មន្រ្តីជាន់ខ្ពស់សង្គមកិច្ចស្នើឱ្យរួមគ្នាផ្តល់នូវសេរីភាពដល់ជនមានពិការភាព ចាកផុតពីការកេងប្រវ័ញ្ច អំពើហិង្សា និងការរំលោភបំពាន

សៀមរាប៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើឱ្យត្រូវរួមគ្នាផ្តល់នូវសេរីភាពដល់ជនមានពិការភាពឱ្យចាកផុតពីការកេងប្រវ័ញ្ច អំពើហិង្សា និងការរំលោភបំពាន រួមទាំងផ្តល់កិច្ចការពារសុចរិតភាពនៃបុគ្គល សិទ្ធិសេរីភាពនៃការផ្លាស់ប្តូរទីលំនៅ សញ្ជាតិ ការរស់នៅដោយឯករាជ្យ និងការធ្វើបរិយាបន្នជនមានពិការភាពទៅក្នុងសហគមន៍ និងគ្រប់វិស័យផងដែរ។ លោក …

អាជ្ញាធរជាតិអប្សរា ពង្រឹងស៊ុមទ្វារផ្នែកខាងលិចរបស់ប្រាសាទបាយ័ន ដើម្បីសុវត្ថិភាពភ្ញៀវទេសចរ

សៀមរាប៖ ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលស៊ុមទ្វារផ្នែកខាងលិចនៃប្រាសាទបាយ័ន ដែលរងការខូចខាតជាច្រើន ដោយសារតែកត្តាអាយុកាល កម្តៅថ្ងៃ សំណើម និងទឹកភ្លៀងឡើងវិញ។នេះបើយោងតាម បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា។ មន្ត្រីបច្ចេកទេសកិច្ចការងារជួសជុល លោក ជិន សុខម៉េង បានឱ្យដឹងថា…

អាជ្ញាធរជាតិអប្សរាប្រតិកម្ម ករណីស្រ្តីម្នាក់ ស្លៀកពាក់ថៃ ថតវីដេអូដាក់ភ្លេងថៃ សម្ដែងនៅតំបន់អង្គរវត្ត ដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ និងបេតិកភណ្ឌកម្ពុជា

សៀមរាប៖ បន្ទាប់ពីអ្នកលេងបណ្តាញសង្គម កំពុងផ្ទុះការរិះគន់ លើវីដេអូខ្លីមួយរបស់ស្រ្តីម្នាក់ដែលបានផ្សព្វផ្សាយតាមទីកទុក ដោយសម្តែងនៅតំបន់ប្រាសាទអង្គរវត្តកម្ពុជា ហើយនាងស្លៀកសម្លៀកបំពាក់បែបថៃ ជាពិសេសមហាជនប្រតិកម្មខ្លាំង ត្រង់ថា វីដេអូនេះ ដាក់សាច់ភ្លេងថៃ ដាក់រូបភាពបន្ថែមពីលើប្រាសាទអង្គរវត្ត គឺដាក់រូបទងជាតិថៃ និងស្តេចថៃទំាងស្តេចចាស់ និងស្តេចថ្មី ទៅវិញ ពេលនេះអាជ្ញាធរជាតិអប្សរា…

រួតបាកាណ ជាកន្លែងដែលគេជឿថា មានបារមីសក្តិសិទ្ធិ ដែលអ្នកទេសចរគ្រប់ជាតិសាសន៍ឡើងទៅទស្សនា និងគោរពបូជា

សៀមរាប៖ រួតបាកាណ ឬកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តដែលមានកម្ពស់ប្រមាណ៦៥ម៉ែត្រ គឺជាគោលដៅដ៏សំខាន់បំផុតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលតែងតែឡើងទៅទស្សនា។ នេះបើយោងតាមបណ្ដាញទំនាក់ទំនង្គមហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ជារៀងរាល់ថ្ងៃមន្ត្រីអាជ្ញាធរជាតិអប្សរា បានរៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពជាប្រចាំសម្រាប់ភ្ញៀវទេសចរដែលឡើងទៅទស្សនាផង និងថ្វាយគ្រឿងសក្ការៈបូជាផង នៅលើរួតបាកាណនៃប្រាសាទអង្គរវត្តនេះ។…

