កម្លាំងផ្នែកសឹករងថ្មពួកនិង នគរបាលការពារព្រំដែនគោក៨០៧ល្បាតតាមព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ ការលួចនាំចូលរថយន្តចង្កូតស្តាំ

បន្ទាយមានជ័យ៖ កងកម្លាំង ផ្នែកសឹករងថ្មពួក សហការជាមួយនគរបាលការពារព្រំដែនគោក៨០៧ បានដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រ និងបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ និងតាមដានស្ថានភាពទឹកអូរព្រំដែន ជាពិសេសការលួចនាំចូលរថយន្តចង្កូតស្តាំ។ សូមបញ្ជាក់ថា ការលួចនាំចូលរថយន្តចង្កូតស្តាំដោយខុសច្បាប់ ត្រូវបាន សម្តេចតេជោ ហ៊ុន…

ជាថ្មីម្តងទៀត សម្តេចតេជោថា ជារឿងអកុសលដែលកូរ៉េខាងជើងបាញ់មីស៊ីល២គ្រាប់ទៀតរំលងជប៉ុន

ភ្នំពេញ៖ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីល២គ្រាប់ទៀតឆ្លងកាត់ប្រទេសជប៉ុន កាលពីថ្ងៃ៦ តុលា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានចាត់ទុកថា មិនមែនជារឿងលេងសើចនោះទេ។ កាលពីថ្ងៃ៤ តុលា ប្រទេសកាន់របបកុម្មុយនីស្តនេះបានបាញ់មីស៊ីលម្តងរួ ចមកហើយ ក្នុងរយៈចម្ងាយជិត៥ពាន់គីឡូម៉ែត្រមកលើជប៉ុន។ ក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២»…

សម្ដេចតេជោ ហ៊ុន សែន បញ្ជូនសារទៅពលរដ្ឋនៅឃុំព្រះដាក់ឱ្យស្ងប់ស្ងាត់ ហើយបញ្ជូនរដ្ឋមន្ត្រីពីររូប ទៅជួបពន្យល់នៅទីនោះ នាថ្ងៃស្អែកតែម្ដង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «នៅឯឃុំព្រះដាក់ ខេត្តសៀមរាប ដែលម្សិលមិញនេះ មានការប្រមូលផ្ដុំការតវ៉ាមួយ ដោយប្រជាពលរដ្ឋទូទាំងឃុំនោះតែម្ដង អំពីការរើចេញពីឃុំព្រះដាក់ មកកាន់រុនតាឯក ខ្ញុំក៏គួរតែត្រូវនិយាយថា យើងមិនទាន់បានមានការប៉ះពាល់ណាមួយ ទៅលើប្រជាជននៅឃុំព្រះដាក់នោះទេ យើងគ្រាន់តែបានគិតគូរអំពីហេដ្ឋារចនាសម្ព័ន្ធរបស់អង្គរ…

លោក ហង់ជួន ណារ៉ុន៖ វិបត្តិកូវីដ-១៩ បានបង្ហាញថា គ្រូបង្រៀន គឺជាក្បាលម៉ាស៊ីននៃប្រព័ន្ធអប់រំ និងជាបេះដូងនៃការអប់រំ

ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា វិបត្តិកូវីដ-១៩ បានបង្ហាញថា គ្រូបង្រៀន គឺជាក្បាលម៉ាស៊ីននៃប្រព័ន្ធអប់រំ គ្រូបង្រៀនគឺជាបេះដូងនៃការអប់រំ។ ការលើកឡើងនេះ ក្នុងទិវាគ្រូបង្រៀនឆ្នាំ២០២២បានប្រព្រឹត្តទៅក្រោមប្រធានបទ៖ “គ្រូបង្រៀនយើង អនាគតយើង…

ការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ នឹងរៀបចំឡើងវិញ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ

ភ្នំពេញ៖ លោក ហុក សុទ្ធិ នាយកអង្គការ ស៊ីប៉ា (Sipar) បានលើកឡើងថា គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើក ទី៩ នឹងរៀបចំពិព័រណ៍សៀវភៅកម្ពុជាឡើងវិញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅបណ្ណាល័យជាតិ…

