ព្រះមហាក្សត្រសព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ៥៣៨ នាក់

ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ  អកអំបុក ឆ្នាំ២០២៣ នេះ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសម្រាប់ពិធីបុណ្យទាំងពីរនេះ…

លោក ប៉ែន បូណា៖ មានសន្តិភាព ទើបមានបុណ្យអុំទូកដ៏សប្បាយរីករាយនាពេលនេះ!

ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករបានចូលរួមពិធីបុណ្យអុំទូកយ៉ាងសប្បាយរីករាយនៅមុខព្រះបរមរាជវាំងនិងទីកន្លែងជាច្រើនទៀតក្នុងរាជធានីភ្នំពេញ។ នៅតាមបណ្តាខេត្តនានាក៏ទទួលបានភ្ញៀវជាតិនិងបរទេសយ៉ាងច្រើនដែរ។ ពិធីបុណ្យប្រពៃណីដ៏ធំនេះធ្វើឡើងដើម្បីរម្លឹកវីរភាពកងទ័ពជើងទឹក គុណព្រះគង្គានិងព្រះធរណី។ ប៉ុន្តែ បច្ចុប្បន្ន បុណ្យអុំទូកក៏ជាឱកាសរម្លឹកគុណសន្តិភាពដែរពីព្រោះពិធីបុណ្យដ៏ធំនិងដ៏សប្បាយរីករាយនេះមិនអាចប្រារព្ធធ្វើបានទេក្នុងកំឡុងពេលដែលប្រទេសកើតសង្គ្រាមនិងក្នុងរបបខ្មែរក្រហម។ ក្តីសប្បាយរីករាយកើតមានតែនៅក្រោមម្លប់សុខសន្តិភាពតែប៉ុណ្ណោះ។ តា​មរយៈបណ្តាញសង្គមតេឡេក្រាមនៅថ្ងៃទី ២៧…

ក្រសួងមហាផ្ទៃ ត្រៀមដាក់ឱ្យដំណើរការប្រព័ន្ធ Cambodia e-Arrival នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិចំនួនពីរ

ភ្នំពេញ៖ ក្រោមគំនិតផ្ដួចផ្ដើម និងការដឹកនាំរបស់ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រព័ន្ធ Cambodia e-Arrival នៅប៉ុស្ដិ៍នគរបាលអាកាសយានដ្ឋានខេត្តព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងដាក់ឱ្យដំណើរការនាពេលខាងមុខនេះ។ ប្រព័ន្ធ Cambodia…

គ.ជ.ប នឹងចាប់ផ្តើមចុះ បញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅសប្តាហ៍ក្រោយ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)នឹងចាប់ផ្តើមចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងត្រូវបញ្ចប់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ពោលគឺ​មានរយៈពេល ១៥ ថ្ងៃ។ លោក ឌឹម សុវណ្ណារុំ…

កម្ពុជា-អង់ទីហ្កានិងបាប៊ុយជា ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក

ភ្នំពេញ៖ កម្ពុជា-អង់ទីហ្កានិងបាប៊ុយជា បានធ្វើការប្ដេជ្ញាចិត្ត ចិត្តឥតងាករេ ក្នុងការបង្កើននូវកិច្ចសហប្រតិបត្តិការ តាមវិស័យរវាងប្រទេស ទាំងពីរ ដើម្បីជាប្រយោជន៍រួមដល់ប្រជាជននៃប្រទេសទាំងពីរ។នេះបើយោងតាមជំនួប រវាងលោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកE.P. Chet Greene រដ្ឋមន្ត្រីការបរទេស…

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល អំពាវនាវឱ្យសាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងនិស្សិតឯកទេសវះកាត់ វះកាត់ ប្រកបដោយប្រសិទ្ធភាព និង សុវត្ថិភាព

ភ្នំពេញ៖ លោក ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល អំពាវនាវឱ្យសាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងនិស្សិតឯកទេសវះកាត់ សហការគ្នាបន្តលើកកម្ពស់គុណភាព នៃការបំរើសេវាសុខាភិបាលជូនពលរដ្ឋ ជាពិសេសការពិនិត្យព្យបាលដោយការវះកាត់ ប្រកបដោយប្រសិទ្ធភាព និង សុវត្ថិភាព ដើម្បីរួមចំណែកលើកដំកើងកិត្យានុភាព នៃវិស័យសុខាភិបាលរបស់ខ្មែរយើង។…

កម្ពុជា-ឥណ្ឌូណេស៊ី ឯកភាពបន្តពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗជាអាទិភាព មួយចំនួនបន្ថែម

ភ្នំពេញ៖ កម្ពុជា-ឥណ្ឌូណេស៊ី បានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗជាអាទិភាព រួមមាន៖ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់រវាងប្រជាជននិងប្រជាជន និងការប្រឆាំង នឹងការជួញដូរមនុស្ស និងឧកិ្រដ្ឋកម្មឆ្លងដែននានា។នេះបើយោងតាមជំនួបរវាង លោកស្រី សឿង…

អគ្គស្នងការនគរបាលជាតិ ជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ណែនាំដល់អ្នកបើកបរខ្លួន ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយអត្រាស្លាប់

ភ្នំពេញ ៖ ខណៈការដឹកជញ្ជូនទំនិញផ្សេងៗ និងម្ហូបអាហារសម្រាប់ប្រជាពលរដ្ឋមានការកើនឡើង ហើយការគោរពច្បាប់ចរាចរណ៍របស់អ្នកបើកបរ នៅមានកម្រិតនៅឡើយ អគ្គស្នងការនគរបាលជាតិ លោក ស ថេត បានជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងម្ហូបអាហារនៅក្នុងរាជធានីភ្នំពេញ ធ្វើការណែនាំអ្នកបើកបររបស់ក្រុមហ៊ុន ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងអត្រាស្លាប់។…

កម្ពុជា ត្រូវបានអង្គសន្និសីទរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាអូតាវ៉ាបោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤

ភ្នំពេញ៖ កម្ពុជា ត្រូវបានអង្គសន្និសីទរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន”។ កិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ា​…

អាស៊ាន ប្តេជ្ញាបន្តជំរុញសុខដុមនីយកម្មវិស័យការងារ និងការបណ្តុះបណ្តាលជំនាញនៅកម្ពុជា

ភ្នំពេញ៖ អាស៊ានកំពុងបន្តជំរុញគាំទ្រលើសុខដុមនីយកម្ម វិស័យការងារ ការកសាងសមត្ថភាពធនធានមនុស្ស និងការបណ្តុះបណ្តាលជំនាញសម្រាប់ប្រទេសជាសមាជិកអាស៊ាន។នេះបើតាមការបញ្ជាក់ ពីលោក កៅ គីមហួន អគ្គលេខាធិកាអាស៊ាន ក្នុងជំនួបជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា…