នគរបាលចុះរៀបចំសណ្ដាប់ធ្នាប់នៅចំណុចផ្លូវឡេីងភ្នំ​គីរីរម្យ​ ឃុំ​ត្រែងត្រយឹង​ ស្រុក​ភ្នំស្រួច​

កំពង់ស្ពឺ៖ លោក​ ពៅ​ នឿន​ អធិការរង​ ទទួល​ការ​ងារ​សណ្ដាប់ធ្នាប់​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួ​ច​ ដោយបានការចង្អុលណែនាំពី​ លោក​ សាយ​ ប៊ុនថន​ អធិការ​ នគរបាល​ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣បានដឹកនាំ​មន្រ្ដី​នគរបាល​ចំណុះ​ផ្នែក​​ ចុះរៀ​បចំ​ស​ណ្ដាប់​ធ្នាប់ណែនាំដល់បងប្អូនអាជីវករលក់ដូរនៅជាប់ចិញ្ចេីមថ្នល់​កៅស៊ូ​ឡេីងគីរីរម្យ​(លេខ៤៦)​ ។

ផ្លូវ​លេខ៤៦​ ជាផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៤​ ឆ្ពោះ​ទៅ​រម​ណីយដ្ឋាន​ទឹកធ្លាក់​ និងកំពូលភ្នំគីរីរម្យ​ ដែលជាផ្លូវបម្រេីអោយវិស័យទេសចរណ៍​ លក្ខណៈ​ធម្មជាតិ​ និងមានការធ្វេីចរាចរណ៍មមាញឹកស្អេកស្កះមីមាដេរដាស់អ្នកទេសចរ​ណ៍​ច្រើន​ឆ្លងកាត់​ឥតឈប់ឈរ​ ដូច្នេះ​ ហេី​យក្នុងនាមមន្រ្ដីមូលដ្ឋាន​ ដើម្បី​សម្រួល​ចរាចរណ៍​ ជៀ​សវាង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​កេីនឡេីង​ជាយថាហេតុ​ ។

ជាមួយគ្នាននេះអាជ្ញាធរមានសមត្ថកិច្ចបានអំពាវនាវ ដល់ពលរដ្ឋ​បងប្អូន​អាជីវករ​លក់ដូរ​ ទាំងអស់​ចូលរួមរក្សាបរិស្ថានអនាម័យនិងសណ្ដាប់ធ្នាប់ជាចម្បង​៕