គម្រប់១ឆ្នាំ នៃការបើកដំណើរការប្រទេសឡើងវិញពីជ្រោះមរណៈ នៃជំងឺកូវីដ-១៩

ភ្នំពេញ ៖ គិតមកដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺជាការគម្រប់ខួប១ឆ្នាំ នៃការបើកដំណើរការប្រទេសឡើងវិញ ជីវិតប្រជាជនកម្ពុជា ត្រូវបានសង្រ្គោះទាន់ពេលវេលា ពីជ្រោះមរណៈ នៃជំងឺកូវីដ-១៩។

កម្ពុជាបានបើកដំណើរការប្រទេសឡើងវិញនាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពីបានស្រោចវ៉ាក់ស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេស ទៅលើក្រុមមនុស្សដែលជាគោលដៅនៃវ៉ាក់សាំង ក្រោមការដឹកនាំក៏ដូចជាបញ្ជាផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

នេះបើលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ- ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)តាមរយៈលិខិត៣ទំព័រនាថ្ងៃ១ វិច្ឆិកា។

លោកស្រីបានឱ្យដឹងបន្តថា “គម្រប់មួយឆ្នាំនៃការបើកដំណើរការប្រទេសឡើងវិញ ជីវិតប្រជាជនកម្ពុជា ត្រូវបានសង្រ្គោះទាន់ពេលវេលាពីជ្រោះមរណៈនៃការរាតត្បាតជាសាកលនៃវីរុសកូវីដ-១៩ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា”។ ជាបន្តសូមអានលិខិតទាំងស្រុង។ ដោយ៖ រិន​ ចំរើន