លោក ឃួង ស្រេង បញ្ជាក់ថា  ការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅភ្នំពេញនៅតែជាចំណុចក្តៅ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា  ការបង្ក្រាបបទល្មើស ល្បែ​ងស៊ីសងគ្រប់ប្រភេទនៅភ្នំពេញ  នៅតែជាចំណុចក្តៅរបស់គណៈបញ្ជាការ ឯកភាពរដ្ឋ បាលរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាលុបបំបាត់ឱ្យអស់ទៅតាមអនុសាសន៍ របស់សម្ដេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ នៅក្នុងកិច្ច ប្រជុំគ​ណៈ​ប​ញ្ជា​ការឯកភាពរាជធានីភ្នំពេញ  កាលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២  ដើម្បីត្រួតពិនិត្យ និង​ដា​ក់​វិ​ធានការបន្តឈានដល់ការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ និងការ​ប្រយុ​ទ្ធប្រ​ឆាំង​អំពើជួញដូរមនុស្សគ្រប់ទម្រង់នៅរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីលោកស្នងការនរគបាលរាជធានីភ្នំពេញ មេប​ញ្ជា​កា​រ​រ​ង​កងរាជអាវុធហត្ថរាជធានី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ និងម​ន្ទីរ​ពាក់​ព័ន្ធមួយចំនួនទៀត៕

ដោយ៖ គង់ សេដ្ឋាមុនី