ម្ចាស់គណនីអាខោនឈ្មោះ DA Da បង្ហោះសារស្វែងរកអ្នកបើកបររថយន្តម៉ាក Pickup ពណ៌ស ផ្លាកលេខឡានរដ្ឋ-17 ក្រសួងកសិកម្មមកចូលខ្លួនមកដោះស្រាយនិងសុំទោសជាសាធារណៈ

ភ្នំពេញ៖ ម្ចាស់គណនីហ្វេសប៊ុកដែលប្រើប្រាស់អាខោនឈ្មោះ DA Da បង្ហោះសារស្វែងរកអ្នកបើកបររថយន្តម៉ាក Pickup ពណ៌ស ផ្លាកលេខឡានរដ្ឋ-17 ដែលជាលេខសម្គាល់របស់ក្រសួងកសិកម្មឱ្យចូលខ្លួនមកធ្វើការដោះស្រាយ និងសុំទោសជាសាធារណៈ ពាក់ព័ន្ធនឹងការបើកបរវ៉ាជែងក្នុងល្បឿនលឿនលើផ្លូវល្បឿនលឿនក្នុងទិសដៅពីភ្នំពេញទៅកាន់ខេត្តកំពង់ស្ពឺ ថែមទាំងបើកពញាក់ភ្លើងហ្វាស៊ីញ៉ូ និងព្យាយាមចុចស៊ីភ្លេដេញឡានរបស់ខ្លួន ហើយខ្លួនបាននឹងកំពុងទាក់ទងក្រុមហ៊ុនផ្លូវល្បឿនលឿន ដើម្បីស្វែងរកផ្លាកលេខ និងកំពុងរៀបចំដាក់ពាក្យបណ្តឹងទៅក្រសួងកសិកម្ម។…

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ទណ្ឌិតសរុបចំនួន ៣៨១ នាក់ត្រូវបានស្នើឱ្យបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យអុំទូក

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី៥វិច្ឆិកាបានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ ខាងមុខនេះ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស…

ក្រសួងបរិស្ថាន និង អង្គការដៃគូក្នុងវិស័យបរិស្ថានប្តេជ្ញារួមគ្នាបន្តអនុវត្តយុទ្ធនាការ«អន្ទាក់សូន្យ» ដើម្បីបញ្ចប់វិបត្តិអន្ទាក់នៅកម្ពុជា

ភ្នំពេញ៖«យុទ្ធនាការអន្ទាក់សូន្យ» ដែលបានផ្តួចផ្តើមគំនិត និងដឹកនាំដោយក្រសួងបរិស្ថានដោយមានការចូលរួមសហការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលជាតិ និង អន្តរជាតិដែលបានប្រារព្ធឡើងនៅខេត្តចំនួន៦ រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងកំពង់ធំពីខែមីនា ដល់ខែកញ្ញា ឆ្នាំ ២០២២ បានបិទបញ្ចប់ប្រកបដោយលទ្ធផលជោគជ័យជាទីមោទនៈ»។ គោលដៅចំបងនៃយុទ្ធនាការគឺ៖…

Continue Reading

សម្ដេចតេជោ៖ ពិតជាមានការងឿងឆ្ងល់ច្រើនអំពីការ អវត្តមានភរិយាខ្ញុំក្នុងពិធីធំៗរយៈពេល កន្លងមកនិងការប្រជុំអាស៊ាននាពេលខាង មុខ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី០៦វិច្ឆិកា ឆ្នាំ២០២២នេះបានបញ្ជាក់ថា ពិតជាមានការងឿងឆ្ងល់ច្រើនអំពីការអវត្តមានភរិយាខ្ញុំក្នុងពិធីធំៗរយៈពេលកន្លងមកនិងការប្រជុំអាស៊ាននាពេលខាងមុខ។ ភរិយាខ្ញុំមានបញ្ហាសុខភាពទាក់ទងដល់ឆ្អឹងខ្នងដែលគ្រូពេទ្យតម្រូវឲ្យគាត់មិនអាចអង្គុយយូរបាន។ ខ្ញុំសូមការអធ្យាស្រ័យពីលោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសនានាដែលនឹងអញ្ជើញមកកម្ពុជានាប៉ុន្មានថ្ងៃខាងមុខដែលភរិយាខ្ញុំមិនអាចចេញទទួលបានដោយសារស្ថិតក្នុងរយៈពេលនៃការព្យាបាល៕ ដោយ៖ គង់ សេដ្ឋាមុនី

