ជប៉ុនប្រកាសផ្ដល់ជំនួយថ្មី ៣០ម៉ឺនដុល្លារដល់កម្ពុជា សម្រាប់អភិវឌ្ឍគម្រោងចំនួន២ ឆ្នាំ២០២៣-២០២៥

កំពង់ធំ៖ ក្រសួងវប្បធម៌ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសអភិរក្ស និងជួសជុលរមណីយដ្ឋានបុរាណវិទ្យាសំបូរព្រៃគុក នៅក្នុងបរិវេណសារមន្ទីរខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងលោក Ueno atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។

អគារថ្មីនេះសាងសង់ឡើងក្នុងគោលបំណង ធ្វើកិច្ចសហប្រតិបត្តិការ ការស្រាវជ្រាវ ការបណ្ដុះបណ្ដាល ការជួសជុល និងអភិរក្សវត្ថុសិល្បៈដែលទទួលបានពីការស្រាវជ្រាវនៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។

រដ្ឋាភិបាលជប៉ុននឹងផ្តល់ជំនួយថ្មីជាថវិកាចំនួន ៣០ម៉ឺនដុល្លារ សម្រាប់គម្រោងអភិវឌ្ឍធនធានមនុស្ស និងកិច្ចការអភិរក្សនៅប្រាសាទសំបូរព្រៃគុកសម្រាប់ឆ្នាំ២០២៣ ដល់២០២៥៕