តាកែវ៖ លោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទីបានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទីចុះល្បាតក្នុងភមិសាស្ត្រស្រុកបាទីមកដល់ចំណុច ភូមិឃ្លាំងសម្បិត្ត ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បានប្រទះឃើញជនសង្ស័យចំនួន ០២ នាក់ ឃាត់សួរនាំឆែកឆេរឃេីញម្សៅក្រាមសថ្លាចំនួន ០១ កញ្ចប់ នៅវេលាម៉ោង ១០ និង ១៥នាទីនាថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៣ ។
ជនសង្ស័យទាំងពីររូបនោះ មាន៖ ១.ឈ្មោះ ឌីម សំអុីម ភេទប្រុស អាយុ៣២ឆ្នាំ មុរបរមិនពិប្រាកដ មានទីលំនៅភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់។ ដកហូតបាន ម៉ូតូចំនួន ០១ គ្រឿង និង ទូរសព្ទចំនួន ០១ គ្រឿង។
២.ឈ្មោះ ផាន់ ណារាជ ភេទប្រុស អាយុ ២៣ឆ្នាំ មុរបរមិនពិតប្រាកដ មានទីលំនៅភូមិពានមាសកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់។
ក្រោយឃាត់ខ្លួន សមត្ថកិចខ្ច ដកហូតបានក្រាមពណ៌ ស សង្ស័យសារធាតុញៀនខុសច្បាប់ចំនួន ០១ កញ្ចប់ និង ទូរស័ព្ទចំនួន ០២ គ្រឿង ។
បច្ចុប្បន្នកំលាំងជំនាញអធិការដ្ឋានបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅករិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ៕