៩ខែ! ក្រសួងមហាផ្ទៃ ទទួលសំណូមពរពីពលរដ្ឋចំនួន៥៩៦គណនី ឆ្លើយតបបាន២០៤ ខណៈ២៥៦ទៀត កំពុងដោះស្រាយ

ភ្នំពេញ៖ លោកស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា គិតត្រឹមរយៈ ៩ខែ ឆ្នាំ២០២៣នេះ ក្រសួង បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋបានចំនួន ៥៩៦គណនី និងបានធ្វើការដោះស្រាយ ក៏ដូចជាបានឆ្លើយតបទៅម្ចាស់គណនីបានចំនួន ២០៤គណនី…

រដ្ឋាភិបាលជប៉ុនទន្ទឹងរង់ចាំស្វាគមន៍ សម្តេចហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរ ឆ្នាំទី ៥០ នៃមិត្តភាព និង កិច្ចសហប្រតិបត្តិការ នៅទីក្រុងតូក្យូនាខែធ្នូ

ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣បានជួបសន្ទនាតាមទូរស័ព្ទប្រកបដោយផ្លែផ្កា ជាមួយលោកស្រី កាមិកាវ៉ា យ៉ូកូ (KAMIKAWA Yoko)…

កម្ពុជាជួយហ្វឹកហ្វឺន និងផ្តល់បទពិសោធន៍ដល់ប្រទេសកូឡុំប៊ី អំពីការប្រើប្រាស់ និងថែទាំគ្រឿងចក្រក្នុងការបោសសម្អាតមីន

សៀមរាប៖ សិក្ខាកាមផ្នែកដោះមីនចំនួន៨នាក់ មកពីប្រទេសកូឡំប៊ី បានមកកម្ពុជាដើម្បីទទួលការហ្វឹកហ្វឺនស្តីពីការប្រើប្រាស់ និងការថែទាំគ្រឿងចក្រក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីន ដែលវគ្គហ្វឹកហ្វឺននេះ បានរៀបចំដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) រយៈពេល៥សប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅសារមន្ទីរតេជោសន្តិភាពខេត្តសៀមរាប ដែលកម្មវិធីនេះគាំទ្រដោយ ប្រព័ន្ធសហប្រតិបត្តិការអន្តរជាតិជប៉ុន។…

គ.ជ.ប នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត  នៅឆ្នាំ២០២៤

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើទំនើបកម្ម និងគ្រោងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត នៅឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីបម្រើឱ្យការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។ នេះបើតាមលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប…

កម្ពុជា-កូរ៉េ បន្តកិច្ចសហការបន្ថែម ក្នុងវិស័យកសិកម្ម ជួយដល់កសិករ

ភ្នំពេញ៖ កម្ពុជា-កូរ៉េ បានឯកភាពគ្នា បន្តកិច្ចសហការបន្ថែមទៀត ក្នុងវិស័យកសិកម្ម ដើម្បីផ្ដល់ជាប្រយោជន៍ ជួយដល់កសិករ។នេះបើយោងតាមជំនួបរវាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ជាមួយ កញ្ញា Moonjung CHOI នាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)កាលពីថ្ងៃទី២៦…

សម្តេចហ៊ុន សែន អំពាវនាវឱ្យបណ្តាគណបក្សទាំងអស់ ចូលរួមទប់ស្កាត់នយោបាយចលនាជ្រុលនិយម

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើការអំពាវនាវឱ្យបណ្តាគណបក្សយោបាយទាំងអស់ ចូលរួមទប់ស្កាត់នូវនយោបាយ ឬចលនាជ្រុលនិយម ហើយបណ្តាគណបក្សទាំងអស់ ត្រូវអប់រំសមាជិករបស់ខ្លួន ដើម្បីកម្ចាត់នូវចលនាជ្រុលនិយមនេះ។ ក្នុងឱកាសអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត កាលពីព្រឹកថ្ងៃទី២៥…

លោក ស៊ុំ ប៊ុនហុង៖វគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជា្របការយល់ដឹង ស្តីពី សារៈសំខាន់នៃការបោះឆ្នោត ជូនដល់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងអាជ្ញាធរភាគីពាក់ព័ន្ធដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ

មណ្ឌលគិរី៖ នាយកដ្ឋានបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោត នៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប សហការជាមួយ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរីនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានរៀបចំវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្តីពីសារៈសំខាន់នៃការបោះឆ្នោត…

ខ្លឹមសារសំខាន់នៃកិច្ចព្រមព្រៀងចងសម្ព័ន្ធភាព រវាងគណបក្សប្រជាជនកម្ពុជាជាមួយបណ្ដាគណបក្សនយោបាយ២៧នៅកម្ពុជា

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា  នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ នេះ បាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត…

លោក កើត រិទ្ធ ប្រកាសតែងតាំង លោកស្រី ពេជ ម៉ារ៉ែន ជាប្រធានសាលាដំបូងខេត្តតាកែវ ជំនួស លោក អ៊ាក ផល្លា

តាកែវ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ បានប្រកាសតែងតាំង និងចូលកាន់មុខតំណែងរបស់…

លោក ស៊ុន ចាន់ថុល៖ កម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិនបានជួយប្រជាជនកម្ពុជាឱ្យចាកផុតពីភាពក្រីក្រ  

ប៉េកាំង៖ លោក ស៊ុន ចាន់ថុល  ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា  កម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិនបានជួយប្រជាជនកម្ពុជាឱ្យចាកផុតពីភាពក្រីក្រ និងជំរុញការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅកាន់គោលដៅជាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ត្រឹមឆ្នាំ២០៥០។ លោក ស៊ុន ចាន់ថុល  បានមានប្រសាសន៍បែបនេះ នៅក្នុងពេលចូលរួមសន្និសិទអន្តរជាតិដើម្បីរម្លឹកខួបអនុស្សាវរីយ៍លើកទី១០…