គ្រូបង្គោលចំនួន ៣៧រូប មកពីខេត្តគោលដៅចំនួន ១០ ទទួលបានឱកាសហាត់ការវិជ្ជាជីវៈនៅតាមសណ្ឋាគារ និងភោជនីយលំដាប់ស្តង់ដាក្នុងខេត្តសៀមរាប!

សៀមរាប៖ កម្មវិធីហាត់ការវិជ្ជាជីវៈដែលរៀបចំដោយកម្មវិធីអភិវឌ្ឍន៍ជំនាញនឹងអនុវត្តក្នុងរយៈពេល ១សប្តាហ៍ចាប់ពីថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមសណ្ឋាគារ និងភោជនីយដ្ឋានកម្រិតស្តង់ដាក្នុងខេត្តសៀមរាប ដើម្បីឱ្យគ្រូបង្គោល ហូកា ដែលមកពីមន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោងចំនួន ៣៧រូប (ស្រី១៧រូប) ទទួលបានបទពិសោធន៍ការងារជាក់ស្តែង សំដៅជួយពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញ…

កម្ពុជា-កូរ៉េខាងត្បូង ឯកភាព បណ្តុះបណ្តាលពលរដ្ឋកម្ពុជា ឱ្យមានចំណេះដឹង ផលិតនាវា និងកប៉ាល់

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនHD HYUNDAI HEAVY INDUSTRIA របស់កូរ៉េខាងត្បូង បានសម្រេចឯកភាពគ្នា បង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាលើវិស័យឧស្សាហកម្មធុនធ្ងន់ ក្នុងសង្វាក់ផលិតកម្មផលិតនាវា និងកប៉ាល់ដែលកំពុងមានសក្តានុពល។ នេះបើយោងតាមជំនួប រវាងលោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ…

Continue Reading

ក្រសួងអបរំ មិនដែលប្រងើយកន្តើយចំពោះមតិរិះគន់ ដើម្បីស្ថាបនាឡើយ

ភ្នំពេញ៖ ក្រោយមានលោកគ្រូបង្រៀនម្នាក់សរសេរពីការព្រួយបារម្ភគុណភាព នៃការអប់រំទាំងការសិក្សា និងសីលធម៌របស់សិស្សានុសិស្សធ្លាក់ចុះគួរឲ្យ ព្រួយបារម្ភ ខណៈសិស្សមួយចំនួនមិនអាច សរសេរ អាន អក្សរត្រឹមត្រូវ ឬ សូត្រមេលេខគ្រប់មេនៅឡើយនោះ មន្ត្រីអ្នកនាំពាក្យក្រសួង អបរំ យុវជន និងកីឡា បានលើកឡើងថា…

លោក ហង់ជួន ណារ៉ុន៖២ឆ្នាំខាងមុខ ក្រសួងអប់រំ នឹងប្រែក្លាយសាលារៀនពីមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិពី ៥០០ ទៅ ១,០០០សាលា ទៅជាសាលារៀនគំរូ

ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា និងអនុប្រធានប្រចាំការ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជនបានថ្លែងថា នៅក្នុងរយៈពេល២ឆ្នាំខាងមុខ ក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យអប់រំ…

លោក អ៊ាង សុផល្លែត៖ ជាង១ខែ សិស្សានុសិស្ស និងគ្រូបង្រៀន ប្រមាណ ១,៨លាននាក់ បានចូលរួមអនុវត្ត «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេលជាង១ខែកន្លងមកនេះ សិស្សានុសិស្ស រួមជាមួយលោកគ្រូអ្នកគ្រូ ចំនួន១,៨លាននាក់ បានចូលរួមអនុវត្ត «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ ការលើកឡើងរបស់លោក អ៊ាង សុផល្លែត…

តើកម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុចនៃយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជាអាណត្តិទី៧មានអ្វីខ្លះ?

