ភ្នំពេញ៖ ឃាត់ខ្លួនបុរសជនសង្ស័យមា្នក់ ឈ្មោះ ឃួន ឃុន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ក្រោយពេលធ្វើសកម្មភាពយកកាំ-បិ-ត-កា-ប់ទៅលើជនរងគ្រោះឈ្មោះ ឡោ សុជាតិ ភេទប្រុស អាយុ២១ឆ្នាំរស់នៅភូមិឃុំជាមួយគ្នាបណ្ដាលឱ្យរងរបួសម្រាមដៃខាងឆ្វេង និងដៃខាងស្តាំ(រងរបួសធ្ងន់) ដោយសាររឿងគំនុំ។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី ២២ ខែមិថុនា នេះ ឱ្យដឹងថា ករណីនេះ បានកើតឡើង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង៤០នាទីនៅចំណុចក្រុមទី២៥ ភូមិជ្រោយស្ដៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំ-បិ-ត) បង្កឡើងដោយជនសង័្សយ របួសម្រាមដៃទាំងពីរ ហើយ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង។
សមត្ថកិច្ច ឱ្យដឹងបន្តថា ពេលកេីតហេតុភ្លាមៗក្រុមគ្រួសារជនរងគ្រោះបាន ប្តឹងមកសមត្ថកិច្ចនគរបាលមូលដ្ឋាន ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន សានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោក សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងធ្វើការឃាត់ខ្លួនជនសង័្សយខាងលើ នាំមកកាន់អធិការដ្ឋាននគរបាលស្រុក។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើការ ដកហូតវត្ថុតាងជាកាំបិតខ្វែវផ្លែដែកដងដែកប្រវែង១.៤៥សង់ទីម៉ែត្រ ចំនួន០១។ ពេលនេះនគរបាលស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូនជនសង័្សយមកកាន់ការិយាល័យជំនាញអុត្តបន្តតសមនីតិវិធីច្បាប់៕