លោកតា ឌី បូ អាយុ១០២ ពូបង្កើតរបស់សម្តេច ហ៊ុន សែន ទទួលមរណភាព

ភ្នំពេញ ៖ លោក ឌី បូ ដែលត្រូវជាពូបង្កើតរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានទទួលមរណភាព នៅម៉ោង១១និង៤៥នាទី នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងជន្មាយុ១០២ឆ្នាំ ។…

កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្រ្កាបចាប់ខ្លួនជនសង្ស័យម្នាក់ ដកហូតគ្រឿងញៀនជាង ៣២គីឡូក្រាម

ភ្នំពេញ ៖ អនុវត្តតាមបញ្ជារបស់ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោកឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញ(ក១១)…

ឃាត់ខ្លួនបុរសម្នាក់ពីបទគំរាមកំហែងបង្ហោះរូបភាព និងវីឌីអូអាសអាភាសជាសាធារណៈរបស់ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់

ភ្នំពេញ: អង្គភាពការពារកុមារ ឲ្យដឹងថាកាលពីថ្ងៃទី២៨ ខែមីនា នៅវេលាម៉ោង៨ និង៣០នាទីយប់ បុរសអាយុ៣០ឆ្នាំម្នាក់ត្រូវបានឃាត់ខ្លួនដោយមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌ និងក្រុមការងារអង្គភាពការពារកុមារ (CPU) បន្ទាប់ពីបានតាមដាន និងស៊ើបអង្កេតជននេះពីបទគំរាមកំហែងចែកចាយរូបភាពអាសអាភាសរបស់ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់។ អង្គភាពការពារកុមារនេះបន្តថាបទល្មើសដែលបានចោទឡើង គឺបានកើតឡើងនៅក្នុងខេត្តបន្ទាយមានជ័យ កាលពីដើមខែមីនា ឆ្នាំ២០២៣។ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ…

កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៧ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទចោរកម្ម

ពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៧នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានសហការគ្នាស្រាវជ្រាវតាមចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់បាន ពីបទចោរកម្ម(លួចម៉ូតូ)កាលពីថ្ងៃទី២៧ខែមីនាឆ្នាំ២០២៣ វេលាម៉ោង១៤និង០០នាទី នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ យោងតាមរបាយការណ៍របស់ លោកសុខ មេសា អធិការរង នគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ…

ឃុំខ្លួនក្មេងទំនើង ២នាក់ ពាក់ព័ន្ធករណីគប់កញ្ចក់រថយន្តបណ្តាលឱ្យរងរបួសអ្នកបើកម្នាក់នៅស្រុកព្រះស្តេច

ព្រៃវែង៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងជាង ៩យប់ មានក្មេងទំនើង ២នាក់ បានយកដុំឥដ្ឋគប់កញ្ចក់រថយន្តម៉ាក FUSO សណ្ដោងរ៉ឺម៉ក ពាក់ផ្លាកលេខ ព្រៃវែង 3A-2100 នៅតាមផ្លូវលេខ…

ក្រុមហ៊ុនកម្ពុជាតេលាតម្រូវឱ្យម្ចាស់ស្ថានីយ៍ និងដេប៉ូតេលាទាំងអស់ ដាក់បង្ហាញតម្លៃ

ភ្នំពេញ៖ ក្រុហ៊ុនកម្ពុជាតេលាបានជូនដំណឹងដល់ លោក-លោកស្រីជាម្ចាស់ស្ថានីយ៍ និងដេប៉ូតេលានៅតាមបណ្ដារាជធានី/ខេត្តទាំងអស់ដាក់បង្ហាញតម្លៃ ព្រោះកន្លងមក មានស្ថានីយដេប៉ូតេលាមួយចំនួន មិនបានតាំងបង្ហាញតម្លៃលក់រាយ នៅតាមដេប៉ូតេលារបស់ខ្លួនត្រឹមត្រូវនោះទេ។ សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនកម្ពុជាតេលា នៅថ្ងៃទី ២៩ ខែមីនា នេះ បញ្ជាក់ថា ដើម្បីអនុវត្តតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម លេខ៖…