ភ្នំពេញ៖ កម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុចរបស់រាជរដ្ឋាភិបាលសម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣នេះ រួមមាន៖ កម្មវិធីទី១. ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល ដោយចាប់ផ្តើមពី (១). ការផ្តល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យប្រមាណជាង ៤៥ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបជាង ១.៥ លាននាក់ តាមរយៈការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល (២).…

រដ្ឋមន្រ្តីក្រសួងព័ត៍មាន៖ អ្នកសារព័ត៌មានត្រូវ អនុវត្តន៍ នូវគោលការណ៍ ៣ ជាសំខាន់ ដើម្បីឲ្យសារព័ត៌មានកាន់តែមានគុណភាព

ភ្នំពេញ៖លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលេីកឡេីងថា អ្នកសារព័ត៌មានត្រូវ អនុវត្តន៍ នូវគោលការណ៍ ៣ ជាសំខាន់ ដើម្បីឲ្យសារព័ត៌មានកាន់តែមានគុណភាព ។ ក្នុងនោះការគោរពក្រមសីលធម៍ សរសេរព័ត៌មានពិតឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី…

អាជ្ញាធរសម្រេចបិទលំហូរចរាចរលើកំណាត់ផ្លូវលេខ១០៤ដោយសារ​តែស្ថានភាព​ផ្លូវ​ត្រូវ​ទឹក​ស្ទឹង​ព្រែក​ត្នោត​ហក់ឡើងខ្លាំងរហូតហូរកាត់

ភ្នំពេញ៖ អាជ្ញាធរខណ្ឌដង្កោ បានសម្រេចបិទលំហូរចរាចរលើកំណាត់ផ្លូវលេខ១០៤ ដោយ​គិត​ចាប់​ពី​កែងផ្លូវ​ក្រវាត់ក្រុងទី៣ រហូតដល់ព្រុំប្រទល់ នៃខេត្តកណ្តាល ដោយសារ​តែស្ថានភាព​ផ្លូវ​ត្រូវ​ទឹក​ស្ទឹង​ព្រែក​ត្នោត​ហក់ឡើងខ្លាំងរហូតហូរកាត់ ។ បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានBTV ឱ្យដឹងថា  ផ្លូវខាងលើ គឺស្ថិតនៅក្បែរប្របនឹងសណ្តរស្ទឹង ដោយអាជ្ញាធរ​បិទ​លំហូរ​ចរាចរណ៍​ប្រមាណ​២​ជាង​គីឡូម៉ែត្រ ដោយក្នុងនោះ មានការអនុញ្ញាត្តិឱ្យឆ្លងកាត់តែសម្រាប់ម៉ូតូតែប៉ុណ្ណោះ ក្រៅពី​នោះ​គ្រប់​យានយន្ត​គ្រប់ប្រភេទ…

សម្តេច ហ៊ុន សែន៖ អ្នកដែលមិនទាន់ប្រើ iPhone15 ផ្អាកប្រើសិន

ភ្នំពេញ៖ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ស្នើដល់ អ្នកដែលមិនទាន់ប្រើ iPhone15 ផ្អាកប្រើសិន កុំឱ្យរងគ្រោះដូចសម្តេច ។ តាមរយៈសំណេរនៅលើបណ្តាញសង្គមផ្ញើជូនបងប្អូនដែលប្រើប្រាស់ទូរស័ព្ទត្រកូល iPhone !នៅថ្ងៃទី ១៦ ខែតុលា…

លោក ជួប រតនា ចែករំលែកទស្សនទាននៃការវាយតម្លៃពាក់កណ្តាលអាណាត្តិនៃផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ រាជធានី-ខេត្ត សម្រាប់ឆ្នាំ២០២៣

ភ្នំពេញ៖ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃ ក្រសួងទេសចរណ៍ចែករំលែកខ្លះពីទស្សនទាននៃការវាយតម្លៃពាក់កណ្តាលអាណាត្តិនៃផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ រាជធានី-ខេត្ត សម្រាប់ឆ្នាំ២០២៣ ដូចខាងក្រោម៖ ការវាយតម្លៃ (Assessment)៖ ជាដំណើរការនៃការប្រមូលភស្តុតាង ដើម្បីឆ្លុះបញ្ជាំងលទ្ធផលដែលបានអនុវត្តធៀបទៅនឹងផែនការដែលបានលើកឡើង។ ដំណើរការ…