ភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចបើកការស៊ើ បសួរលើជនសង្ស័យឈ្មោះ នាង សំអូន ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ (បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤mg/l និងរបួសស្លាប់មនុស្សច្រើននាក់) ប្រព្រឹត្តនៅចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាម មាត្រា ៨៣ កថាខណ្ឌ២ ចំណុច ខ,គ និងមាត្រា ៨៥ កថាខណ្ឌ២ ចំណុច ខ,គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
ជាមួយគ្នានេះដែរ នៅព្រឹកថ្ងៃទី 𝟐𝟑 ខែមករា ឆ្នាំ 𝟐𝟎𝟐𝟒 នេះ តំណាងក្រុមហ៊ុន អូស៊ីអាយស៊ី រួមទាំងថ្នាក់ដឹកនាំគម្រោងទីក្រុងរណបជ្រោយចង្វារ បានរៀបចំពិធីសែនព្រេន និមន្តព្រះសង្ឃ សូត្រមន្តឧទ្ទិសកុសល រំដោះគ្រោះ នៅទីតាំងស្ពានអាកាស និងស្ពានបេតុងខ្សែកាបឬស្សីកែវ ដោយមានការចូលរួម និងសម្របសម្រួលដោយអាជ្ញាធរក្នុងតំបន់ ។
សូមអានសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅខាងក្រោម៖