បើកម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបុ..ក.ពីក្រោយ បណ្ដាលឱ្យរង.រ.បួ..ស.ទាំងសងខាង

ខេត្តព្រៃវែង៖ មនុស្ស ៣នាក់ បាន.រ.ង..រ.បួ.ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ខណៈបុរសចំណាស់ម្នាក់ ជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន និងម៉ូតូមិនមានភ្លើងស៊ីញ៉ូសុំផ្លូវ បណ្ដាលឱ្យម៉ូតូមួយគ្រឿងទៀតបើកបរដោយយុវតី ២នាក់ មកក្រោយគេចមិនទាន់ ក៏បុ.ក.បណ្ដាលឱ្យដួលបោ.ក.នឹងថ្នល់រង.រ.បួ.ស.ទាំងសងខាង ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៧ និង ២០នាទី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមុខផ្ទះឈ្មោះ នេត ភុន លើផ្លូវលេខ ៣១០ ស្ថិតក្នុងភូមិស្ពាន ឃុំកោះចេក ស្រុកពាមជរ។

នៅមុនពេលកើតហេតុ ម៉ូតូមួយគ្រឿងម៉ាក សេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៧ ពាក់ផ្លាកលេខ កំពត.1K-6691 បើកបរដោយឈ្មោះ ឆាំ សុភក្ត្រា ភេទស្រី អាយុ ១៧ឆ្នាំ ទីលំនៅភូមិជ្រៃថ្មី ឃុំកោះកា ស្រុកពាមជរ ខេត្តព្រៃវែង រង.រ.បួ.ស.ចិញ្ចើមសងខាង បបូរមាត់ (ពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរម្នាក់ឈ្មោះ នី ចាន់រតនា ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិកោះរកា ឃុំកោះរកា ស្រុកពាមជរ ពាក់មួកសុវត្ថិភាព រង.រ.បួ..ស.ស្មាស្តាំ ម្រាមជើងស្តាំ ជិះមកដល់ចំណុចកើតហេតុ បានបុ.ក.ពីក្រោយម៉ូតូម៉ាកសង់កូរ៉េ ដែលបត់ឆ្លងផ្លូវមិនប្រយ័ត្ន និងមិនមានភ្លើងស៊ីញ៉ូសុំផ្លូវ ពណ៌ក្រហម ពាក់ផ្លាកលេខ PV1C2740 បើកបរដោយឈ្មោះ រស់ ផល្លា ភេទប្រុស អាយុ ៦៤ឆ្នាំ ទីលំនៅភូមិស្ពាន ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង រង.រ.បួ.ស.ក្បាលជង្គង់ (គ្មានពាក់មួកសុវត្ថិភាព) ។

បច្ចុប្បន្ន អ្នក.រ.ង.រ.បួ.ស ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពាមជរ ។ ដោយឡែកវត្ថុតាងម៉ូតូទាំង ២គ្រឿង ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះចេក ដើម្បីរង់ចាំដោះស្រាយបន្តតាមនីតិវិធី៕