ភ្នំពេញ ៖ លោក តុ វ៉ាន់ចាន់ ដែលគេដឹងថា ជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ(CNRP) មណ្ឌលខេត្តកណ្តាល បានស្នើសុំសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមជីវភាពនយោបាយជាមួយ ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងការពារប្រទេសជាតិ។ នេះបើតាមលិខិតរបស់លោកតុ វ៉ាន់ចាន់ នាថ្ងៃ៥ ឧសភា ។
ក្នុងលិខិតសូមចូលមករួមរស់នេះ លោក តុ វ៉ាន់ចាន់ សន្យាថា នឹងដើរតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដោយស្មោះត្រង់ឥតងាករេ ហើយបម្រើ និងការពារគណបក្សប្រជាជនកម្ពុជា ៕