើកដំណើរការប្រទេសឡើងវិញពីជ្រោះមរណៈ នៃជំងឺកូវីដ-១៩
ភ្នំពេញ ៖ គិតមកដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺជាការគម្រប់ខួប១ឆ្នាំ នៃការបើកដំណើរការប្រទេសឡើងវិញ ជីវិតប្រជាជនកម្ពុជា ត្រូវបានសង្រ្គោះទាន់ពេលវេលា ពីជ្រោះមរណៈ នៃជំងឺកូវីដ-១៩។ កម្ពុជាបានបើកដំណើរការប្រទេសឡើងវិញនាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពីបានស្រោចវ៉ាក់ស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេស ទៅលើក្រុមមនុស្សដែលជាគោលដៅនៃវ៉ាក់សាំង…
ក្រសួងបរិស្ថានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់របស់រាជរាដ្ឋាភិបាលដោយផ្តល់ការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ គោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ គឺជាមូលដ្ឋានគ្រឹះជំរុញការកសាងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយជាមួយការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងបរិស្ថានបានផ្តល់ការគាំទ្រទាំងបច្ចេកទេស សម្ភារ និងថវិកា ដើម្បីសម្រេចបាននូវគោលបំណងភូមិឋានស្អាត និងការរស់នៅស្អាត ហើយ «គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»ថ្មី គឺជាយន្តការអនុវត្តជាក់ស្ដែង ដែលបានពង្រឹងភាពជាម្ចាស់របស់អាជ្ញាធរមូលដ្ឋានលើកិច្ចការអនាម័យ…
កិច្ចសហប្រត្តិការ និងការទូតបរិស្ថានប្រកបដោយភាពជាក់ស្តែងនិយម បានប្រែក្លាយកម្ពុជា មកឈរនៅលំដាប់ឈានមុខ ទាំងនៅក្នុងតំបន់ និងពិភពលោក សម្រាប់ភាពជាដៃគូក្នុងការ ងារបរិស្ថាន
ភ្នំពេញ៖ កិច្ចសហប្រត្តិការ និងការទូតបរិស្ថានប្រកបដោយភាពជាក់ស្តែងនិយមបានប្រែក្លាយកម្ពុជាមកឈរនៅលំដាប់ឈានមុខ ទាំងនៅក្នុ ងតំបន់ និងពិភពលោក សម្រាប់ភាពជាដៃគូក្នុងការងារបរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុ ខណៈ ដែលវេទិកាប្រែប្រួលអាកាសធាតុបានក្លាយជាវេទិកាសកលលក្ខណៈពហុវិស័យ និង ជាច្រកទៅរកប្រភពហិរញ្ញប្បទានអន្តរជាតិធំៗសម្រាប់ការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងផ្ដល់ លទ្ធភាពឱ្យកម្ពុជាអាចកាច់ចង្កូតតម្រង់ទិសហិរញ្ញប្បទានបរទេស និងកម្មវិធីរបស់ដៃគូអភិវ ឌ្ឍន៍ក្នុងភាពជាម្ចាស់យ៉ាងពេញលេញ។…
រដ្ឋាភិបាលជប៉ុនអនុម័តគម្រោងគាំទ្រថ្មីសម្រាប់ការសាងសង់ឃ្លាំងកសិកម្ម
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានអនុម័តថវិកាគម្រោងថ្មីដែលស្មើនឹង៤១,៥៦៨.៥៣ដុល្លារអាមេរិក ពីមូលនិធិសមភាគីសម្រាប់ការអនុវត្ត “គម្រោងសន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ។ ស្ថានទូតជប៉ុនប្រចាំកម្ពុជាឱ្យដឹងថា គម្រោងនេះនឹងទាក់ទងទៅនឹងការសាងសង់ឃ្លាំងកសិកម្មចំនួនពីរក្នុងខេត្តកំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ។ ទាំងនេះនឹងអនុញ្ញាតឱ្យមានការរក្សាទុកពូជស្រូវបានត្រឹមត្រូវ ដែលនឹងធានាបាននូវគុណភាពខ្ពស់ និងពូជដែលផលិតក្នុងស្រុកឱ្យមានសម្រាប់កសិករកម្ពុជា។ ស្ថានទូតជប៉ុនបញ្ជាក់ថា «យើងសង្ឃឹមយ៉ាងមុតមាំថា គម្រោងថ្មីនេះនឹងរួមចំណែកដល់ការបង្កើនផលិតភាពកសិកម្ម និងប្រាក់ចំណូលកាន់តែខ្ពស់សម្រាប់កសិករ»៕