ពិធីប្រណាំងទូកលក្ខណៈប្រពៃណីលើកទី៥ នៅវត្តស្វាយរមៀត ដើម្បីរក្សាប្រពៃណីទំនៀមទម្លាប់ក្នុងសហគមន៍និងអបអរសាទរ អង្គកឋិនទាន

សៀមរាប៖ ព្រះសច្ចានុបាល នឿម វុទ្ឋី ព្រះចៅអធិការវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត មានសង្ឃដីកាថា ពិធីប្រណាំងទូក បែបប្រពៃណីនេះ ប្រារព្ធឡើងក្នុងគោលបំណងដើម្បីចូលរួមប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុករបស់ជាតិ ដើម្បីថែរក្សាប្រពៃណីរវាងវត្តនិងសហគមន៍ដែលធ្លាប់មានមកកុំឱ្យបាត់បង់ ដើម្បីអបអរសាទរចំពោះបុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្ត និងដើម្បីរំឭកដឹងគុណចំពោះវត្ថុសក្កិសិទ្ធិ និងអស់លោកអ្នកទាំងឡាយដែលតែងតែអភិបាល…

ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ នឹងសម្ពោធជានិមិត្តរូបបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន នៅកម្ពុជា

ភ្នំពេញ៖ ឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន និងពិធីសម្ពោធជានិមិត្តរូបបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ព្រមទាំងពិធីប្រគល់គម្រោងស្ថាបនាឡើងវិញ នៃប្រាសាទតាកែវ នឹងត្រូវធ្វើឡើងក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្តីបកាសព័ត៌មានរបស់ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយថ្ងៃទី០ ៥ខែវិច្ឆិកា ឆ្នាំ២០២២។…

គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ ច្រកលក ត្រៀមបើកការដ្ឋាននៅពេលខាងមុខ

ភ្នំពេញ៖ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន អង្គភាពគ្រប់គ្រងគម្រោង(PMU) កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំដំបូងរបស់ក្រុមការងារ គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ ច្រកលក…

ទីក្រុងចំនួន៧៣នឹងមកចូលរួមកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ៤ ខែវិច្ឆិកាឆ្នាំ ២០២២ នេះ ទីក្រុងចំនួន ៧៣ មកពីតំបន់ និងពិភពលោក បានឯកភាពចូលរួម កិច្ចប្រជុំអភិបាលក្រុងអាស៊ាន ដែលហៅថា AMF , កិច្ចប្រជុំអភិបាលរាជធានី…

«យុទ្ធនាការអន្ទាក់សូន្យ» ក្នុងខេត្តចំនួន ៦បានបិទបញ្ចប់ប្រកបដោយលទ្ធផលជោគជ័យជាទីមោទនៈ

ភ្នំពេញ៖ «យុទ្ធនាការអន្ទាក់សូន្យ»ដែលបានផ្តួចផ្តើមគំនិតនិងដឹកនាំដោយក្រសួងបរិស្ថានដោយមានការចូលរួមសហការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិដែលបានប្រារព្ធឡើងនៅខេត្តចំនួន ៦ រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងកំពង់ធំពីខែមីនា ដល់ខែកញ្ញា ឆ្នាំ ២០២២ បានបិទបញ្ចប់ប្រកបដោយលទ្ធផលជោគជ័យជាទីមោទនៈ»។ នេះគឺជាការគូសបញ្ជាក់របស់ លោក នេត្រ…

Continue Reading

សម្ដេច ស ខេង ប្រាប់ឯកអគ្គរដ្ឋទូតអាមេរិកថា បញ្ហាជួញដូរមនុស្ស មិនអាចមានប្រទេសណាមួយធ្វើម្នាក់ឯងបានទេ

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ លោក W. Patrick Murphyឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាថា បទល្មើសជួញដូរមនុស្ស គឺមិនអាចមានប្រទេសណាមួយអនុវត្តតែម្នាក់ឯងនោះឡើយ ត្រូវតែទាមទារឱ្យមានកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតតំបន់ និងសកលលោក។…