ភ្នំពេញ: គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ភ្លើងទៀន នឹងបើកកិច្ចប្រជុំរបស់ខ្លួន នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៤:០០នាទីរសៀល ដើម្បីពិភាក្សាលើរបៀបវារ:មួយចំនួន២។ សេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀនចុះថ្ងៃទី១០ ខែឧសភា ឲ្យដឹងថាគណបក្សនឹងពិភក្សាអំពី៖ ១-លទ្ធផលនៃការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ…
Category: នយោបាយ
នយោបាយ
លោក រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ឡើយ
ភ្នំពេញ៖ លោក រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ឡើយ ដោយសារពុំទាន់ ផុតរយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួច ហើយឈ្មោះនេះ ក៏ពុំមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ស្នើសុំឱ្យ មាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ ស្របតាមមាត្រា៥៣៤ និងមាត្រា៥៣៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ នេះ…
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យទទួលស្គាល់អតីតភាពការងារលោក សូ ណារ៉ូ និងបញ្ចូលទៅក្នុងក្របខណ្ឌនៃទីស្តីការគណ:រដ្ឋមន្រ្តី
ភ្នំពេញ៖ លោក សូ ណារ៉ូ ដែលគេស្គាល់និងដឹងថាជាអ្នករិះគន់ឥតសំចៃលេីការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តីពីក្រៅស្រុកនោះ នៅពេលនេះត្រូវបានព្រះមហាក្សត្រតាមសំណេីរបស់សម្តេចនាយករដ្ឋមន្រ្តីចេញព្រះរាជក្រឹត្យទទួលស្គាល់អតីតភាពការងារដោយធ្វេីនិយ័តកម្មបញ្ចូលទៅក្នុងក្របខណ្ឌមន្រ្តីគ្រប់គ្រងរដ្ឋបាលនៃទីស្តីការគណះរដ្ឋមន្រ្តី។ នេះបេីយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៨ ឧសភាហេីយដែលទេីបត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ៕
គ.ជ.ប ឲ្យបក្សភ្លើងទៀនបំពេញចំណុចខ្វះខាត សម្រាប់ចុះឈ្មោះបោះឆ្នោត ខណៈមិនទទួលយកបេក្ខជនលោក រ៉ុង ឈុន
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់ឲ្យគណបក្សភ្លើងទៀនបំពេញលក្ខខណ្ឌដែលខ្វះខាតចំនួន៣ទៀត ដើម្បីគ្រប់លក្ខណៈក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រឹមរយៈ៥ថ្ងៃ ខណៈមិនទទួលយកបេក្ខជនលោករ៉ុង ឈុននោះទេ ។ តើចំពោះលក្ខខណ្ឌតម្រូវរបស់គ.ជ.បដោយទុកពេលឲ្យ៥ថ្ងៃទៅបក្សភ្លើងទៀននោះ តើបក្សនេះនឹងអាចអនុវត្តទាន់ពេលវេលាឬយ៉ាងណា? ។…
ប៉ីប៉ីលី ជាសកម្មជនបក្សភ្លើងទៀន សូមចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ ៖ ប៉ីប៉ីលីជាសកម្មជនអតីតគណបក្សសង្រ្គោះជាតិហើយបច្ចុប្បន្នជាមន្ត្រីគណបក្សភ្លើងទៀនដែលរិះគន់ឥតសន្សំចៃមាត់បានសូមមកចូលរួមក្នុងជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ការសូមចូលរួមនេះត្រូវបានសម្តេច ហ៊ុន សែន ប្រធានគណបក្សបង្ហាញក្នុងហ្វេសប៊ុកនារាត្រីថ្ងៃ៥ ឧសភា។ បើតាមសម្តេចបង្ហាញទៀតថា “មុននេះបន្តិច (យប់មិញ)ខ្ញុំបានទទួលវីដេអូរបស់កូនស្រីប៉ីប៉ីលីនិងស្វាមីដែលសុំអភ័យទោសនិងសូមមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ”។ សម្តេចថា ក្នុងវីដេអូនេះប៉ីប៉ីលីបានរៀបរាប់នូវរឿងរ៉ាវជាច្រើនដែលជួបប្រទះក្នុងបក្សប្រឆាំង។ សម្តេចឲ្យដឹងទៀតថា ក្នុងនាមគណបក្ស…
