ហ៊ានណាស់! បុរសម្នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីប៉ុនប៉ងចាប់រំលោភកម្មការិនីម្នាក់នៅ ក្រុងខេមរភូមិន្ទ

កោះកុង​   បុរសម្នាក់ឈ្មោះ ម៉ាត់ រីហ្វីន  មានអាយុ អាយុ ៤០ឆ្នាំ មុខរបរ ជាកម្មករ មានទីលំនៅភូមិ០៤ សង្កាត់ដងទង់ក្រុងខេមរភូមិន្ ខេត្តកោះកុង  ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងករណីប៉ុនប៉ងចាប់រំលោភកម្មការិនីម្នាក់ ឈ្មោះ  . . ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ ជាំកម្មការនី មានទីលំនៅភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ 

ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីនារីរងគ្រោះដាកពាក្យបណ្តឹងទៅ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ដងទង់ ថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២៣

បើតាមពាក្យបណ្តឹង ជនសង្ស័យបានចូលផ្ទះរបស់ខ្លួន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង:០០នាទី ទៀបភ្លឺរួចជនសង្ស័យ បានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះ បានរើបំរាស់រួច ហើយហៅបងអោយជួយ ពេលនោះជនសង្ស័យបានរត់គេចខ្លួន។

ក្រោយពីទទួលពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍រដ្ឋបាលដងទង់ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋានក្រុងខេមរភូមិន្ទ ធ្វើការចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាន ដើម្បីសួរបំភ្លឺ តាមចម្លើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចចូលក្នុងផ្ទះ ជនរងគ្រោះ និងប៉ុនប៉ងចាប់រំលោភសេពសន្ថវៈពិតប្រាកដមែន។

បច្ចុប្បន្ន កម្លាំងជំនាញ បានធ្វើការដកហូតវត្ថុតាង រួមមានពិលចំនួន០១ ,ទល់ល្វីស ចំនួន០១ និងកសាងសំនុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនចាត់ការបន្ត