ភ្នំពេញ៖ លោក យង់ ពៅ សាស្ត្រាចារ្យផ្នែគវិទ្យាសាស្ត្រនយោបាយ បានអំពាវនាវដល់ក្រុមប្រឆាំង សូមកុំរិះគន់ និងរើអើង ដល់អ្នកដែលចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ខណៈមួយរយៈចុងក្រោយនេះ មានអតីតសកម្មជនគណបក្សប្រឆាំងចូលរួមជីវភាពជាមួយគណបក្សកាន់អំណាច។
ក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាពសារព័ត៌មាន Khmer CM កាលពីថ្ងៃទី ៣០ ខែមេសា លោក យង់ ពៅ បញ្ជាក់ ថា ការផ្លាស់ប្តូរជីវភាពនយោបាយ របស់អ្នកនយោបាយ គឺជារឿងធម្មតា និងជានយោបាយដ៏ល្អមួយរបស់រាជរដ្ឋាភិបាល ជាពិសេស នយោបាយរបស់សម្តេច ហ៊ុន សែន ក្នុងការបង្រួបបង្រួម អ្នកនយោបាយដែលមានគំនិត ចង់ចូលរួមកសាងប្រទេសជាតិពិតប្រាកដ ។
លោកបន្តថា ការចូលរួមជីវភាពនយោបាយជាមួយគណបបក្សកាន់អំណាច នឹងមានឱកាសចូលរួមកសាងប្រទេសជាតិឆាប់រហ័យជាង ។
លោកថ្លែងថា៖ អ្នកនយោបាយតែងតែប្រកាន់ភ្ជាប់ធ្វើឱ្យប្រទេសជាតិថ្កុំថ្កើង និងរស់នៅក្នុងសុខដុមរនាប្រកបដោយ វឌ្ឍនភាព នៃសង្គម ។ ដូច្នេះ ការចូល រួមជីវភាពជាមួយគណបក្សកាន់អំណាច នឹងផ្តល់ឱកាសខ្លួន ចូលរួមកសាងជីវភាព និងសង្គម ដែលតែងតែប៉ងប្រថ្នា»។
លោកបន្ថែមថារឿង អ្នកនយោបាយនៅក្នុងសង្គមកម្ពុជា មានការផ្លាស់ប្តូរជីវភាពនយោបាយ ពីមួយទៅមួយ គឺជារឿងធម្មតា ហើយត្រង់ចំណុចនេះ លោកបានអំពាវនាវដល់ក្រុមប្រឆាំង និងអ្នករិះគន់ សូមកុំមានការិះគន់ និងរើសអើងចំពោះអ្នកផ្លាស់ប្តូរជីវភាពរបស់នយោបាយនាពេលកន្លងមក ៕