លោក ជុក ជំនោរ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា

ភ្នំពេញ៖ លោក ជុក ជំនោរ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន តាមសេចក្តីទូលថ្វាយរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

ការទទួលបាននូវមុខតំណែងថ្មីបន្ថែមនេះ ពិតជាសក្តិសមសម្រាប់ការខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត និងការលះបង់របស់លោកក្នុងបុព្វហេតុបម្រើជាតិ និងមាតុភូមិ ខណៈដែលបច្ចុប្បន្ន លោកបានកំពុងកាន់តំណែងជាអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ ស្របពេលដែលនៅលើឆាកអន្តរជាតិ លោកក៏ត្រូវបានជ្រើសតាំងឲ្យកាន់តំណែងជាអគ្គលេខាធិការក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកផងដែរ។

ទន្ទឹមនឹងនេះ លោក ជុក ជំនោរ បានកំពុងទទួលភារកិច្ចជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌល។

លោក ជុក ជំនោរ ក៏ជាប្រធានក្រុមប្រឹក្សាភិបាលបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបផងដែរ៕