ដំណើរទស្សនកិច្ចផ្លូវការបស់សម្តេចហ៊ុន ម៉ាណែត នៅក្នុងប្រទេសឡាវ ធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត

ភ្នំពេញ៖ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងប្រទេសឡាវ  បានធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកាន់ តែស៊ីជម្រៅបន្ថែមទៀត ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ដែលបានតស៊ូជំនះឧបសគ្គរួមគ្នា សហការគំាទ្រ និងបានជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍របស់ប្រទេសនិងប្រជាជនទាំងពីរ។…

បញ្ហាព្រំដែន៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ថា ការស៊ីពេលយូរក្នុងការដោះស្រាយបញ្ហាព្រំដែន គឺជាសញ្ញាល្អសម្រាប់កម្ពុជា

ការចំណាយពេលយូរក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសឡាវ ឬបណ្តាប្រទេសផ្សេងទៀត គឺជាសញ្ញាល្អសម្រាប់កម្ពុជា។ សញ្ញាល្អ គឺដោយសារថាការរក្សាការពារទឹកដីកម្ពុជាឱ្យបានគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយមិនមែនជារឿងលេងសើចនោះទេ តែផ្ទុយទៅវិញវាគឺជាទម្ងន់នៃការទទួលខុសត្រូវនៅចំពោះមុខប្រវត្តិសាស្រ្ត។ ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការបំពេញទស្សនកិច្ចផ្លូវការលើទឹកដីឡាវ របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ មីនានេះ លោក ហ្សង់ ហ្វ្រង់ស័រ…

កសិដ្ឋានដំណាំពោតលំដាប់អន្តរជាតិដំបូងគេនៅកម្ពុជាតម្លៃជិត ៥ លានដុល្លារសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ

កសិដ្ឋានដំណាំពោតប្រភេទចំណីសត្វ ទំហំប្រមាណ ១ ០០០ហិកតា និងប្រើប្រាស់ទុនវិនិយោគក្នុងរង្វង់ ៤.៥លានដុល្លារអាមេរិក ដែលប្រើបច្ចេកវិទ្យាដាំដុះដ៏ទំនើប ស្ថិតក្នុងភូមិ ជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានដាក់សម្ពោធឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី២៥ ខែមីនានេះ។ លោក Benjamine…

សាលាដំបូងខេត្តព្រះសីហនុ ចាត់ការសំណុំរឿងអត្រានុកូលដ្ឋានបាន១០០ភាគរយ នៃសំណុំរឿងមុនយុទ្ធនាការ

សាលាដំបូងខេត្តព្រះសីហនុ ប្រកាសពីភាពជោគជ័យក្នុងការចាត់ការសំណុំរឿងអត្រានុកូលដ្ឋានបាន១០០ភាគរយ នៃសំណុំរឿងមុនយុទ្ធនាការ ស្របតាមយុទ្ធនាការនៃការដាក់ចេញរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្នុងការជម្រុញឱ្យបណ្តាសាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស ក្នុងការពន្ថឿនដោះស្រាយសំណុំរឿងអត្រានុកូលដ្ឋានឱ្យបានលឿនរហ័សជូនប្រជាពលរដ្ឋ។ យោងតាមសេក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមីនា កន្លងទៅនេះ បានបញ្ជាក់ថា ក្នុងរយៈពេល ៥៣ថ្ងៃ នៃថ្ងៃធ្វើការ…

រដ្ឋមន្រ្តីបរិស្ថានព្រមានដកហូតគម្រោងវិនិយោគទេសចរណ៍ណាដែលមិនបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល

ពោធិសាត់៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ លោក អ៊ាង សុផល្លែត បានព្រមានដកហូតគម្រោងវិនិយោគទេសចរណ៍ទាំងឡាយណាដែល មិនបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងទុកចោល ដោយគ្មានការអភិវឌ្ឍន៍ យកមកដាំកូនឈើជំនួសវិញ។ ការព្រមានរបស់លោក អ៊ាង សុផល្លែត ធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២៤ ខែមីនា…

