ភ្នំពេញ៖ ថ្មីៗនែះទាក់ទងទៅនឹងការបែកធ្លាយបទចម្រៀងរបស់តារាចម្រៀង ហ៊ីប ហប់ (Hip Hop) ជាអ្នកចម្រៀងដ៏មានកិត្តិនាមនៅលើឆាកជាតិ និងអន្ដរជាតិ មានជាអាទិ៏ក្នុងបទ “ Time to rise, Mama “ លោក…
Continue ReadingAuthor: Khmer CM
ចិនប្រកាសអំពីលក្ខខណ្ឌតម្រូវការភូតគាមអនាម័យសម្រាប់ការនាំចូលម្រេចនិងជលផលធម្មជាតិរបស់កម្ពុជាទៅកាន់ទីផ្សារខ្លួន
ភ្នំពេញ:រដ្ឋបាលគយប្រទេសចិនប្រកាសអំពីលក្ខខណ្ឌតម្រូវការភូតគាមអនាម័យសម្រាប់ការនាំចូលម្រេចនិងជលផលធម្មជាតិរបស់កម្ពុជាទៅកាន់ប្រទេសចិន។ ស្ថានទូតចិនប្រចាំកម្ពុជា ឲ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកានេះថា នាថ្ងៃទី២១ខែវិច្ឆិកា រដ្ឋបាលគយប្រទេសចិនបានចេញសេចក្តីប្រកាស ស្តីអំពីលក្ខខណ្ឌតម្រូវការភូតគាមអនាម័យសម្រាប់ការនាំចូលម្រេចកម្ពុជាទៅកាន់ប្រទេសចិន។ ក្នុងសេចក្តីប្រកាសបានបង្ហាញបន្តទៀតថា យោងតាមច្បាប់បទប្បញ្ញត្តិពាក់ព័ន្ធក្នុងប្រទេសចិន និងបទប្បញ្ញត្តិរវាងរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិននិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៃព្រះរាជាណាចក្រកម្ពុជាស្តីពីលក្ខខណ្ឌតម្រូវការភូតគាមអនាម័យសម្រាប់ការនាំចូលម្រេចកម្ពុជាទៅកាន់ប្រទេសចិន បានឱ្យដឹងថា ចាប់ពីថ្ងៃនៃប្រកាសនេះតទៅ អនុញ្ញាតនាំចូលតែម្រេចកម្ពុជាដែលសមស្របនឹងលក្ខខណ្ឌតម្រូវការ។ នាថ្ងៃដដែលនេះ រដ្ឋបាលគយប្រទេសចិនក៏បានចេញសេចក្តីប្រកាសមួយទៀត ស្តីពីលក្ខខណ្ឌតម្រូវការភូតគាមអនាម័យសម្រាប់ការនាំចូលជលផលធម្មជាតិរបស់កម្ពុជាទៅកាន់ប្រទេសចិន។…
សម្តេច ហេង សំរិន អញ្ជើញវាយហ្គោល ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ក្នុងគ្រួសារស្ថាប័ននីតិប្បញ្ញត្តិ
ភ្នំពេញ៖ សម្តេចហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងប្រធានសភាបណ្តាប្រទេសសមាជិកអាយប៉ា(AIPA) នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញវាយកូនហ្គោល ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពគ្រួសារអាយប៉ាឱ្យកាន់ តែរឹងមាំឡើងបន្ថែមទៀត។ កីឡានាំមកនូវសុខភាពនិងមិត្តភាព។ យោងតាមបណ្តាញសង្គមរបស់រដ្ឋសភាកម្ពុជាបានលើកឡើងថា ការវាយកូនហ្គោលនេះជាប្រពៃណី ថ្នាក់ដឹកនាំសភាសមាជិកអាយប៉ា…
រុស្ស៊ី ស្នើដល់រដ្ឋាភិបាល និងសភានៃប្រទេសទាំងពីរ ត្រូវយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងថែមទៀតដល់ការអភិវឌ្ឍទំនាក់ទំនង
ភ្នំពេញ៖ រុស្ស៊ី បានស្នើដល់រដ្ឋាភិបាល និងសភានៃប្រទេសទាំងពីរ ត្រូវយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងថែមទៀតដល់ការអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការអភិវឌ្ឍធនធានមនុស្ស។ក្រៅពីនេះ ប្រទេសទាំងពីរគួរតែអនុវត្តឱ្យកាន់តែស៊ីជម្រៅក្នុងក្របខណ្ឌគណៈកម្មការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិជ្ជាជីវៈ និងបច្ចេកទេសនិងសូមឱ្យក្រុមការងារជាន់ខ្ពស់លើគម្រោងវិនិយោគអាទិភាព ចាប់ផ្តើមការងារឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ការស្នើឡើងនេះខណ:ពេល លោក…
នាយករដ្ឋបាលស្រុកសង្កែដាក់ពាក្យស្នើសុំទៅសម្តេច ស ខេង ឈប់ពីតួនាទី ព្រោះមើលឃើញភាពមិនប្រក្រតីករណីតែងតាំងអភិបាលរង
បាត់ដំបង៖ លោក គង់ សុគុណ្ណា ឋានន្តរស័ក្ដិ ក្រមការដើមខ្សែ ថ្នាក់លេខ ៣ នៃក្របខណ្ឌក្រមការដើមខ្សែ ក្រសួងមហាផ្ទៃ ដែលតួនាទីបច្ចុប្បន្នមានមុខតំណែងជានាយករដ្ឋបាលសាលាស្រុកសង្កែ នៃខេត្តបាត់ដំបង បានដាក់ពាក្យស្នើសុំទៅ សម្តេចក្រឡាហោម ស ខេង…
សម្ដេចតេជោ ៖ ជំនួបជាមួយ លោកបៃឌិន ជជែករឿងបញ្ជូនពលរដ្ឋខ្មែរ ជាប់ទោសនៅអាមេរិក មកស្រុកវិញ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា ក្នុងជំនួបជាមួយលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក អំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា មានការបើកជជែករឿងបញ្ជូនពលរដ្ឋខ្មែរ ជាប់ទោសនៅអាមេរិក ឲ្យត្រឡប់មកវិញ។ នាឱកាសអញ្ជើញបិទសន្និបាតជាតិខួប…
សៀវភៅ”កូនប្រុសច្បងដ៏មានឥទ្ធិពល”ចេញផ្សាយជាសាធារណៈបន្ទាប់ពីរង់ចាំជាច្រើនខែ
ភ្នំពេញ៖ លោក ពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ និងជាអ្នករៀបរៀងសៀវភៅ (កូនប្រុសច្បង ដ៏មានឥទ្ធិពល) បានប្រាប់ឱ្យអ្នកសារព័ត៌មានដឹងតាមរយៈបណ្តាញសង្គមតេឡេក្រាម នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា សៀវភៅ(កូនប្រុសច្បងដ៏មានឥទ្ធិពល) ដែលលោកចំណាយពេលស្រាវជ្រាវ ប្រមូលទិន្នន័យជាង៨ឆ្នាំ និងចំណាយពេលជាង១០ខែក្នុងការរៀបរៀងកន្លងមកនេះ…
មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំសំកុសជួយសង្គ្រោះសត្វកែះមួយក្បាលនៅក្នុងខេត្តបាត់ដំបង
ភ្នំពេញ៖ សត្វកែះមួយក្បាលត្រូវបានជួយសង្គ្រោះនៅក្នុងខេត្តបាត់ដំបងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំសំកុសនិងប្រជាពលរដ្ឋ ក្រោយពីត្រូវ បានជាប់អន្ទាក់ របស់ ព្រាន និងដេញចាប់ប្រផាប់ប្រភីងដោយក្រុមព្រានព្រៃ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាននៅថ្ងៃទី២២ ខែវិច្ឆិកា…
រដ្ឋមន្ត្រីកសិកម្មណែនាំឱ្យការផលិតគួរមានកិច្ចសន្យាជាមួយកសិករឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ
កណ្តាល៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ណែនាំដល់មជ្ឈមណ្ឌលប្រមូលផ្តុំ និងចែកចាយបន្លែសុវត្ថិភាព នៅខែត្តកណ្តាល ឱ្យការផលិតគួរមានកិច្ចសន្យាជាមួយកសិករឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ ដើម្បីកុំឲ្យពួកគាត់ខ្វះទីផ្សារ និងបាត់បង់ទំនុកចិត្តក្នុងការផលិត។ ការណែនាំនេះ របស់…
សម្តេចតេជោ ៖ អគ្គលេខាធិការUN ជួបខ្ញុំពេលណាមិនដែលនិយាយពីកិច្ចការផ្ទៃក្នុងកម្ពុជាទេ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា រាល់ពេលសម្តេចជួបអគ្គលេ ខាធិការអង្គការសហប្រជាតិ(UN)លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នគឺមិនបានលើកពីបញ្ហាផ្ទៃក្នុងកម្ពុជាឡើយ ។ ជាក់ស្តែង ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិកន្លងមក…