ភ្នំពេញ៖ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ស្នើដល់ អ្នកដែលមិនទាន់ប្រើ iPhone15 ផ្អាកប្រើសិន កុំឱ្យរងគ្រោះដូចសម្តេច ។
តាមរយៈសំណេរនៅលើបណ្តាញសង្គមផ្ញើជូនបងប្អូនដែលប្រើប្រាស់ទូរស័ព្ទត្រកូល iPhone !នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ សម្តេច ហ៊ុន សែនសរសេរថា៖ «ខ្ញុំជាមនុស្សម្នាក់ដែលប្រើទូរស័ព្ទត្រកូល iPhone ក្នុងចំនួនច្រើននិងគ្រប់ជំនាន់។ ទូរស័ព្ទ iPhone នេះបានជួយការងារខ្ញុំយ៉ាងច្រើន ដែលខ្ញុំសូមអរគុណនិងកោតសរសើរ»។
សម្តេច បានសរសេរបន្តថា៖« អ្វីដែលជាការកត់សំគាល់គឺ iPhone 15 ដែលទើបចេញថ្មីជាប្រភេទទូរស័ព្ទដែលលំបាកប្រើបំផុត។ ខ្ញុំកំពុងប្រើ iPhone 15 ចំនួន៤គ្រឿងគឺពិបាកប្រើដូចគ្នា»។
សម្តេច ហ៊ុន សែន បន្ថែមថា៖«ខ្ញុំកំពុងត្រៀមវិលទៅ iPhone 14.13.12 វិញ។ ខ្ញុំនៅតែស្រឡាញ់និងប្រើ iPhone ដដែលតែចង់ផ្តាំទៅអ្នកដែលមិនទាន់ប្រើ iPhone15 ផ្អាកប្រើសិន កុំឲ្យរងគ្រោះដូចខ្ញុំ។ សង្ឃឹមថាក្រុមហ៊ុន និងរកវិធីសម្រួលដើម្បីប្រើបានស្រួល»៕