បន្ទាយមានជ័យ៖ កងកម្លាំង ផ្នែកសឹករងថ្មពួក សហការជាមួយនគរបាលការពារព្រំដែនគោក៨០៧ បានដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រ និងបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ និងតាមដានស្ថានភាពទឹកអូរព្រំដែន ជាពិសេសការលួចនាំចូលរថយន្តចង្កូតស្តាំ។
សូមបញ្ជាក់ថា ការលួចនាំចូលរថយន្តចង្កូតស្តាំដោយខុសច្បាប់ ត្រូវបាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានហាមដាច់ខាត ។
ប្រភពពីកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានឱ្យដឹងថា លោក វរសេនីយ៍ឯក កែវ ស៊ីថា មេបញ្ជាការរង ដែលបានដឹកនាំកម្លាំង ផ្នែកសឹករងថ្មពួក សហការជាមួយនគរបាលការពារព្រំដែនគោក៨០៧ល្បាតនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ ក៏បានផ្សព្វផ្សាយបទបញ្ជារបស់ លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ ដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និង ការអភិវឌ្ឍន៍៕
ដោយ៖ គង់ សេដ្ឋាមុនី