កំពង់ធំ៖ ក្រសួងវប្បធម៌ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសអភិរក្ស និងជួសជុលរមណីយដ្ឋានបុរាណវិទ្យាសំបូរព្រៃគុក នៅក្នុងបរិវេណសារមន្ទីរខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងលោក Ueno…
Category: វប្បធម៌និងសង្គម
វប្បធម៌និងសង្គម
សិស្សានុសិស្ស១២៥០នាក់ ហែក្បួនព្យុហយាត្រា ក្នុងព្រឹត្តិការណ៍“រំលឹកគុណអង្គរ”
សៀមរាប៖ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា រួមជាមួយសិស្សានុសិស្សសរុប១២៥០នាក់នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣បានធ្វើព្យុហយាត្រាដង្ហែក្បួនជាលើកទី២ ក្នុងព្រឹត្តិការណ៍“រំលឹកគុណអង្គរ”ចាប់ផ្តើមចេញពីមុខប្រាសាទអង្គរ ឆ្ពោះទៅខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ និងឆ្ពោះទៅក្រុងសៀមរាប។ ព្យុហយាត្រានេះ ដើម្បីផ្សព្វផ្សាយឱ្យសាធារណជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ អន្ដរជាតិ មានការរំលឹកគុណដល់ប្រាសាទអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ។…
អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា បន្តកិច្ចការងារអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ
សៀមរាប៖លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យបណ្ឌិត Yoshiaki ISHIZAWA ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ា និងលោកបណ្ឌិត Yoshiaki TERUMICHI សាកលវិទ្យាធិការនៃសាកវិទ្យាល័យសូហ្វីយ៉ា។ បើតាមអាជ្ញាធរជាតិអប្សរា ជំនួបពិភាក្សារវាងភាគីទាំងពីរនេះ…
ក្រសួងវប្បធម៌ បើកសម្ពោធពិព័រណ៍រូបថតជាផ្លូវការ ក្រោមប្រធានបទ«ក្រឡេកមើលអង្គរ ៣ទសវត្សរ៍កន្លង»
ភ្នំពេញ៖ លោកខឹម ចន្ថា រដ្ឋលេខាធិការ តំណាងលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព សម្ពោធពិព័រណ៍រូបថត ក្រោមប្រធានបទ «ក្រឡេកមើលអង្គរ ៣ទសវត្សរ៍កន្លង»។…
ក្រសួងវប្បធម៌ នឹងរៀបចំពិព័រណ៍រូបថត ក្រោមប្រធានបទ «ក្រឡេកមើលអង្គរ ៣ទសវត្សរ៍កន្លង»
ភ្នំពេញ៖ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីពិព័រណ៍រូបថត ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ក្រឡេកមើលអង្គរ ៣ទសវត្សរ៍កន្លង»។ ពិព័រណ៍ដ៏មានសារៈសំខាន់ខាងលើ នឹងរៀបចំរយៈពេល១៥ថ្ងៃ នៅសារមន្ទីរខ្លែងខ្មែរ ក្នុងបរិវេណនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ ស្ថិតនៅលើបណ្តោយវិថីរដ្ឋសភាថ្មី…
សម្តេច ហ៊ុន ម៉ាណែត ឱ្យអាជ្ញាធរការពារសុវត្ថិភាពក្នុងព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្តនៃកម្ពុជាណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវធ្វើយ៉ាងណាធានាឱ្យបាននូវសន្ដិសុខ សុវត្ថិភាពដល់ប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិឱ្យបានល្អ នាឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ។ សម្តេច…
បង្កាន់ដៃនាគ និងខឿនជណ្តើរខាងត្បូងរបស់ប្រាសាទអង្គរវត្តនឹងបញ្ចប់ការជួសជុលនៅមុនដំណាច់ខែវិច្ឆិកានេះ
សៀមរាប៖ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា លោក សយ សុភារិន្ទ ឱ្យដឹងថា រយៈពេលបីខែនេះ ក្រុមការងាររបស់លោក បានខិតខំប្រឹងប្រែងជួសជុល បង្កាន់ដៃនាគ និងខឿនជណ្តើរផ្នែកខាងត្បូងរបស់ប្រាសាទអង្គរវត្តបានសម្រេចជាង៩០ភាគរយហើយ។ លោក សុភារិន្ទ បន្តថា ក្រុមការងារបានជួសជុលពង្រឹងគ្រឹះខឿនជណ្តើរ និងបង្កាន់ដៃនាគដោយបែងចែកជា៣ដំណាក់កាល…
លោក ញ៉ុក ឡូ អ្នកជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គររយៈពេល២៥ឆ្នាំ
សៀមរាប៖ លោក ញ៉ុក ឡូ អាយុ៤៣ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប បានចូលរួមបម្រើការងារជាអ្នកជួសជុលប្រាសាទបុរាណធ្វើពីថ្មភក់នៅក្នុងតំបន់អង្គរ ប្រមាណ២៥ឆ្នាំមកហើយ និងទទួលបានជំនាញ និងបទពិសោធន៍ជាច្រើនពីការបង្ហាត់បង្រៀនរបស់អ្នកជំនាញលើផ្នែកនេះ។ លោក ញ៉ុក ឡូ មានប្រសាសន៍ថា…
«ទូកង»ចំនួន៣៣៨ និងប្រទីប៣០ ត្រៀមរួចហើយ សម្រាប់ព្រះរាជពិធី អុំទូកខាងមុខ
ភ្នំពេញ៖ លោក ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ថា សម្រាប់ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៧ និង២៨…
ខ្លោងទ្វារទន្លេអុំ ជាគោលដៅទស្សនា មួយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ
សៀមរាប៖ ខ្លោងទ្វារខាងត្បូង ឬខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ ជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញសម្រាប់ទេសចរមកទស្សនា ហើយកន្លែងនេះតែងមានភាពមមាញឹកខ្លាំងនៅពេលព្រឹក។ ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំខ្លោងទ្វារទន្លេអុំលោក ឈឹម សុវណ្ណដេត បានលើកឡើងថា ភ្ញៀវទេសចរតែងនិយមទស្សនាខ្លោងទ្វារទន្លេអុំ ឬក្រុងអង្គរធំ បន្ទាប់ពីការទស្សនាថ្ងៃរះនៅអង្គរវត្ត។ ទីនេះមានចំណុចពិសេសៗមួយចំនួនដូចជា ចម្លាក់ទេវតា និងយក្សនៃរឿងរ៉ាវកូរសមុទ្រទឹក កសិន្ធុទឹក…