“តើរដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិលុបឈ្មោះមន្រ្តីរាជការចេញពីក្របខណ្ឌរដ្ឋដែរ ឬទេ?

សារព័ត៌មាន​ខ្មែរ​ឈានមុខ សូម​ជូន​អត្ថបទ​ផ្លូវច្បាប់​មួយ​ពាក់ព័ន្ធ​ថា តើ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​មាន​សិទ្ធិ​លុបឈ្មោះ​មន្ត្រីរាជការ​ចេញពី​ក្របខណ្ឌ​រដ្ឋ​ដែរឬទេ​? អត្ថបទ​នេះ ​គឺ​ត្រូវបាន​រៀបរៀង​ និង​ចងក្រង​ឡើង​ក្នុង​គោលដៅ​និង​គោលបំណង​ដើម្បី​ចែករំលែក​នូវ​ចំណេះដឹង​ដល់​សាធារណជន​ឱ្យមាន​ការយល់ដឹង​ពាក់ព័ន្ធ​នឹង​ករណីនេះ ស្រប​ពេលដែល​បញ្ហា​នេះ​ ក៏​ជា​ចម្ងល់​ដែល​សាធារណជន​មួយចំនួន​មាន​ចម្ងល់​នាពេល​កន្លងមកនេះ​។​ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី១ ក្នុងឆ្នាំ២០០២ មក រាជរដ្ឋាភិបាលកម្ពុជាបាន​ចាប់​ផ្តើម​ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយក្នុងនោះ…

តើ​អ្វី​ទៅជា​កម្មសិទ្ធិ​អវិភាគ​?

ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ស្គាល់​តែ​ពាក្យ​ថា កម្មសិទ្ធិ រីឯ​ពាក្យ​អវិភាគ​ដែល​ភ្ជាប់​នឹង​ពាក្យ​កម្មសិទ្ធិ ភាគច្រើន​ពួកគាត់​ពុំបាន​យល់​ន័យ​នៃ​ពាក្យ​នោះទេ លើកលែងតែ​អ្នក​ដែល​បាន​សិក្សា​ផ្នែក​ច្បាប់ ឬ​ធ្វើ​ការងារ​ក្នុង​វិស័យ​ច្បាប់​ទើប​ឧស្សាហ៍​ជួប និង​យល់​ខ្លឹមសារ​នៃ​ពាក្យ​នេះ​។ ​ដើម្បី​ដឹង​ច្បាស់​អំពី កម្មសិទ្ធិ​អវិភាគ សារព័ត៌មាន​ខ្មែរ​ឈានមុខ សូម​ធ្វើការ​បង្ហាញ​ដូចតទៅ​នេះ ៖​ កម្មសិទ្ធិ​អវិភាគ ​គឺ ជា​ស្ថានភាព​ដែល​បុគ្គល​ច្រើន​នាក់ មានកម្ម​សិទ្ធិ​ស្របទៅតាម​ភាគ​ចំណែក​របស់ខ្លួន…

តើមានមូលហេតុអ្វីខ្លះដែលនាំឲ្យបណ្តឹងអាជ្ញារលត់?

កាលណាបណ្តឹងអាជ្ញាត្រូវផុតរលត់ហើយ ការចោទប្រកាន់ខាងបទព្រហ្មទណ្ឌមិនអាចចាប់ផ្តើមបានទៀតទេ ឬ ត្រូវតែបញ្ឈប់។ តើមានមូលហេតុអ្វីខ្លះដែលនាំឲ្យបណ្តឹងអាជ្ញារលត់? យោងតាមមាត្រា៧នៃក្រមនីតិវិធីព្រហ្មទណ្ឌ បណ្តឹងអាជ្ញាត្រូវផុតរលត់ដោយមូលហេតុ ដូចខាងក្រោម៖ ១.មរណភាពនៃជនល្មើស : កាលណាជនសង្ស័យ ជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន ឬ ជនល្មើស…

តើ​អ្វី​ជា​បណ្តឹង​អាជ្ញា​?

