សម្ដេចតេជោ ប្រាប់ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រះដាក់ ខេត្តសៀម សូមកុំភ័យព្រួយអី ព្រោះ គ្មានការរុះរើលំនៅឋាននៅតំបន់នេះទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រះដាក់ ក្នុងខេត្តសៀមរាប សូមកុំភ័យ កុំព្រួយបារម្ភអី ត្រូវ រក្សាភាពស្ងៀមស្ងាត់ ព្រោះគ្មានការរុះរើលំនៅឋាននៅតំបន់នេះទេ។
ថ្លែងចេញពីទីក្រុងភ្នំពេញនៅព្រឹកថ្ងៃទី០៦ខែតុលាឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ យ៉ាងច្បាស់ថា «គ្មានការរុះរើ ឃុំព្រះដាក់ ដូចការលើកឡើងមួយចំនួននោះទេ» ៕ ដោយ៖ គង់ សេដ្ឋាមុនី