មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ៖ អាត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនគឺនៅភ្នំពេញ កណ្ដាល ព្រះសីហនុ និងកំពង់ចាម

សៀមរាប៖ នៅក្នុងពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងចែកមួកសុវត្ថិភាពដល់លោកគ្រូអ្នកគ្រូនៅ ក្រុងសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោកកម្ពុជា បានមានប្រសាសន៍ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍…

គម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូនិងបេតុងក្រោមជំនួយរបស់ចិន ៤៧ លានដុល្លារបញ្ចប់ការសាងសង់

កំពង់ឆ្លាំង ៖គម្រោងស្ថាបនាផ្លូវជនបទ ដែលសាងសង់ផ្លូវដោយក្រាលកៅស៊ូ និងបេតុងប្រវែងសរុប ១២០ គីឡូម៉ែត្រក្រោមការផ្តល់ជំនួយរបស់ចិននៅប្រទេសកម្ពុជាដំណាក់កាលទីពីរបានបញ្ចប់ដោយជោគជ័យ ហើយផ្លូវនេះរំពឹងថានឹងជួយលើកកម្ពស់សេដ្ឋកិច្ច និងប្រជាជនតាមទីជនបទ។ គម្រោងកែលម្អផ្លូវជនបទ ជំហាន ២ បានចាប់ផ្តើមដំណើរការ ពីខែវិច្ឆិកា ឆ្នាំ២០១៩ និងបានបញ្ចប់នៅខែតុលា ឆ្នាំ២០២២…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រចំពោះគម្រោងរៀបចំកម្មវិធី ពិភាក្សាតស៊ូមតិ «ពានរង្វាន់ជើងឯកតស៊ូមតិ និងវោហារកោសល្យជាសាធារណៈ»

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានសម្ដែងនូវការគាំទ្រចំពោះគម្រោងរៀបចំកម្មវិធីពិភាក្សាតស៊ូមតិ «ពានរង្វាន់ជើងឯកតស៊ូមតិ និងវោហារកោសល្យជាសាធារណៈ» រៀបចំឡើងដោយ សាលា ACE និង idp ធ្វើនៅរាជធានីភ្នំពេញ ដែលអាចឱ្យសិស្ស និស្សិត…

សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបង្ហាញថា របត់នៃការប្រើប្រាស់រថយន្តថ្មីក្នុងទីផ្សារកម្ពុជា មានការកើនឡើងជាង ៥០%

ភ្នំពេញ៖ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានបង្ហាញថា របត់នៃការប្រើប្រាស់រថយន្តថ្មីក្នុងទីផ្សារកម្ពុជា មានការកើនឡើងជាង ៥០% ខណៈរថយន្តជជុះឬរថយន្តមួយទឹក បានកើនឡើងតែ ១៥% ប៉ុណ្ណោះក្នុងឆ្នាំនេះ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននាំចូលរថយន្តថ្មី មកចរាចរលក់ក្នុងទីផ្សារកម្ពុជា បានលើកឡើងថា នៅឆ្នាំ២០២២នេះ ទីផ្សារទិញលក់រថយន្តនៅកម្ពុជា នឹងមានសន្ទុះកើនឡើងវិញ…

ករណីស្មៀនសង្កាត់តាខ្មៅ ៖ រដ្ឋមន្រ្តីមហាផ្ទៃថា អ្នកណាធ្វើខុស អ្នកនោះទទួលខុសត្រូវ

ភ្នំពេញ ៖ ស្មៀននៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានលួចកិបកេងលុយរដ្ឋពីការជួយប្រជាពលរដ្ឋក្រក្រីជាង៦០លានរៀល ត្រូវបានសម្ដេចស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លើកឡើងថា «អ្នកណាធ្វើខុស អ្នកនោះទទួលខុសត្រូវ» ។ ឆ្លើយតបសំណួរអ្នកព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំលើកទី៥គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម…

អភិបាលខេត្តព្រះវិហារជំរុញឱ្យកសិករខិតខំប្រឹងប្រែងផលិតស្រូវសរីរាង្គ

ភ្នំពេញ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានជំរុញឱ្យកសិករខិតខំប្រឹងប្រែងផលិតស្រូវសរីរាង្គឱ្យបានកាន់តែច្រើនបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ ខណៈដែលទីផ្សារបរទេសឱ្យតម្លៃខ្ពស់ទៅលើអង្ករដែលមិនប្រើជីគីមី។ ថ្លែងក្នុងដំណើរចុះពិនិត្យពីសកម្មភាពទូទៅនៃការទិញ-លក់ស្រូវសរីរាង្គ របស់សហគមន៍ កសិកម្មលើកកម្ពស់កសិករស្ថិតនៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ កាលពីពេលថ្មីៗនេះ…

សម្ដេច ស ខេងថា លោក ជាវ តាយ សុំលាចេញពីតំណែងខ្លួនឯង ដើម្បីព្យាបាលជំងឺ គឺគ្មានកំហុសអ្វីទេ

ភ្នំពេញ ៖ ពោល១ថ្ងៃក្រោយពីលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ត្រូវបានផ្លាស់មកកាន់ការងារ នៅក្រសួងមហាផ្ទៃ សម្ដេចស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រក្រសួងមហាផ្ទៃ បានអះអាងជំនួសសាម៉ីខ្លួនថា គឺលោក ជាវ តាយ សុំលាចេញពីតំណែងជាអភិបាលខេត្តដោយខ្លួនឯង…

កយកា និង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចសន្ទនាគោលនយោបាយស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រចាំឆ្នាំ២០២២

ភ្នំពេញ៖ កិច្ចសន្ទនាគោលនយោបាយប្រចាំឆ្នាំ២០២២ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ បានប្រារព្ធធ្វើឡើងរវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) និងគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(គ.ជ.នា/ក.អ.ក-CRDB/CDC) នៅថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ២០២២។ កិច្ចសន្ទនាគោលនយោបាយនេះបានធ្វើឡើងនៅគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាព លោក នោ ហ្យន់ជូន (Rho…

Continue Reading

កម្ពុជា-Swisscontact ផ្ដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់អ្នកបម្រើការទេសចរណ៍ក្នុងខេត្ត៥

(ភ្នំពេញ)៖ អង្គការស្វីសខន់ថាក់ (Swisscontact) បានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគម្រោងអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដល់គ្រូបង្គោលនិងអ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅតាមខេត្តចំនួន៥ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ និងបន្ទាយមានជ័យ ដែលមានរយៈពេល៤ឆ្នាំ (២០២១-២០២៤)។ ការគាំទ្រនេះធ្វើឡើងតាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដោយមានអនុស្សរណៈនៃការយោគយល់គ្នារវាងអង្គការស្វីសខន់ថាក់ជាមួយក្រសួងទេសចរណ៍ដែលមានគណៈកម្មការគ្រប់គ្រងគម្រោង…

FATF ៖ កម្ពុជា អនុវត្តពេញលេញផែនការសកម្មភាព នៅសេសសល់ ពាក់ព័ន្ធបញ្ជីប្រផេះ

ភ្នំពេញ ៖ សេចក្តីសម្រេចរបស់មហាសន្និបាទក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force-FATF) បានលើកឡើងថា កម្ពុជាបានអនុវត្តពេញ លេញនូវផែនការសកម្មភាព នៅសេសសល់ពាក់ព័ន្ធការដាក់កម្ពុជាក្នុងបញ្ជីប្រផេះ។ សម្ដេច ស ខេង ក្នុងនាមជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម…

Continue Reading