លោក តុ វ៉ាន់ចាន់ អតីតមន្រ្តី CNRP សូមមករស់នៅជាមួយបក្សកាន់អំណាច
ភ្នំពេញ ៖ លោក តុ វ៉ាន់ចាន់ ដែលគេដឹងថា ជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ(CNRP) មណ្ឌលខេត្តកណ្តាល បានស្នើសុំសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមជីវភាពនយោបាយជាមួយ ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងការពារប្រទេសជាតិ។…
គណបក្សកែទម្រង់កម្ពុជា មិនដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត
ភ្នំពេញ ៖ ខណៈគណបក្សផ្សេងទៀត កំពុងមមាញឹកក្នុងការបំពេញបែបបទតាមលក្ខខណ្ឌច្បាប់ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងបក្ស៨បានទទួលស្គាល់ជាផ្លូវការ សម្រាប់ការបោះឆ្នោតឆ្នោតថ្នាក់ជាតិដែលនឹងចូលមកដល់ប្រមាណជា២ខែទៀតនោះ គណបក្សកែទម្រង់កម្ពុជាដែលមានលោក ប៉ុល ហំម ជាប្រធានមានប្រភពចេញពីអតីតគណបក្សសង្រ្គោះជាតិហាក់មិនរង្គោះរង្គើលជ្រួលជ្រើមតាមឡើយ ព្រោះបក្សបានប្រកាសថា មិនដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតទេ។ ការប្រកាសមិនដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត ធ្វើឡើងជាលាយលក្ខណ៍អក្សរ…
លោក យង់ ពៅ ៖ សូមកុំរិះគន់ និងរើសអើងអ្នកដែលចូលរួមជាមួយគណបក្សកាន់អំណាច
ភ្នំពេញ៖ លោក យង់ ពៅ សាស្ត្រាចារ្យផ្នែគវិទ្យាសាស្ត្រនយោបាយ បានអំពាវនាវដល់ក្រុមប្រឆាំង សូមកុំរិះគន់ និងរើអើង ដល់អ្នកដែលចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ខណៈមួយរយៈចុងក្រោយនេះ មានអតីតសកម្មជនគណបក្សប្រឆាំងចូលរួមជីវភាពជាមួយគណបក្សកាន់អំណាច។ ក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាពសារព័ត៌មាន Khmer CM កាលពីថ្ងៃទី…
សម្តេច ហ៊ុន សែន សួរក្រុមប្រឆាំងក្រៅស្រុកថា តើពួកគេចង់បំផ្លាញកម្ពុជាដល់ណាទៀត?
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសួរទៅក្រុមប្រឆាំងនៅក្រៅស្រុកថា តើពួកគេចង់បំផ្លាញកម្ពុជាដល់ណាទៀត។ បន្ទាប់ពីសម្តេចបានទម្លាយការសម្ងាត់នៃការប្រជុំតាមប្រព័ន្ធZoom របស់ក្រុមប្រឆាំងនៅក្រៅស្រុកដែលពួកគេកំពុងត្រៀមប្រឆាំងជាមួយការបោះឆ្នោតនិងត្រៀមខ្លួនប្រកាសប្រឆាំងលទ្ធផលបោះឆ្នោតខាងមុខនេះ។ សម្តេចបានសរសេរក្នុងគ្រុបតេឡាក្រាមផ្លូវការរបស់សម្តេចកាលពីយប់ថ្ងៃទី៣០ មេសាថា «ការប្រជុំតាមzoom របស់ពួកអ្នកមិនអាចលាក់បាំងបានទេបើទោះពួកអ្នកនៅក្រៅប្រទេសនិងតាំងខ្លួនជាក្រុមស៊ីវិលក៏ដោយការប្រជុំថ្ងៃ៣០មេសា២០២៣នេះខ្ញុំជួយផ្សាយឲ្យពួកអ្នកទៅចុះ»។ ជាមួយគ្នានេះដែរ សម្តេចក៏សួរថា «តើពួកអ្នកចង់បំផ្លាញកម្ពុជាដល់ណាទៀត?»។…
លោក សួង សោភ័ណ្ឌ ត្រូវបានតែងតាំងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី
ភ្នំពឹញ ៖លោក សួង សោភ័ណ្ឌ អតីតប្រធានគណបក្សខ្មែរឈ្នះត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះមរនាថ នារោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី។ ការតែងតាំងនេះ ក្រោយលោកសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានសម្តេចក្នុងនាមជាប្រធានបក្សស្វាគមន៍យ៉ាងកក់ក្តៅផងដែរ ៕