ក្រុមអ្នកអភិរក្សរកឃើញសម្បុកក្រៀល២សម្បុក និងកូន៤ក្បាលនៅដែនជម្រកសត្វព្រៃលំផាត់

ភ្នំពេញ៖ ប្រភពពីអង្គការ Nature Life កាលពីទី២៧ ខែកញ្ញាឆ្នាំ២០២២បានបញ្ជាក់ថា ក្នុងខែកញ្ញានេះសត្វក្រៀលជាបក្សីដែលកំពុងរងគ្រោះបំផុតជិតផុតពូជនោះ បាននិងកំពុងមានវត្ត​មា​ន​នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ រដូវវស្សាជារដូវបន្តពូជរបស់សត្វក្រៀល ក្រុមការងារជីវចម្រុះអង្គការជីវិតធម្មជាតិនៅកម្ពុជា(Nature Life Cambodia)បានចុះអង្កេតតាមដានស្វែងរកសម្បុកពងកូនរបស់ពួកវា នៅក្នុងដែ​ន​ជម្រកសត្វព្រៃលំផាត់ តាមវិធីសាស្រ្ត និងកាលវិភាគដែលបានចែងក្នុងពិធីសារអង្កេតតាមដាន។ ជាលទ្ធផលនៅក្នុងខែកញ្ញា…

លោក ឃួង ស្រេង បញ្ជាក់ថា  ការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅភ្នំពេញនៅតែជាចំណុចក្តៅ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា  ការបង្ក្រាបបទល្មើស ល្បែ​ងស៊ីសងគ្រប់ប្រភេទនៅភ្នំពេញ  នៅតែជាចំណុចក្តៅរបស់គណៈបញ្ជាការ ឯកភាពរដ្ឋ បាលរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាលុបបំបាត់ឱ្យអស់ទៅតាមអនុសាសន៍ របស់សម្ដេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។…

ក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោក សន្យាផ្ដល់ជំនួយបច្ចេកទេសជួយរៀបចំគណនីរណបទេសចរណ៍ដល់កម្ពុជា

(ឥណ្ឌូនេស៊ី)៖ ក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា លោកស្រី ស្យូលា ស៊ីមផ៍សុន (Julia Simpson) ប្រធាននិងជានាយិកាប្រតិបត្តិក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោក បានសន្យាផ្ដល់ជំនួយបច្ចេកទេសជួយរៀបចំគណនីរណបទេសចរណ៍ដល់កម្ពុជា(Tourism Satellite Account) ដើម្បីវាស់វែងអត្ថប្រយោជន៍សេដ្ឋកិច្ចពីវិស័យទេសចរណ៍នៅកម្ពុជា។ ការសន្យានេះគឺធ្វើឡើងក្នុងជំនួបរវាងលោក ថោង ខុន…

សម្តេចតេជោជួបនាយករដ្ឋមន្រ្តីជប៉ុន និងភរិយារបស់លោក អាបេ ក្នុងឱកាសចូលរួមពីបុណ្យសពលោក អាបេ

(តូក្យូ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជួបលោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន និងភរិយាលោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន។ នៅចំពោះមុខនាយករដ្ឋមន្រ្តីជប៉ុន និងភរិយាលោក អាបេ…

កម្ពុជាស្នើភាគីចិនជួយស្រាវជ្រាវនិងស៊ើបអង្កេតរកមេក្លោងក្នុងប្រទេសសាម៊ីពាក់ព័ន្ធបទល្មើសឆ្លងដែនខុសច្បាប់

ភ្នំពេញ៖នៅចំពោះមុខឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទីបានស្នើដោយត្រង់ទៅកាន់ភាគីចិនឱ្យជួយកម្ពុជាលើការងារស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបមេក្លោងក្នុងប្រទេសសាម៉ីដែលពួកគេមានបណ្ដាញទំនាក់ទំនងប្រព្រឹត្តបទល្មើសឆ្លងដែនខុសច្បាប់ ខណៈដែលអាជ្ញាធរកម្ពុជាបាននឹងកំពុងដុតដៃដុតជើងបន្តខិតខំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបពួកឧក្រិដ្ឋជនទាំងនោះដែលមាននៅក្នុងប្រទេស។ ក្នុងជំនួបជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជានៅថ្ងៃទី២៧ កញ្ញានេះ សម្តេចក្រឡាហោម…