ក្នុង​បរិបទ​នៃ​ការអនុវត្ត​ជាទូទៅ បណ្តឹងអាជ្ញា គឺជា​បណ្តឹង​ព្រហ្មទណ្ឌ​ត្រូវបាន​ធ្វើឡើង​ប្រឆាំងនឹង​បទល្មើស​ព្រហ្មទណ្ឌ​ណាមួយ​។ សូមកុំ​មានការ​ភាន់ច្រឡំ​រវាង​បណ្តឹងអាជ្ញា និង បណ្តឹងរដ្ឋប្បវេណី ព្រោះ​បណ្តឹង​ទាំងពីរ​នេះ គឺជា​បណ្តឹង​ពីរ​ផ្សេងគ្នា​។​ បណ្តឹងរដ្ឋប្បវេណី មាន​គោលបំណង​អោយមាន​ការជួសជុល​ការខូចខាត​ដែល​បណ្តាលមកពី​អំពើ​ល្មើស ដល់​ភាគី​រងគ្រោះ ឬ សកម្មភាព​ក្នុង​ទំនាក់ទំនង​រដ្ឋប្បវេណី​រវាង​បុគ្គល និង បុគ្គល បង្កអោយមាន​ការខូចខាត​ដល់​ជនរងគ្រោះ…

អ្វី​ទៅជា​កម្មសិទ្ធិ​?

កម្មសិទ្ធិសំដៅទៅលើសិទ្ធិដែលកម្មសិទ្ធិករ អាចប្រើប្រាស់ អាស្រ័យផល និងចាត់ចែងវត្ថុជាកម្មសិទ្ធិរបស់ខ្លួន ដោយសេរី ក្នុងទំហំដែលច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងទៀតបានកម្រិត។ ឧទាហរណ៍: លោក ក ជាម្ចាស់កម្មសិទ្ធិ លើដីមួយកន្លែង មានទីតាំងស្ថិតនៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។…

ឈ្វេងយល់​ពី​ពាក្យ​ថា វត្ថុ ក្នុង​ភាសា​ច្បាប់​

វត្ថុ​សំដៅ​ទៅលើ​របស់​ ដែលមាន​រូបរាង ជា​សារធាតុ​ឧស្ម័ន ជា​សារធាតុ​រាវ ជា​សារធាតុ​រឹង​។ ឧទាហរណ៍ ហ្គេ​ស​ក្នុង​ធុង ហ្គេ​ស​ក្នុង​កំប៉ុង ទឹក​ក្នុង​ដប ទ្បាន ម៉ូតូ ផ្ទះ ដី -​ល​- សុទ្ធតែជា​វត្ថុ​ដែលមាន​រូបរាង​។​ ​វត្ថុ​ត្រូវបាន​បែង​ចែកជា​ពីរ​គឺ…

ឈ្វេងយល់ពីពាក្យ ជនសង្ស័យ ជនល្មើស ជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន និងទណ្ឌិត ក្នុងរឿងក្តីព្រហ្មទណ្ឌ

ការកំណត់​ឈ្មោះ ឬ ហៅ​ឈ្មោះ​ជន​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស នៅក្នុង​រឿងក្តី​ព្រហ្មទណ្ឌ ដើម្បី​ងាយស្រួល​យល់ និង ដឹង​ថា ដំណើរការ​រឿង​ព្រហ្មទណ្ឌ​ណាមួយ​ដល់​ដំណាក់កាល​ណាខ្លះ​ ១.​ជនសង្ស័យ ឬ ជនជាប់សង្ស័យ ប្រើ​នៅក្នុងដំណាក់កាល​ស៊ើប​អង្កេត​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ និង ដំណាក់កាល​ព្រះរាជអាជ្ញា​។​ ២.​ជន​ត្រូវ​ចោទ ប្រើ​នៅក្នុង​ដំណាក់កាល​ស៊ើប​សួរ​របស់​ចៅក្រម​ស៊ើប​សួរ​។​…