Update៖ សង្ស័យភ្លើងប្រច័ណ្ឌ បុរសម្នាក់ដាច់ចិត្តសម្លា-ប់នារីដែលជាសង្សាររបស់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់បានដាច់ចិត្តសម្លាប់នារីដែលជាសង្សាររបស់ខ្លួនដោយយកអាវខ្ទប់ច្រមុះបណ្តាលឱ្យស្លាប់នៅលើឥដ្ឋការ៉ូ រួចបានយកខ្សែមកចង.កសម្លាប់ខ្លួនឯងតាមក្រោយនៅនឹងធ្នឹមមាត់បន្ទប់ទឹកស្លាប់ទាំង២នាក់ ទេីបធុំក្លិនស្អុយផ្អើលអស់អ្នកភូមិ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។

របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន ឱ្យដឹងថា សពជនរងគ្រោះទី១ មានឈ្មោះ ស្រី ពៅ ភេទស្រីអាយុ១៨ឆ្នាំ ជាបុគ្កលិកធ្វើការនៅKTVមួយកន្លែង  និងសពជនរងគ្រោះទី២មានឈ្មោះ ដារ៉ូ ភេទប្រុស អាយុ២៤ឆ្នាំ ធ្វើការនៅKTVជាមួយនិងនារីសង្សារ។

បើតាមប្រភពពីស្ត្រីម្នាក់ដែលជាសាច់ញាតិរបស់នារីរងគ្រោះបានប្រាប់ឱ្យដឹងថា នារីរងគ្រោះខាងលើបានសុំមកលេងផ្ទះអ្នកស្គាល់គ្នាកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លុះបានពីរថ្ងៃបាត់ដំណឹងមិនឃើញក្មួយរបស់ខ្លួនត្រឡប់ផ្ទះវិញ ក៏បានមកទំនាក់ទំនងជាមួយមេការខារ៉ាអូខេដែលនារីរងគ្រោះធ្វើការនិងបាននាំសាច់ញាតិមករកមើលនៅផ្ទះជួលបុរសដែលជាសង្សាររបស់នារីរងគ្រោះ ពេលដែលនាំគ្នាឡើងទៅគោះទ្វារបន្ទប់តែគ្មានអ្នកឆ្លើយដោយជាប់គន្លឹះពីខាងក្នុងក៏បានដាក់ជណ្តើរឡើងអើតមើលតាមប្រហោងឥដ្ឋខ្យល់ស្រាប់តែបានឃើញបុរសនារីដែលជាគូសង្សារបានស្លាប់ទាំង២នាក់ ម្នាក់ដែលជានារីស្លាប់លើឥដ្ឋការ៉ូ និងម្នាក់ដែលជាបុរសបានចង.កស្លាប់នៅមាត់បន្ទប់ទឹក  ពេលដឹងថាមានមនុស្សស្លាប់ក្នុងបន្ទប់ជួលបែបនេះ ក៏មានការផ្អើលអស់បងប្អូនប្រជាពលរដ្ឋមកចោមរោមមើលនិងរាយការណ៍ជូនសមត្ថកិច្ចឱ្យចុះមកទីតាំងកើតហេតុករណីនេះ ជាករណីឃាតកម្ម ដោយបុរសជាសង្សារបានយកអាវមកខ្ទប់ច្រមុះនារីរងគ្រោះបណ្តាលឱ្យថប់ដង្ហើមរហូតដល់ស្លាប់រួចបានយកខ្សែទៅចង.កសម្លាប់ខ្លួនឯងតាមក្រោយ នៅមាត់ទ្វារបន្ទប់ទឹក ដោយនៅលើសពមានស្នាមប្រតាយប្រតប់គ្នាបានបន្សល់ស្នាមម្រាមដៃនារីរងគ្រោះនៅសពបុរសដែលជាសង្សារបស់ខ្លួនសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យបានចុះមកពិនិត្យសពគូសង្សារទាំង២នាក់ខាងលើនិងបានធ្វេីកំណត់ហេតុប្រគល់សព ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