លើកកម្ពស់ចំណេះដឹងបរិស្ថានដើម្បីផ្លាស់ប្តូរផ្នត់គំនិតសាធារណជនឱ្យចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន
ភ្នំពេញ៖ ការយល់ដឹងពីបរិស្ថាន និងការចូលរួមប្រតិបត្តិមេត្រីបរិស្ថានកាន់តែមានការកើនឡើងក្នុងចំណោមប្រជាពលរដ្ឋដែលនេះជាសមិទ្ធផលការងារចេញពីកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់អប់រំ ផ្សព្វផ្សាយផ្លាស់ប្តូរផ្នត់គំនិតពលរដ្ឋទាក់ទងនឹងវិស័យបរិស្ថាន និងការជំរុញការប្រតិបត្តិមេត្រីភាពបរិស្ថានក្នុងសង្គមកម្ពុជា។ នេះគឺជាការថ្លែងរបស់ លោក កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន អំឡុងពេលនៃការធ្វើបទបង្ហាញពីសមិទ្ធផលការងារ បញ្ហាប្រឈម និងដំណោះស្រាយនាថ្ងៃទី២ នៃសន្និបាតបូកសរុបការងារបរិស្ថាន ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ…
ការងារសហគមន៍ជាយន្តការសំខាន់បន្ថែមក្នុងការពង្រឹងការងារអភិរក្សធនធានធម្មជាតិ
ភ្នំពេញ៖ «ការងារសហគមន៍ជាយន្តការសំខាន់បន្ថែមក្នុងការពង្រឹងការងារអភិរក្សធនធានធម្មជាតិ។ ក្រសួងបរិស្ថានដែលមានអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានជាសេនាធិការ បានជំរុញទៅលើការបង្កើតនូវសេដ្ឋកិច្ចមូលដ្ឋាន ដែលសំដៅទៅលើការផ្តល់នូវជម្រើសថ្មីដល់សហគមន៍ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ និងជុំវិញតំបន់ការពារធម្មជាតិ»។ នេះគឺជាការថ្លែងរបស់ លោក ខៀវ បូរិន្ទ អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន អំឡុងពេលនៃការធ្វើបទបង្ហាញពីសមិទ្ធផលការងារ បញ្ហាប្រឈម និងដំណោះស្រាយនាថ្ងៃទី២ នៃសន្និបាតបូកសរុបការងារបរិស្ថាន ឆ្នាំ២០២២…
ការបង្កើតតំបន់ការពារធម្មជាតិមានសារៈសំខាន់ជាសារវ័ន្តនិងជាសសរកន្លោងសម្រាប់រក្សាលំនឹង និងទ្រទ្រង់ប្រភពចំណូល ស្បៀងអាហារ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រ ជាសហគមន៍មូលដ្ឋាននិងទុកសម្រាប់បម្រើឱ្យមនុស្សគ្រប់ជំនាន់
ភ្នំពេញ៖ «ការបង្កើតតំបន់ការពារធម្មជាតិគឺដើម្បីអភិរក្សជីវៈចម្រុះ។ ការបង្កើតតំបន់ការពារធម្មជាតិមានសារៈសំខាន់ជាសារវ័ន្តនិងជាសសរកន្លោងសម្រាប់រក្សាលំនឹង និងទ្រទ្រង់ប្រភពចំណូល ស្បៀងអាហារ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាសហគមន៍មូលដ្ឋាននិងទុកសម្រាប់បម្រើឱ្យមនុស្សគ្រប់ជំនាន់»។ នេះគឺជាការគូសបញ្ជាក់របស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣។…