ភ្នំពេញ៖ ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួច (បើកទ្វាររថយន្តចូលលួចយកទ្រព្យសម្បត្តិ) ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឃាត់ខ្លួន
នៅថ្ងៃទី១០ ខែវិច្ជិកាឆ្នាំ២០២៣ វេលាម៉ោង១១ និង០៤នាទី។ នេះ បើតាមស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣។
ប្រភពដដែលនេះបញ្ជាក់ថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវ២០០៤ ខាងមុខក្រុមហ៊ុនផ្ញើអីវ៉ាន់យីហោវីរៈប៊ុនថាំ ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួច (បើកទ្វាររថយន្តចូលលួចយកទ្រព្យសម្បត្តិ)។
ជនសង្ស័យចំនួន០២នាក់រួមមាន ៖១- ឈ្មោះ សុខ ជា ភេទប្រុស ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
២- ឈ្មោះ យិន ស៊ីវម៉ី ភេទប្រុស មុខរបររើសអេតចាយ ស្នាក់នៅបន្ទប់ជួល ភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានដកហូតសម្ភារៈមួយចំនួនរួមមាន៖ ទូរស័ព្ទចំនួន២គ្រឿង (Iphone ១៤ pro max, សាំងសុងបត់ ពណ៌ប្រផេះ), អាយផេត ពណ៌ស្វាយ, កូនកាបូប, កាតចាក់វ៉ាត់សាំង និង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ,កាតបង់ពន្ធឡាន។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ជូនរងគ្រោះវិញតាមការស្នើសុំ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