អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ពង្រឹងការអនុវត្តតួនាទីភារកិច្ច ក្នុងការចុះបញ្ជីស្នាក់នៅជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ ដើម្បីធានាដល់ការងារគ្រប់គ្រង់ការស្នាក់នៅ និងការផ្ដល់ឯកសារសម្គាល់ការស្នាក់នៅជូនប្រជាពលរដ្ឋ ពិសេសការចុះបញ្ជីស្នាក់នៅបណ្តោះអាសន្ន (ក៨) និងចេញលិខិតអនុញ្ញាតស្នាក់នៅបណ្តោះអាសន្ន (ក៩) សម្រាប់គោលដៅនៃការចុះឈ្មោះបោះឆ្នោត អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានធ្វើណែនាំដល់ស្នងការនគរបាលរាជធានី-ខេត្ត រំលឹកដាស់តឿនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ឱ្យយកចិត្តទុកដាក់ពង្រឹងការអនុវត្តការងារចុះបញ្ជីស្នាក់នៅជូនប្រជាពលរដ្ឋ ដូចខាងក្រោម៖ ទី១-យកចិត្តទុកដាក់ពង្រឹងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងការចុះបញ្ជីស្នាក់នៅអចិន្ត្រៃយ៍ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងត្រឹមត្រូវស្របតាមបែបបទនីតិវិធី…

កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ សម្រាប់ថ្ងៃដំបូងទាក់ទាញអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិចូលរួមយ៉ាងច្រើនហួសពីការរំពឹងទុក

ភ្នំពេញ៖ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកព័ត៌មាន និងសោតទស្សន៍បានគូសបញ្ជាក់ថា សម្រាប់ថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកំពុងប្រព្រឹត្តទៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលមានការចូលរួមពីអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិជាច្រើនហួសពីការរំពឹងទុក។ ថ្លែងប្រាប់អ្នកសារព័ត៌មាននារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា…

សម្តេចតេជោ និងមេដឹកនាំអាស៊ាន អញ្ជើញជួបប្រជុំជាមួយតំណាងយុវជនអាស៊ាន

ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយអន្តរសភាអាស៊ានៅរសៀលថ្ងៃទី១០ ខែវិច្ឆិកានេះហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន រួមជាមួយបណ្តាមេដឹកនាំអាស៊ានដទៃទៀត បានអញ្ជើញជួបប្រជុំជាមួយតំណាងយុវជនអាស៊ាន។ សូមជំរាបថា យុវជនត្រូវបានចាត់ទុកថា ជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងជាកម្លាំងផលិតកម្មដ៏មានសក្តានុពល។ យុវជនក្នុងតំបន់អាស៊ានអាយុចន្លោះពី១៥…

សម្តេចប្រធានរដ្ឋសភាកម្ពុជា៖ ការទូតសភាកាន់តែមានសារៈសំខាន់ខ្លាំងឡើង ក្នុងការបង្កើតនូវវិធីសាស្រ្តពហុភាគី ដើម្បីដោះស្រាយបញ្ហាដ៏ស្មុគស្មាញ

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអន្តរសភាអាស៊ានលើកទី៤៣ (AIPA)បានគូសបញ្ជាក់ទៅកាន់ថ្នាក់ដឹកនាំអាស៊ានថា ការទូតសភាកាន់តែមានសារៈសំខាន់ខ្លាំងឡើង ក្នុងការបង្កើតនូវវិធីសាស្រ្តពហុភាគី ដើម្បីដោះស្រាយបញ្ហាដ៏ស្មុគស្មាញ។ ការគូសបញ្ជាក់របស់សម្តេច ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអន្តរសភាអាស៊ានលើកទី៤៣ (AIPA) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អាយប៉ា…

ប្រទេសចិន បន្តជួយជួសជុល និងអភិរក្សប្រាសាទតាកែវ ក្នុងរមណីយដ្ឋានអង្គរ

សៀមរាប៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបបនីយកម្ម និងសំណង់ បានទទួលគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវ នៃរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ដែលប្រគល់ដោយ លោក លី ខឺឈាង នាយករដ្ឋមន្រ្តី…

ឧត្តមភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ឡើងទទួលពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២២

ភ្នំពេញ៖ ឧត្តមភរិយារបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន គឺលោកជំទាវ ម៉ៅ ចំណាន ប្រធានប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កាលពីថ្ងៃទី…

ប្រធានប្តូរវេនអន្តរសភាអាស៊ានលើកទី៤៣ នឹងប្រមូលធាតុចូលសំខាន់ៗ ទៅកាន់ប្រមុខដឹកនាំអាស៊ាន

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានប្តូរវេនអន្តរសភាអាស៊ាន(អាយប៉ា) លើកទី៤៣ នឹងនាំយកនូវធាតុចូលសំខាន់ៗសម្រាប់បញ្ចូលទៅក្នុងសារនៅចំពោះមុខថ្នាក់ដឹកនាំអាស៊ាន។ បន្ទាប់ពីគណៈប្រតិភូសភា នៃបណ្ដាប្រទេសជាសមាជិកអាយប៉ាចំនួន៧ប្រទេស បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ជាបន្ដបន្ទាប់រួចមក នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារកាំឌីយ៉ាណា…

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងចំណាយជាង ១ពាន់លានដុល្លារ នឹងសាងសង់នៅឆ្នាំ២០២៣

ភ្នំពេញ ៖ ទីបំផុតផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ខេត្តស្វាយរៀង នឹងបើកការរដ្ឋានសាងសង់នៅឆ្នាំ២០២៣ខាងមុខ ខណៈគម្រោងចំណាយថវិកាប្រមាណជា១ ៦៣៨លានដុល្លារ។ នាឱកាសអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នាថ្ងៃទី១០ វិច្ឆិកា…

ព្រះមហាក្សត្ររាជានុញ្ញាត ថ្វាយព្រះចៅស៊ុលតង់ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីជាសមាជិកអាស៊ានចូលក្រាបបង្គំគាល់

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតថ្វាយព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេដារូសាឡេឹម ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃបណ្តាប្រទេសជាសមាជិកអាស៊ានចូលក្រាបបង្គំគាល់ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅព្រះទីនាំងទេវាវិនិច្ឆ័យក្នុងព្រះបរមរាជវាំង។ នេះបើយោងតាមការចេញផ្សាយ…

កម្ពុជា-JETRO ជំរុញបរិយាកាសធុរកិច្ចនិងបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែប្រសើឡើង

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និង អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសជប៉ុន (JETRO)កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ បានពិភាក្សាដើម្បីជំរុញបរិយាកាសធុរកិច្ចនិងបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែប្រសើឡើង។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថ្លែងថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ(កម្ពុជា-ជប៉ុន)កំពុងមានវឌ្ឍនភាព…