មោទនភាពជាតិខ្មែរ ! វេជ្ជបណ្ឌិតខ្មែរ ៣រូប សង្រ្គោះទារកកើតមកមានដៃ៤ ជើង ៤ ឱ្យមានជីវិតប្រក្រតីវិញ

វេជ្ជបណ្ឌិតខ្មែរ ៣រូប និងថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យទាំងនេះហើយ ដែលបានសង្រ្គោះទារកកើតមកមានដៃ៤ ជើង ៤ មកមានជីវិតប្រក្រតីវិញ។ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាដែលដឹកនាំវះកាត់ដោយលោកសាស្ត្រាចារ្យ កែវ សុខា, លោកវេជ្ជបណ្ឌិតឯកទេស ប៉ុន ឡាឌីន និង លោកវេជ្ជបណ្ឌិតឯកទេស…

ក្រសួងអប់រំ អំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃស្អែកនេះ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុងសម័យប្រឡង នៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ ទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ បើតាមក្រសួងអប់រំ ក្នុងករណីរកឃើញថាបេក្ខជន បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ…

ចម្លាក់តោថ្មចំនួន ៦ ត្រូវបានប្រជាពលរដ្ឋខេត្តកំពង់ស្ពឺប្រគល់ជូនអាជ្ញាធរយកមកអភិរក្សជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ

កំពង់ស្ពឺ៖ ចម្លាក់តោថ្មចំនួន៦ ត្រូវបានក្រុមគ្រួសារ​លោកអ៊ុំ ទិត ភុំ ជាប្រជាពលរដ្ឋ​ បានប្រគល់ជូនអាជ្ញាធរនិងមន្ទីរជំនាញ ដើម្បីយកមកអភិរក្សជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺនិងសហការីបានចុះទៅធ្វើពិធីប្រគល់-ទទួលបដិមាតោថ្ម ចំនួន០៦រូប…

ក្រសួងអបរំ មិនដែលប្រងើយកន្តើយចំពោះមតិរិះគន់ ដើម្បីស្ថាបនាឡើយ

ភ្នំពេញ៖ ក្រោយមានលោកគ្រូបង្រៀនម្នាក់សរសេរពីការព្រួយបារម្ភគុណភាព នៃការអប់រំទាំងការសិក្សា និងសីលធម៌របស់សិស្សានុសិស្សធ្លាក់ចុះគួរឲ្យ ព្រួយបារម្ភ ខណៈសិស្សមួយចំនួនមិនអាច សរសេរ អាន អក្សរត្រឹមត្រូវ ឬ សូត្រមេលេខគ្រប់មេនៅឡើយនោះ មន្ត្រីអ្នកនាំពាក្យក្រសួង អបរំ យុវជន និងកីឡា បានលើកឡើងថា…

អាជ្ញាធរជាតិអប្សរា ជួសជុលគំនូរបុរាណព្រះវិហារវត្តរាជបូណ៌ ក្រោមជំនួយឧបត្ថម្ភពីឥណ្ឌា

សៀមរាប៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកស្រី ភឿង សកុណា និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា លោកស្រី ដេវីយ៉ានី ខូប្រាកេឌី (Devyani KhoBragade) បានអញ្ជើញធ្វើជាអធិបតីភាព ក្នុងពិធីបើកសម្ពោធការដ្ឋានអភិរក្ស និងជួសជុលគំនូរបុរាណ ដែលមានអាយុរាប់រយឆ្នាំ នៅក្នុងព្រះវិហារនៃវត្តរាជបូណ៌…

អាជ្ញាធរជាតិអប្សរា កំពុងរៀបចំរបាសុវត្ថិភាព នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ក្រោយពេលបើកដំណើរការឱ្យភ្ញៀវទេសចរឆ្លងកាត់

សៀមរាប៖ ដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឆ្លងចូលទស្សនាប្រាសាទអង្គរវត្ត ក្រោយពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមព្រះរាជធិបតីភាព ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ឆាប់ៗខាងមុខនេះ អាជ្ញាធរជាតិអប្សរាកំពុងរៀបចំដាក់របាសុវត្ថិភាព បង្ការគ្រោះថ្នាក់ដោយយថាហេតុណាមួយ សម្រាប់ភ្ញៀវធ្វើដំណើរនៅលើស្ពានហាលនេះ។នេះបើយោងតាមបណ្ដាញទំនាក់ទំនង្គមហ្វេសប៊ុក…