ភ្នំពេញ៖ តារាកំប្លែង នាយពាក់មី ហៅ ចែម ចាន់រ៉ា បានចេញមុខប្រតិកម្មចំពោះ ហ្វេសប៊ុកឈ្មោះ អូនតី ដែលផុសដៀលពូជអ្នកស្វាយរៀង ខណៈលោក ក៏ជាកូនអ្នកស្វាយរៀងផងដែរ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក “ចែម ចាន់រ៉ា” របស់នាយពាក់មី បានសរសេរថា “ អាពូជ ! អ្នកស្វាយរៀង អត់កំណើត! ខ្ញុំជាកូនអ្នកស្វាយរៀង ខ្ញុំខឹង នឹងមិនពេញចិត្ត ចំពោះហ្វេសប៊ុកឈ្មោះ អូនតី ដែលផុសដៀលពូជអ្នកស្វាយរៀង”។
លោកបន្តថា “ប្អូនខឹងអ្នកណា ដៀលបុគ្គលនុងចុះ ហេតុអីប្អូនដៀលប្រជាជនទូទាំងខេត្ត សូមប្អូនលប់ចេញ នឹងសូមទោសប្រជាជនខេត្តស្វាយរៀង ជារាធាណ: ជាបន្ទាន់ ! ! !”៕