បុរសម្នាក់ស្រវឹងបេីករថយន្តបុកដេីមត្នោតស្លាប់នៅស្រុកដំណាក់ចង្អេីរ

ខេត្តកែប:​នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៣:៤៣ នាទី ទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍១ករណីកើតឡើង ដោយបើកបររថយន្តទាំងស្រវឹងបុកដើមត្នោតក្រឡាប់ខ្លួនឯង។ ករណីនេះកើតឡើងលើផ្លូវជាតិលេខ ៣៣ ចំណុចខាងកើតស្ថានីយ៍ប្រេងឥន្ធនៈ ហែម រតនា ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុក…

នគរបាលភ្នំពេញ បំភ្លឺករណីចោទសមត្ថកិច្ចមិនទទួលបណ្តឹង និងទារលុយ១០០ដុល្លារពីពលរដ្ឋ

ភ្នំពេញ:ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​បភ្លឺ ទាក់ទងទៅនឹងការចុះផ្សាយខុសពីការពិតរបស់សារព័ត៌មានមួយ ដោយចោទប្រកាន់មកលើសមត្ថកិច្ចមិនទទួលបណ្តឹង និងទារលុយ១០០ដុល្លា ពេលនេះប្រជាពលរដ្ឋបានធ្វើការបកស្រាយមិនមែនជាការពិតទេ តាមការសាកសួរ និងចូលមកបំភ្លឺរបស់ប្រជាពលរដ្ឋ ពេលនោះមានប្រជាពលរដ្ឋម្នាក់នៅម្តុំនឹងដែរ ដែលជាអ្នកនិយាយថា “ជូនគេ១០០ទៅ គេដោះស្រាយអោយហើយ” តាមពិតជាក់ស្តែងមិនមែនសមត្ថកិច្ចជាអ្នកនិយាយទារលុយពីជនរងគ្រោះដែលបានមកដាក់ពាក្យបណ្តឹងនោះទេ។ តាមពិតជាក់ស្តែង កាលពីថ្ងៃទី២៥ ខែមីនា…

មន្ត្រីនគរបាលម្នាក់សុខចិត្តបាញ់សម្លា.ប់ខ្លួន​ ព្រោះជំងឺប្រចាំកាយ

ភ្នំពេញ ៖ មន្ត្រីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិម្នាក់ បានយកកាំភ្លើងរ៉ូឡូ បាញ់សម្លាប់ខ្លួននៅលើគ្រែ ដោយសារតែវិបត្តិផ្លូវចិត្ត និងមានជំងឺប្រចាំកាយច្រើនមុខជាប់ខ្លួន ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២យប់ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ៤៨០…

នគរបាលខេត្តកណ្តាល សោកស្តាយចំពោះការអនុវត្តច្បាប់ធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ

កណ្តាល៖ ក្រោយពីពិនិត្យឃើញមានករណីគណនីហ្វេសប៊ុកឈ្មោះ នង សុខហៀង បានបង្ហោះជុំវិញការអនុវត្តច្បាប់របស់មន្ត្រីនគរបាលចរណ៍នៅស្រុកស្អាង ស្នងការដ្ឋាននគរបាលខេត្ត បានចេញមុខសម្តែងការសោកស្តាយចំពោះការចុះត្រួតពិនិត្យស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក របស់មន្រ្តីនគរបាលចរាចរណ៍ធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។ តាមរយៈការបំភ្លឺរបស់ខ្លួន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមការយោគយល់អធ្យាស្រ័យពីសំណាក់ម្ចាស់គណនីហ្វេសប៊ុក និងម្ចាស់រថយន្តខាងលើក៏ដូចជាសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម។ចំពោះមន្រ្តីនគរបាលដែលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកលើសពីតួនាទីភារកិច្ច ស្នងការដ្ឋាននគរបាលខេត្ត នឹងធ្វើការស្រាវជ្រាវឱ្យបានល្អិតល្អន់ប្រសិនជាពិនិត្យឃើញមានការអនុវត្តខុសតួនាទីភារកិច្ចពិតមែនចាត់វិធានការណ៍អនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។ ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបញ្ជាក់ថា បន្ទាប់ពីមានការប៉ះទង្គិចពាក់សម្តីរវាងសមត្ថកិច្ចនិងអ្នកបើកបររថយន្ត…