សម្ដេចតេជោ ប្រាប់ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រះដាក់ ខេត្តសៀម សូមកុំភ័យព្រួយអី ព្រោះ គ្មានការរុះរើលំនៅឋាននៅតំបន់នេះទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រះដាក់ ក្នុងខេត្តសៀមរាប សូមកុំភ័យ កុំព្រួយបារម្ភអី ត្រូវ រក្សាភាពស្ងៀមស្ងាត់ ព្រោះគ្មានការរុះរើលំនៅឋាននៅតំបន់នេះទេ។ ថ្លែងចេញពីទីក្រុងភ្នំពេញនៅព្រឹកថ្ងៃទី០៦ខែតុលាឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន…

អភិបាលក្រុងកែប ចាត់វិធានការឱ្យក្រុមអាជីវករ រុះរើចសំណង់លើផ្លូវសាធារណៈ មុនពិធីបុណ្យអ៊ុទូកជាកំហិត

កែប៖ លោក ខេង យ័ន អភិបាលក្រុងកែប បានចាត់វិធានការយ៉ាងកំហិតឱ្យក្រុមអាជីវករនៅតាមបណ្តោយឆ្នេរកែប ដែលសង់សំណង់លើផ្លូវសាធារណៈរុះរើចេញមុនថ្ងៃទី១៥ ខែតុលា ខាងមុខ។ នេះបើតាមការផ្សាយលើហ្វេសប៊ុករបស់រដ្ឋបាលខេត្តកែប នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២។ វិធានការជាកំហិតនេះ បានធ្វើឡើងបន្ទាប់ពីអញ្ចើញបងប្អូនអាជីវករចូលប្រជុំ…

អភិបាលខេត្តត្បូងឃ្មុំ និងភរិយា នាំយកអំណោយកាកបាទក្រហមផ្តល់ជូនពលរដ្ឋងាយរងគ្រោះ ៣៨គ្រួសារ

ត្បូងឃ្មុំ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន បានដឹកនាំមន្ត្រី និងសហការីសាខាកាកបាទក្រហម នាំយកអំណោយចែកជូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាត ចាស់ជរា និងជនងាយរងគ្រោះ ចំនួន ៣៨គ្រួសារ…

កម្ពុជាដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារដែលរស់នៅកៀកនឹងបន្ទាត់នៃភាពក្រីក្រ ដើម្បីឆ្លើយតបនឹងសម្ពាធអតិផរណា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេចរៀបចំ និងដាក់ឱ្យដំណើរការ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា” ដែលជាកម្មវិធីជំនួយសង្គមពិសេសមួយ មានគោល បំណងជួយស្រូបយកសម្ពាធពីការកើនឡើងខ្ពស់នៃអតិផរណានេះ ក្នុងមួយគ្រា និងផ្តល់ជូនគ្រួសារប្រជា ពលរដ្ឋងាយរងហានិភ័យនៅទូទាំងប្រទេសកម្ពុជា ដែលនឹងត្រូវបានកំណត់អត្តសញ្ញាណច្បាស់លាស់ និងត្រឹមត្រូវ។ បើតាមសេចក្ដីប្រកាសព័ត៍មាន ក្រសួងផែនការដែលជាសេនាធិការរាជរដ្ឋាភិបាលនឹងចាប់ផ្តើមកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសកម្ពុជា។ ប្រជាពលរដ្ឋគោលដៅ…

រយៈពេល៩០ថ្ងៃ គិតត្រឹមថ្ងៃទី០៤ ខែតុលា រថយន្ដចង្កូតស្ដាំគ្រប់ប្រភេទ ត្រូវ បាន បង់ ពន្ធ និងចុះបញ្ជីជិត១ម៉ឺន គ្រឿង និងទទួលបានថវិកាប្រមាណ២០លានដុល្លារ

ភ្នំពេញ៖ លោក គុណ ញឹម រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គនាយកនៃអគ្គនាយក ដ្ឋាន គយ និងរដ្ឋាករកម្ពុជាបានគូសបញ្ជាក់ថា សម្រាប់យុទ្ធនាការរយៈពេល៩០ថ្ងៃ ជាលទ្ធផល គិតត្រឹមថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ រថយន្ដចង្កូតស្ដាំគ្រប់ប្រភេទ ត្រូវបានម្ចាស់មកបង់…