ក្រសួងទេសចរណ៏ ប្រកាសបើកវគ្គបណ្ដុះបណ្ដាលលើជំនាញធ្វើ នំបុ័ង នំខេក និងនំផ្អែមឥតគិតថ្លៃ

ភ្នំពេញ៖ ក្រសួងទេសចរណ៏បានសហការជាមួយក្រុមហ៊ុន Puratos Grand Place Cambodia នឹងបើកវគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃសិក្សាដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញលើជំនាញធ្វើនំបុ័ង នំខេក និងនំផ្អែមផ្សេងៗ ដោយវគ្គបណ្ដុះបណ្ដាលនេះ នឹងចាប់ផ្ដើមសិក្សាពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះតទៅ។ យោងតាមសេចក្ដីជូនដំណឹងនេះ បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៏…

មន្ទីរសាធារណការខេត្តកំពង់ធំ ប្រកាសផ្អាកការធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទក្នុងភូមិសាស្រ្តខេត្តកំពង់ធំ

ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ នៅថ្ងៃទី២៦ កញ្ញានេះ បានប្រកាសផ្អាកការធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ជាបណ្តោះអាសន្ន។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៦ កញ្ញានេះ។ បើតាមមន្ទីរសាធារណការខេត្តកំពង់ធំ ការប្រកាសបែបនេះគឺធ្វើឡើងដោយសារតែស្ថានភាពជំនន់ទឹកភ្លៀងបាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង ដែលធ្វើឱ្យលិចលង់កំណាត់ផ្លូវមួយចំនួនក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ដែលជាហេតុធ្វើឱ្យផ្លូវ ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តធុនធ្ងន់បាន។ កំណាត់ផ្លូវដែលត្រូវផ្អាកជាបណ្តោះអាសន្ននោះរួមមាន៖…

ករណីសម្លាប់មនុស្សដាក់ក្នុងរថយន្ត៖ ជនដៃដល់សារភាពថា ដោយសារតែជ្រុលដៃប្រើអំពើហិង្សាទើបធ្វើឱ្យជនរងគ្រោះស្លាប់

បាត់ដំបង៖ នៅចំពោះមុខសមត្ថកិច្ចជនដៃដល់សម្លាប់ស្រ្តីរងគ្រោះដាក់ក្នុងរថយន្តព្រូស(PRIUS) ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BQ-1371 រួចហើយយកទៅប្លុងចោលនៅក្រោយផ្សារទំនើបពូពុយ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះពិតប្រាកដមែន ហើយការសម្លាប់នេះគឺដោយសារតែខ្លួនជ្រុលដៃសម្លាប់ ខណៈដែលខ្លួនមានជម្លោះពាក្យសម្តីជាមួយជនរងគ្រោះលើរថយន្ត។…

សម្តេចក្រឡាហោម ស ខេង ចុះពិនិត្យទីតាំងសាងសង់អគ្គស្នងការនគរបាលជាតិថ្មី បន្ទាប់ពីមានសំណើរសុំដោះដូរ

ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឱ្យដឹងថាកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង រួមជាមួយថ្នាក់ដឹកនាំក្រសួងបានចុះពិនិត្យទីតាំងសាងសង់ អគ្គស្នងការដ្ឋាននគរបាលជាតិថ្មី ស្ថិតនៅភូមិខ្វារ សង្កាត់ដង្កោ…

ឯកសារសំខាន់ៗចំនួន៣ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៅគុយបា

គុយបា៖ យោងតាមផេកផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៅថ្ងៃទី២៥ កញ្ញានេះ បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតីគុយបា បានអញ្ជើញធ្វើជាសហធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ បន្ទាប់ពីបានបញ្ចប់នូវជំនួបកំពូលទ្វេភាគីរួចមក។ ឯកសារសំខាន់ៗចំនួន៣នោះរួមមានទី១- អនុស្សារណៈយោគយល់គ្នា រវាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលសាធារណៈគុយបា។…