ភ្នំពេញ៖ លោក សូ ណារ៉ូ ដែលគេស្គាល់និងដឹងថាជាអ្នករិះគន់ឥតសំចៃលេីការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តីពីក្រៅស្រុកនោះ នៅពេលនេះត្រូវបានព្រះមហាក្សត្រតាមសំណេីរបស់សម្តេចនាយករដ្ឋមន្រ្តីចេញព្រះរាជក្រឹត្យទទួលស្គាល់អតីតភាពការងារដោយធ្វេីនិយ័តកម្មបញ្ចូលទៅក្នុងក្របខណ្ឌមន្រ្តីគ្រប់គ្រងរដ្ឋបាលនៃទីស្តីការគណះរដ្ឋមន្រ្តី។ នេះបេីយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៨ ឧសភាហេីយដែលទេីបត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ៕