ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថារថយន្ដសម្រាប់ដឹកប្រធានាធិបតីអាម៉េរិកពីព្រលានយន្តហោះអន្តរជាតិភ្នំពេញមកចូលរួមប្រជុំកំពូលអាស៊ាននៅសណ្ឋាគារសុខារាជធានីភ្នំពេញ យកមកដល់ស្រុកខ្មែរហើយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា«អាម៉េរិកដឹកឡានមកដល់ហើយ បើរុស្ស៊ីមកក៏ដឹកឡានមកដែរ នេះជាទម្លាប់ពួកគាត់ ដោយសារប្រទេសយើងមានសន្តិភាព គ្មានការវាយប្រហារភេរវកម្ម ទើបមេដឹកនាំពិភពលោកមកប្រទេសយើង»។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រមាណជាង ៦ ០០០ អង្គ/នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២៕ ដោយ៖ KS 001