ទាញពូថៅកាប់ប្រពន្ធស្លា.ប់ រួចឡើងចង.កសម្លា.ប់ខ្លួនតាមក្រោយនៅព្រៃក្បែរផ្ទះ

កំពង់ស្ពី៖មានករណីឃាតកម្មមួយមានបានកើតឡើងដែលបុរសជាប្ដីបានទាញពូថៅមកកាប់កញ្ចឹងកប្រពន្ធ២ពូថៅ ខណ:ពេលស្រ្ដីរងគ្រោះកំពុងសម្រាន្ដលក់ក្នុងផ្ទះ បណ្ដាលឱ្យស្លាប់ភ្លាមៗ រួចជនដៃដល់ក៏ឡើងទៅចងកសម្លាប់ខ្លួននៅដើមឈើជាប់ផ្ទះ បន្សល់ទុកកូនតូចក្នុងបន្ទុក បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ដែលស្ថិតនៅភូមិក្រាំងតាចរ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យឈ្មោះ សុខ ខេង ភេទប្រុស អាយុ៤០ឆ្នាំត្រូវជាប្តី។ ស្រ្ដីជាប្រពន្ធឈ្មោះ អុល សំអុន ភេទស្រី អាយុ៣៩ឆ្នាំ។

តាមការបំភ្លឺពីអ្នកនៅក្បែរផ្ទះជនរងគ្រោះបានឱ្យដឹងថា ជនសង្ស័យជាមនុស្សញៀនស្រា ហើយប្រច័ណ្ឌប្រពន្ធ នៅមុនពេលកើតបានឃើញជនសង្ស័យផឹកស្រានៅមុខផ្ទះម្នាក់ឯង លុះដល់វេលាម៉ោងកើតហេតុ កូនប្រុសជនរងគ្រោះ ឈ្មោះ ខេង រីន អាយុ០៨ឆ្នាំ បានយំចេញពីផ្ទះមកប្រាប់បងប្អូនជិតខាងជួយម៉ាក់ខ្ញុំផងទើបបងប្អូនប្រជាពលរដ្ឋបាននាំគ្នាទៅមើលឃើញជនរងគ្រោះ ត្រូវគេសម្លាប់បាត់ហើយទើបរ រាយការណ៍ប្រាប់សមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកុសលវិច័យឃើញថាសពស្ត្រីដែលជាប្រពន្ធត្រូវបានឃាតករជាជនសង្ស័យកាប់សម្លាប់ពិតប្រាកដមែន ទើបកំណត់មុខសញ្ញាថាជនសង្ស័យត្រូវជាប្តីជនរងគ្រោះគេចខ្លួនបាត់ លុះដល់វេលាម៉ោង០៦:៣០នាទីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ទើបប្រទះឃើញជនសង្ស័យចងកសម្លាប់ខ្លួនក្នុងព្រៃ៕