កិច្ចសហប្រត្តិការ និងការទូតបរិស្ថានប្រកបដោយភាពជាក់ស្តែងនិយម បានប្រែក្លាយកម្ពុជា មកឈរនៅលំដាប់ឈានមុខ ទាំងនៅក្នុងតំបន់ និងពិភពលោក សម្រាប់ភាពជាដៃគូក្នុងការ ងារបរិស្ថាន

ភ្នំពេញ៖ កិច្ចសហប្រត្តិការ និងការទូតបរិស្ថានប្រកបដោយភាពជាក់ស្តែងនិយមបានប្រែក្លាយកម្ពុជាមកឈរនៅលំដាប់ឈានមុខ ទាំងនៅក្នុ ងតំបន់ និងពិភពលោក សម្រាប់ភាពជាដៃគូក្នុងការងារបរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុ ខណៈ ដែលវេទិកាប្រែប្រួលអាកាសធាតុបានក្លាយជាវេទិកាសកលលក្ខណៈពហុវិស័យ និង ជាច្រកទៅរកប្រភពហិរញ្ញប្បទានអន្តរជាតិធំៗសម្រាប់ការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងផ្ដល់ លទ្ធភាពឱ្យកម្ពុជាអាចកាច់ចង្កូតតម្រង់ទិសហិរញ្ញប្បទានបរទេស និងកម្មវិធីរបស់ដៃគូអភិវ ឌ្ឍន៍ក្នុងភាពជាម្ចាស់យ៉ាងពេញលេញ។

នៅក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ ក្រសួងបរិស្ថានបានធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលលើគម្រោងជាច្រើនទាំងក្នុងក្របខ័ណ្ឌរបស់ក្រសួងបរិស្ថាន និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។

លោក សៅ សុភាព រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសហប្រតិបត្តិការផែនការ និងថវិកា បានអញ្ជើញធ្វើបទបង្ហាញស្តីពីលទ្ធផលការងារសហប្រតិបត្តិការផែនការ និងថវិកា ឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ដោយលើកយកចំណុចសំខាន់ៗមួយចំនួនមកបង្ហាញ រួមមាន៖ ១)យន្តការច្បាប់ និងការសម្របសម្រួល៖ សម្របសម្រួលការងារដោយឈរលើតម្រូវការគាំទ្រជាអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ការអភិវឌ្ឍដោយចីរភាព ទិដ្ឋភាពគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត បច្ចេកទេស និងហិរញ្ញវត្ថុ ការរៀបចំក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ការបំពេញចំណុចខ្វះចន្លោះ បញ្ហាប្រឈមនិងដំណោះស្រាយរួមគ្នាក្នុងកិច្ចគាំពារបរិស្ថាន ការការពារ និងអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាព។ ២)លទ្ធផលសម្រេចបាននៅឆ្នាំ២០២២៖ ការងារសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការ, ការងាររៀបចំផែនការ និងថវិកា។

ជាមួយគ្នានេះ ក្រុមការងារសហប្រតិបត្តិការផែនការ និងថវិកា បានរៀបចំនូវទិសដៅការងារបន្តដូចខាងក្រោម៖ (១) រៀបចំគោលការណ៍ណែនាំ នីតិវិធីសម្រាប់ការៀបចំចុះកិច្ចព្រមព្រៀង និងអនុស្សរណៈ (២)បន្តធ្វើបច្ចុប្បន្នភាពបញ្ជីគម្រោង និងកម្មវិធី គាំទ្រដោយដៃគូពាក់ព័ន្ធ ឱ្យបានទៀងទាត់ និងទាន់ពេលវេលា (៣) ប្រមូលចងក្រងព័ត៌មាន និងវិភាគទិន្នន័យស្ដីពីអនុស្សរណៈ និងកិច្ចព្រមព្រៀងនានា និងចាត់ថ្នាក់ទៅក្នុងអាទិភាពនានា នៅក្នុង អនុវិស័យនានា នៅក្នុងវិស័យបរិស្ថាន (៤) បង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យគម្រោង ដែលអាចវិភាគ និងរៀបចំរបាយការណ៍វឌ្ឍនភាព (៥) ពិនិត្យនិងផ្តល់យោបល់លើសំណើគម្រោង កម្មវិធី និងកិច្ចព្រមព្រៀង ដើម្បីធានាឱ្យមានភាពសុខដុម និងសង្គតភាពជាមួយ គោលនយោបាយ និងអាទិភាពរបស់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន (៦) ជំរុញនូវការរៀបចំផែនការសកម្មភាពរួមគ្នា ដោយកំណត់អំពីសកម្មភាព ពេលវេលា ថវិកា និងការទទួលខុសត្រូវ (៧) រៀបចំនិងអនុវត្តប្រព័ន្ធតាមដាន ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង និងកម្មវិធីនានា (៨)ពង្រឹងសមត្ថភាពនាយកដ្ឋានផែនការ ថវិកា និងសហប្រតិបត្តិការ និងលេខាធិការដ្ឋាន ក.ស.ផ.ថ (៩) បន្តពង្រឹងការអនុវត្ត និងគោរពតាមសេចក្តីប្រកាសទីក្រុងប៉ារីស ស្ដីពីប្រសិទ្ធភាពនៃការផ្តល់ជំនួយ ក៏ដូចជាច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល៕ ដោយ៖ គង់ សេដ្ឋាមុនី