ក្រសួងទេសចរណ៏ ប្រកាសបើកវគ្គបណ្ដុះបណ្ដាលលើជំនាញធ្វើ នំបុ័ង នំខេក និងនំផ្អែមឥតគិតថ្លៃ

ភ្នំពេញ៖ ក្រសួងទេសចរណ៏បានសហការជាមួយក្រុមហ៊ុន Puratos Grand Place Cambodia នឹងបើកវគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃសិក្សាដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញលើជំនាញធ្វើនំបុ័ង នំខេក និងនំផ្អែមផ្សេងៗ ដោយវគ្គបណ្ដុះបណ្ដាលនេះ នឹងចាប់ផ្ដើមសិក្សាពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះតទៅ។

យោងតាមសេចក្ដីជូនដំណឹងនេះ បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៏ យុវជន សិស្ស និងសាធារណជនទាំងអស់ អាចធ្វើការចុះឈ្មោះសិក្សាដោយផ្ទាល់ តាមរយ:នាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវ:ទេសចរណ៏នៃក្រសួងទេសចរណ៍ឬតាមរយ:លេខទូរស័ព្ទ ០៧៨ ៨៩៩ ៩១៦/០១៥ ៥១១ ១១៦។

ចំណែកឯការសិក្សាតាមរយ:ប្រព័ន្ធអនឡាន អាចធ្វើការចុះឈ្មោះតាមរយ:អាសយដ្ឋានគេហទំព័រ https://tptd.org ឬតាមរយ:ស្កេន QR Code ។

ក្រសួងបញ្ជាក់ថា ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្ម និងអភិវឌ្ឍន៍សមត្ថភាពថ្មីដល់អ្នកបម្រើការងារក្នុងឧស្សាហកម្មទេសចរណ៍ជាពិសេសជំនាញធ្វើនំបុ័ង នំខេក និង នំផ្អែមផ្សេងៗ៕
ដោយ៖សាន សៀងហៃ