រដ្ឋមន្ដ្រី ឌិត ទីណា ប្ដេជ្ញា​ធ្វើ​ឱ្យ​ខេត្ត​បន្ទាយ​មាន​ជ័យ មាន​សេវាសាធារណៈ​ល្អ​ដាច់​គេ

លោក រដ្ឋមន្ដ្រី ឌិត ទីណា ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ប្ដេជ្ញា​ធ្វើ​យ៉ាង​ណា​ឱ្យ​ខេត្ត​បន្ទាយ​មាន​ជ័យ ក្លាយ​ជា​ខេត្ត​ដែល​ល្អ​ដាច់​គេ​ក្នុង​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ដល់​ប្រជាជន​។ ការប្រកាសរបស់រដ្ឋមន្ត្រីរូបនេះ ធ្វើឡើងនៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ស្រុក​ថ្ម​ពួក នា​រសៀល​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​មីនា ឆ្នាំ​២០២៤​នេះ។ ថ្លែងទៅ​កាន់​អង្គ​ប្រជុំ លោក​រដ្ឋមន្ដ្រី​បាន​លើក​ទឹក​ចិត្ត​ដល់មន្ដ្រី​រាជការ​និងអាជ្ញាធរ​នៅ​ឃុំ​ទាំង​៦នៃ​ស្រុក បន្ត​យក​ចិត្ត​ទុក​ដាក់បម្រើ​ប្រជាជន​ឱ្យ​អស់​ពី​សមត្ថភាព​…

៥៣ ថ្ងៃ សាលាដំបូងខេត្តព្រះសីហនុបានចាត់ការសំណុំរឿងអត្រានុកូលដ្ឋាន ចំនួន ៨៩រឿង

ព្រះសីហនុ៖ នៅក្នុងរយៈពេល ៥៣ថ្ងៃ នៃថ្ងៃធ្វើការ (គិតចាប់ពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤) នៃយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ សាលាដំបូងខេត្តព្រះសីហនុ មានសំណុំរឿង អត្រានុកូលដ្ឋានសរុបចំនួន ៩៤រឿង…

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣នៅក្រុងព្រះសីហនុតម្លៃជាង១៩ លានដុល្លារសម្ពោធដាក់ឱ្យដំណើការជាផ្លូវការ

ព្រះសីហនុ៖ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានតម្លៃជាង១៩ លានដុល្លារចំនួន  និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ត្រូវបានសម្ពោធដាក់ឱ្យដំណើការជាផ្លូវការ ។ ការសម្ពោធដាក់ឱ្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នេះ ធ្វើឡើងនៅថ្ងៃទី ២២…

Continue Reading

អាស៊ែបៃហ្សង់ចង់ឱ្យមានជើងហោះហើរត្រង់កម្ពុជា-អាស៊ែបៃហ្សង់

ភ្នំពេញ៖ លោក Shovgi Mehdizada ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំកម្ពុជាបានបង្ហាញចក្ខុវិស័យក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀតលើវិស័យអប់រំ ទេសចរណ៍ និងវិស័យចំណីអាហារហាឡាល់ជាដើម។ លោក Shovgi Mehdizada  ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាមបានបង្ហាញចក្ខុវិស័យបែបនេះ ក្នុងពេលលោក…

ប្រទេស ​ ៨៨​ នឹងអញ្ជើញមកខេត្តសៀមរាបដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០​ នៅឆ្នាំ២០២៦​  

ភ្នំពេញ៖ ប្រទេសចំនួន​ ៨៨​ នឹងអញ្ជើញមកខេត្តសៀមរាបដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០​ នៅឆ្នាំ២០២៦។ នេះ បើតាមកិច្ចប្រជុំ​អន្តរក្រសួង ដើម្បីពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០​ នៅឆ្នាំ២០២៦​ ក្រោមអធិបតីភាព លោក សុខ​ ចិន្ថាសោភា ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួងការបរទេស…