សម្តេចតេជោ៖ រថយន្ដសម្រាប់ដឹកប្រធានាធិបតីអាម៉េរិក ចូលរួមប្រជុំកំពូលអាស៊ា​ន​យ​ក​មក​ដ​ល់​ស្រុ​ក​ខ្មែរហើយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា​រថយ​​ន្ដសម្រាប់ដឹកប្រធានាធិបតីអាម៉េរិកពីព្រលានយន្ត​ហោះអន្តរជាតិភ្នំពេញ​ម​ក​ចូ​ល​រួ​ម​ប្រ​ជុំកំពូល​អា​ស៊ា​ននៅសណ្ឋាគារសុខារាជធានីភ្នំពេញ ​យ​ក​មកដ​ល់ស្រុ​កខ្មែ​រហើយ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា«អាម៉េរិ​កដឹកឡានមកដល់ហើយ បើរុស្ស៊ីមក​ក៏ដឹ​ក​ឡា​នមកដែរ នេះជាទម្លាប់ពួកគាត់ ដោយសារប្រទេសយើងមានសន្តិភាព គ្មានការ​វា​យ​ប្រ​ហា​រភេរវកម្ម ទើបមេដឹកនាំពិភពលោកមកប្រទេសយើង»។…

ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍៖ ៨៥% នៃអ្នកផ្ទុក មេរោគអេដស៍ទាំងអស់ បាន ដឹង ពី ស្ថាន ភាពរបស់ខ្លួន និង៩៩% បានធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាល

ភ្នំពេញ៖ លោក អៀង មូលី ទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បាន គូស បញ្ជាក់ថា នៅប្រទេសកម្ពុជា ៨៥ភាគរយ នៃអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ បានដឹងពី ស្ថាន ភាពរបស់ខ្លួន ក្នុងចំណោមអ្នកដែលដឹងថា ខ្លួនមានផ្ទុកមេរោគអេដស៍៩៩ភាគរយ…

ប្រទេសជាសមាជិកអាស៊ានទាំង១០ ចាត់ទុកប្រាក់សន្សំរបស់សាធារណជនជាមូលធន ដ៏សំខាន់ សម្រាប់តម្រូវការវិនិយោគក្នុងប្រទេស និងគ្រួសារមានការរីកចម្រើន

សៀមរាប៖ លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារ ជាតិនៃកម្ពុជាបានថ្លែង នៅក្នុង “ទិវាសន្សំអាស៊ាន” នៅខេត្តសៀមរាប ថ្ងៃទី៣១ ខែតុលាឆ្នាំ២០២២នេះថា ជាការពិតណាស់ ការសន្សំប្រាក់ជាផ្នែកមួយដ៏សំខាន់នៃការ គ្រប់គ្រងហិរញ្ញវត្ថុរបស់បុគ្គល និងក្រុមគ្រួសារនីមួយៗ។…

នាយករដ្ឋមន្រ្តីវៀតណាម នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ

ភ្នំពេញ ៖ លោក ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៨-៩ ខែវិច្ឆិកា ឆ្នាំ២០២២។នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។ ក្រៅពីបំពេញទស្សនកិច្ចនៅកម្ពុជា នាយករដ្ឋមន្ត្រីវៀតណាម…

នាយករដ្ឋមន្ត្រីចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ព្រមទាំងភរិយា នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ក្នុងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី ៨-១១ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើយោតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នាថ្ងៃ៣១ តុលា។ ក្រៅពីបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងរយៈពេលកំណត់ដូចការគ្រោងទុកហើយ…

រយៈពេល ១១ថ្ងៃ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មាន ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានជាង១៥ម៉ឺននាក់

ភ្នំពេញ៖ រយៈពេល ១១ថ្ងៃ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មាន ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៥២.៥៦២ នាក់ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៩១.០១៤ នាក់ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន…

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទចំនួន ៥៩៦រូប ដែលបានខិតខំបំពេញការងារ និងមានស្នាដៃល្អប្រសើរ

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបំពាក់គ្រឿងឥស្សរិយយស ជូនថ្នាក់ដឹកនាំ មន្រ្ដីចំនួនសរុប ៥៩៦រូប និងប្រគល់ប័ណ្ណសរសើរ ជូនបុគ្គលិកក្រោមឱវាទ ចំនួនសរុប ១០១៨រូប ដែលមានស្នាដៃក្នុងការបំពេញការងារក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិសម្រាប់ឆ្នាំ២០២១ និង២០២២ នៅទីស្តីការក្រសួងបរិស្ថាន…

មេដឹកនាំមហាអំណាចធំៗ នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅដើមខែវិច្ឆិកាខាងមុខ

ភ្នំពេញ៖ ក្ដីស្រមៃរបស់កម្ពុជា ចង់ឃើញប្រមុខដឹកនាំ និង ប្រមុខរដ្ឋនៃប្រទេសមហាអំណាចក្នុងតំបន់ និង មហាអំណាចពិភពលោកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ នៅដើមខែវិច្ឆិកាខាងមុខកាន់តែមានសង្ឃឹមខ្ពស់នៅពេលនេះ។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបង្ហើបថា ឥឡូវនេះ មានការឆ្លើយតប ការគោរពអញ្ជើញពីប្រធានអាស៊ានបណ្ដើរៗហើយ ខណៈកិច្ចប្រជុំកាន់តែខិតជិតមកដល់។ នៅសល់តែ១សប្ដាហ៍ទៀតប៉ុណ្ណោះ…

សភាពពាណិជ្ជកម្មកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៩ និងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី៣០ ខែតុលាឱ្យដឹង កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលមានការអញ្ជើញចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ត្រី…

ចម្ងល់របស់អ្នកកាសែតជើងចាស់៖ អាស៊ានដើរដល់ផ្លូវបំបែក ឬបន្តដំណើរទៅមុខ ?

ភ្នំពេញ៖ លោក ពុយ គា ជាអ្នកកាសែតជើងចាស់មួយរូបដែលតែងតាមដានរាល់កិច្ចប្រជុំអាស៊ានទាំងក្នុងតំបន់ និង នៅឯនាយសមុទ្រជាពិសេសជាមួយដៃគូមហាអំណាចធំៗ បានបង្ហាញចម្ងល់ជាច្រើនជុំវិញវិបត្តិផ្ទៃក្នុងរបស់ប្រទេសភូមាជាងមួយឆ្នាំមកនេះ បានធ្វើឱ្យអាស៊ានពិបាកនៅក្នុងការសម្រេចចិត្តរហូតនាំគ្នាគិតគូរទៅដល់អនាគតរបស់អាស៊ានដែលមានអាយុ៥៥ឆ្នាំនេះ ថា តើជាពេលវេលាដើរដល់ផ្លូវបំបែក ឬក៏ត្រូវបន្តដំណើរទៅមុខទៀតតាមរបៀបណា? ១.បន្តដើរទៅមុខដោយអនុញ្ញាតត្រឹមតំណាងអ្នកមិនមែននយោបាយចូលរួមតែកិច្ចប្រជុំថ្នាក់កំពូល និងថ្នាក់រដ្ឋមន្រ្តីការបរទេស? ២. ឬបន្តរាលដាលមិនឱ្យចូលរួមប្រជុំដល់ថ្នាក់រដ្ឋមន្រ្តីនៃវិស័យផ្សេងៗទៀតទាំងអស់?…

Continue Reading